Siem Reap authoruty Suppress fishing offenses
Former CNRP senator support CLV
Prime Minister thanks to national enforcement to protect stability
ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ សភាពការណ៍បែបនេះ អ្នកនាំពាក្យក្រសួងការពារជាតិចាត់ទុកថា គឺបង្ហាញពីបរាជ័យដ៏អាម៉ាស់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ឱ្យដឹងថា លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា...
សភាពការណ៍សន្តិសុខនៅតាមមូលដ្ឋានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភាពស្ងប់ស្ងាត់ធម្មតា ខណៈកងកម្លាំងបានរៀបរយត្រៀមជានិច្ច ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ និងសង្គមជាតិ។ លោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ បានប្រាប់ឱ្យដឹងថា សភាពការណ៍ក្នុងមូលដ្ឋាន មានលក្ខណៈល្អប្រសើរដោយពលរដ្ឋ កំពុងប្រកបរបររកស៊ីទទួលទាន និងបំពេញកិច្ចការងារធម្មតា មិនមានកត្តាអ្វីបង្កក្តីព្រួយបារម្ភនោះឡើយ។ ក្នុងនាម កងកម្លាំងអាជ្ញាធរ លោកថា គឺការពារដាច់ខាតចំពោះជនទុច្ចរិតទាំងឡាយណា មានចេតនាបង្កជាភាពវឹកវរប៉ះពាល់ដល់សន្តិសុខសង្គម ពិសេស គឺអំពើកុបកម្មប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ មិនមានការព្រួយបារម្ភអ្វីនោះឡើយ បើទោះបីជាមានក្រុមជ្រុលនិយមមួយចំនួនថា...
ខ្ញុំរួមនឹងសហការីភាគច្រើននៅរាជបណ្ឌិត្យសភាកម្ពុជា តែងតែខិតខំពន្យល់សាធារណជនតាមជ្រុងវិទ្យាសាស្ត្រ ដើម្បីឱ្យបងប្អូនយើងមានទិន្នន័យ និងព័ត៌មានជាមូលដ្ឋានខ្លះ ដើម្បីជៀសផុតពីជំនឿមិនសមហេតុផល ខ្វាយខ្វល់មិនយល់ការ តវ៉ាមិនយល់សាច់រឿង សឿងបឿងទាំងងងឹតងងល់ វិលវល់តាមឧបាយគេបំពុលយើង ស៊ើងមមើងដូចទើបភ្ញាក់ពីដេក។ អ្វីដែលខ្ញុំខំប្រឹងនិយាយ និងសរសេររហូតមកនេះ ខ្ញុំមានគោលបំណងតែមួយគត់ គឺរួមចំណែករក្សាស្ថិរភាព និងនិរន្តរភាពជាតិ ខ្ញុំព្យាយាមចែករំលែកព័ត៌មាន ទិន្នន័យ និងការគិតគូរពិចារណាខ្លះៗដោយផ្អែកលើចំណេះដឹង និងបទពិសោធន៍ដ៏ស្តួចស្តើង ដែលខ្ញុំមាន។ មានបងប្អូនមួយចំនួនដែលមិនសប្បាយចិត្តនឹងការនិយាយ និងសំណេររបស់ខ្ញុំ បានប្រើប្រាស់ពាក្យពេជន៍អសុរស និងជេរបញ្ចោរជាច្រើនចំពោះខ្ញុំ និងបានចោទប្រកាន់ខ្ញុំថា ខ្ញុំទ្រពង...
ក្នុងរយៈពេលប្រមាណជា១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយជាប្រធានបទជជែកវែកញែក ដេញដោល និងចោទប្រកាន់គ្នាឥតឈប់ឈរ ពិសេស ការដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល ដែលមានទស្សនៈខ្លះយល់ឃើញថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ អាចបណ្ដាលឱ្យប្រទេសកម្ពុជាបាត់បង់ខេត្តទាំង៤ទៅប្រទេសវៀតណាម។ ការបញ្ចេញទស្សនៈផ្សេងៗគ្នាទៅលើបញ្ហាប្រទេសជាតិ គឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ក៏ប៉ុន្តែ ការលើកឡើង ឬចោទប្រកាន់ផ្សេងៗ ត្រូវតែមានមូលដ្ឋានគាំទ្រច្បាស់លាស់ថា តើការបញ្ចេញទស្សនៈនោះផ្អែកទៅលើអ្វី ព្រោះនៅក្នុងករណីខ្លះ ការបញ្ចេញទស្សនៈដែលគ្មានមូលដ្ឋានអះអាងច្បាស់លាស់ ត្រូវបានគេយកទៅដាក់ចូលនៅក្នុងរបៀបវារៈនយោបាយរបស់អ្នកនយោបាយទៅវិញ។ ដូច្នេះហើយ អ្នកបញ្ចេញទស្សនៈមួយចំនួន...