អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៤នេះថា អស់រយៈពេលជិត២ឆ្នាំហើយលោក ខឹម វាសនា នៅតែប្រើស្តាយដដែល ដើម្បីប្រមូលផ្តុំប្រជាពលរដ្ឋឲ្យមកចម្ការម្រេចក្បែរភ្នំគូលែន។ ប៉ុន្តែអាជ្ញាធរខេត្តសៀមរាប នៅតែបន្តទប់ស្កាត់មិនឲ្យមានពលរដ្ឋចាញ់បោកតទៅទៀតនោះទេ។ គួររម្លឹកថយក្រោយថា កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២២លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ។ លោកក៏អំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយបាន។ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស...
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Moon Jung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងការកសាងសមត្ថភាព និងការបង្កើតបរិយាកាសគាំទ្រលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ថ្លែងទៅកាន់អង្គពិធីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ពីភាពសំខាន់នៃការអនុវត្តគម្រោងនាពេលនេះដែលពិតជាឆ្លើយតបទាន់ពេលវេលានឹងគោលនយោយបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស...
ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានហក់ឡើងជាបន្តបន្ទាប់ និងជារៀងរាល់ថ្ងៃ បើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ទឹកទន្លេមេគង្គក្រចេះ មានកម្ពស់ ១៥.៣១ម៉ែត្រ ខណៈដែលស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ នៅតាមបណ្តាស្រុក ក្រុងទាំង៧ នៅទូទាំងខេត្តក្រចេះ បណ្ដាលស្រុកមួយចំនួនមានការលិចផ្លូវលំ និងស្ពាន មួយចំនួន។ ជាក់ស្ដែង នៅថ្ងៃទី១៧ ខែកក្កដា ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ស្រោចស្រម ក្នុងភូមិសាស្ត្រនៃខេត្តក្រចេះ ដែលបណ្ដាលឱ្យទឹកអូរ ព្រែកមួយចំនួនជន់ឡើង បង្កឱ្យមានការលិចផ្លូវលំ ស្ពានមួយចំនួន តែទោះជាយ៉ាងណា...
រដ្ឋបាលស្រុកសំឡូត អំពាវនាវពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមតាមបណ្តាដងស្ទឹងគ្រញូង និងស្ទឹងសង្កែ ទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះស្ថានភាពទឹក បើសិនជាមេឃនៅតែបន្តធ្លាក់ភ្លៀង ព្រោះបច្ចុប្បន្ននេះទាំងលំនៅដ្ឋានមួយចំនួនក៏ដូចជាផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានលេចលង់ដោយអន្លើ។ រដ្ឋបាលស្រុកសំឡូត ក៏បានឱ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់បន្តជាប់ៗគ្នា នៅតំបន់ជាប់ព្រំដែន ចំណុចក្បាលស្ទឹង ក្នុងស្រុកសំឡូត បានធ្វើឱ្យទឹកជំនន់ជន់លិចផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រ ភូមិអូរតាទៀក ឃុំតាតោក និងបន្តហូរធ្លាក់ចូលតាមបណ្តាអូរធំៗ ដោយឡែកស្ទឹងក្រញូងមានការហក់កើនឡើងលឿន។ ប្រភពពីមន្ត្រីរដ្ឋបាលស្រុកសំឡូត បានបញ្ជាក់ថា ចាប់តាំងពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រនៃស្រុកសំឡូត មានភ្លៀងធ្លាក់កម្រិតខ្ពស់ រហូតបណ្តាលឱ្យទឹកតាមបណ្តាអូរធំៗ...
លោកអភិបាលរងខត្តកោះកុង បានស្នើដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ សហការផ្តល់ព័ត៌មានអំពីទីតាំងតំបន់ដែលមានគ្រាប់មីនមិនទាន់ផ្ទុះ ដើម្បីឱ្យក្រុមការងារជំនាញចុះបោះសម្អាតជូន។ លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង លើកឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ថា ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន ដែលបានដឹង និងស្គាល់ទីតាំងកប់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗទៀត ដែលការស្រាវជ្រាវកន្លងមក អាចមិនទាន់គ្រប់ជ្រុងជ្រោយ ឬខ្វះប្រភពផ្ដល់ព័ត៌មាន សូមផ្ដល់ព័ត៌មាន អំពីទីតាំងទាំងនោះដល់អាជ្ញាធរដែនដី និងកម្លាំងប្រតិបត្ដិករបោសសម្អាតមីន។ ក្នុងពិធីប្រកាសអស់គ្រាប់មីននៅឃុំថ្មស ស្រុកបូទុមសាគរ លោកអភិបាលរងខេត្ត...
«ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនឹងស្ថិតនៅយូរអង្វែង ហើយបើទោះបីជាមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីក៏ដោយ ក៏ជំហររបស់កម្ពុជាជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ»។ នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រាប់ទៅកាន់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលទើបចូលកាន់តំណែងថ្មី ក្នុងជំនួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី១៨ ខែកក្កដា នៅវិមានព្រឹទ្ធសភា។ តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យចិនបន្តការគាំទ្រកម្ពុជាជាបន្តទៀតលើការអភិវឌ្ឍគ្រប់វិស័យ។ សម្តេចតេជោ ក៏បានរំលឹកពីជំហររបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវ “នយោបាយចិនតែមួយ” ហើយចាត់ទុកបញ្ហាហុងកុង...
តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី ១៨ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសបំពេញបំណងយុវតី សាយ ស៊ីណា ដោយសម្ដេចផ្ដល់អគារសិក្សា១ខ្នង មាន៣០បន្ទប់ សម្រាប់ជាប្រយោជន៍សិក្សារួម ក្នុងវិទ្យាល័យព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ សម្ដេចតេជោ ក៏បានប្រគល់ភារកិច្ចសាងសង់អគារសិក្សានេះឱ្យនាយករដ្ឋមន្ត្រី ជាអ្នកចាត់ចែង។ សម្ដេចតេជោ ហ៊ុន សែន សរសេរដូច្នេះ៖«តាសូមសរសើរចៅដែលចៅបានផ្ញើសារមកតាសូមស្នើឲ្យតាជួយកសាងអាគារសិក្សា១ខ្នង៣ជាន់ ៣០បន្ទប់ដើម្បីជាប្រយោជន៍រួមរបស់សិស្ស។ តាបានបញ្ជូនសំណើរចៅទៅនាយករដ្ឋមន្ត្រីហ៊ុន...