អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងតាមរយៈឆាណែលតេឡេក្រាមថា បញ្ហាភ្លៀងធ្លាក់ខ្លាំងកំពុងបង្កជាការលំបាកដល់ប្រតិបត្តការរុករកឧទ្ធម្ភាគចក្រដែលបាត់ដាននៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ លោក ឈុំ សុជាត បញ្ជាក់ដូច្នេះ៖«បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤»។ តាមលោករដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់ជួរភ្នំក្រវាញ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។ គិតត្រឹមថ្ងៃទី១៨ ខែកក្កដានេះ...
គិតត្រឹមរសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងនៅខេត្តព្រះវិហារ ហាក់ធ្លាក់ចុះបណ្តើរៗហើយ តែការខូចខាតស្ពាន និងផ្លូវលំមួយចំនួន អាជ្ញាធរកំពុងតែចុះត្រួតពិនិត្យនិងរកវិធានការជួយដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលឡើងវិញ។ អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអភិបាលរងខេត្តព្រះវិហារ គឺលោកណុប វុធ្ធី បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដា នេះថា នាប៉ុន្មានថ្ងៃនេះ ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្ដាលឲ្យលិចផ្ទះពលរដ្ឋ ស្ពាន ថ្នល់មួយចំនួននៅក្នុងស្រុកចំនួន៣នៃខេត្តព្រះវិហារ គឺស្រុកជ័យសែន ស្រុករវៀងនិងស្រុកឆែប។តែពេលនេះទឹកបានធ្លាក់ចុះបណ្តើរៗហើយ។ លោកបញ្ជាក់ថា ដីស្រែលិចលង់អស់ប្រមាណជា៩១៣ហិចតា តែមិនទាន់ខូចខាតនោះទេ។បញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋគឺមិនមាននោះទេ ហើយខេត្តព្រះវិហារ ទាំងមូលក៏មិនទាន់ដល់ចំណុចប្រកាសអាសន្ននោះទេ។ លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់...
ថ្ងៃទី៥សីហាឆ្នាំ២០២៤ គឺជាថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ ក្នុងថ្ងៃនោះរាជធានីភ្នំពេញនឹងមានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រូចយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ។ នេះបើតាម លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ កក្កដាឆ្នាំ២០២៤នេះ។ លោកឃួង ស្រេង បានបន្តទៀតថា៖ «សម្រាប់ពេលរាត្រីថ្ងៃ០៥សីហា ដដែល យើងក៏បានត្រៀមរៀបចំជាព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ នោះគឺការរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយនឹងការបាញ់កាំជ្រូចចំនួន២លើក នៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត ដើម្បីអបអរសាទរ...
លោក ស៊ុន ចាន់ថុល អះអាងថា ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃទាបជាង ៥ដងបើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក។ លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ លើកឡើងដូច្នេះ ក្នុងពេលដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែសីហា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ជើញចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកអភិបាលខេត្តកណ្ដាល លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ...
កាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិនម្នាក់ ឈ្មោះ ZHANG RUIJIN កាន់លិខិតឆ្លងដែនប្រទេស Saint Kitts and Nenis ចេញពីប្រទេសកម្ពុជា បន្ទាប់ពីជនជាតិចិនរូបនេះ ត្រូវបានតុលាការប្រទេសសិង្ហបុរីផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបញ្ជូនមកកាន់ប្រទេសកម្ពុជា។ តាមការចុះផ្សាយរបស់សារព័ត៌មាននានា ជនជាតិចិនឈ្មោះ ZHANG RUIJIN រូបនេះ ស្ថិតក្នុងចង្កោមឧក្រិដ្ឋជន១០នាក់...
លោ ស សុខា បញ្ជាឱ្យចាត់វិធានការច្បាប់ លើមន្ត្រីប្រព្រឹត្តអំពើពុករលួយពេលដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
សម្ដេចធិបតី និងទូតហ្វីលីនពីន ពិភាក្សាអំពីការភ្ជាប់ជើងហោះហើរពីទីក្រុងសេប៊ូ មកខេត្តសៀមរាប ដើម្បីជំរុញវិស័យទេសចរណ៍