ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ សភាពការណ៍បែបនេះ អ្នកនាំពាក្យក្រសួងការពារជាតិចាត់ទុកថា គឺបង្ហាញពីបរាជ័យដ៏អាម៉ាស់របស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស។ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ឱ្យដឹងថា លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា...
សភាពការណ៍សន្តិសុខនៅតាមមូលដ្ឋានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភាពស្ងប់ស្ងាត់ធម្មតា ខណៈកងកម្លាំងបានរៀបរយត្រៀមជានិច្ច ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋ និងសង្គមជាតិ។ លោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ បានប្រាប់ឱ្យដឹងថា សភាពការណ៍ក្នុងមូលដ្ឋាន មានលក្ខណៈល្អប្រសើរដោយពលរដ្ឋ កំពុងប្រកបរបររកស៊ីទទួលទាន និងបំពេញកិច្ចការងារធម្មតា មិនមានកត្តាអ្វីបង្កក្តីព្រួយបារម្ភនោះឡើយ។ ក្នុងនាម កងកម្លាំងអាជ្ញាធរ លោកថា គឺការពារដាច់ខាតចំពោះជនទុច្ចរិតទាំងឡាយណា មានចេតនាបង្កជាភាពវឹកវរប៉ះពាល់ដល់សន្តិសុខសង្គម ពិសេស គឺអំពើកុបកម្មប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ មិនមានការព្រួយបារម្ភអ្វីនោះឡើយ បើទោះបីជាមានក្រុមជ្រុលនិយមមួយចំនួនថា...
ខ្ញុំរួមនឹងសហការីភាគច្រើននៅរាជបណ្ឌិត្យសភាកម្ពុជា តែងតែខិតខំពន្យល់សាធារណជនតាមជ្រុងវិទ្យាសាស្ត្រ ដើម្បីឱ្យបងប្អូនយើងមានទិន្នន័យ និងព័ត៌មានជាមូលដ្ឋានខ្លះ ដើម្បីជៀសផុតពីជំនឿមិនសមហេតុផល ខ្វាយខ្វល់មិនយល់ការ តវ៉ាមិនយល់សាច់រឿង សឿងបឿងទាំងងងឹតងងល់ វិលវល់តាមឧបាយគេបំពុលយើង ស៊ើងមមើងដូចទើបភ្ញាក់ពីដេក។ អ្វីដែលខ្ញុំខំប្រឹងនិយាយ និងសរសេររហូតមកនេះ ខ្ញុំមានគោលបំណងតែមួយគត់ គឺរួមចំណែករក្សាស្ថិរភាព និងនិរន្តរភាពជាតិ ខ្ញុំព្យាយាមចែករំលែកព័ត៌មាន ទិន្នន័យ និងការគិតគូរពិចារណាខ្លះៗដោយផ្អែកលើចំណេះដឹង និងបទពិសោធន៍ដ៏ស្តួចស្តើង ដែលខ្ញុំមាន។ មានបងប្អូនមួយចំនួនដែលមិនសប្បាយចិត្តនឹងការនិយាយ និងសំណេររបស់ខ្ញុំ បានប្រើប្រាស់ពាក្យពេជន៍អសុរស និងជេរបញ្ចោរជាច្រើនចំពោះខ្ញុំ និងបានចោទប្រកាន់ខ្ញុំថា ខ្ញុំទ្រពង...
ក្នុងរយៈពេលប្រមាណជា១ខែកន្លងទៅនេះ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បានក្លាយជាប្រធានបទជជែកវែកញែក ដេញដោល និងចោទប្រកាន់គ្នាឥតឈប់ឈរ ពិសេស ការដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល ដែលមានទស្សនៈខ្លះយល់ឃើញថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ អាចបណ្ដាលឱ្យប្រទេសកម្ពុជាបាត់បង់ខេត្តទាំង៤ទៅប្រទេសវៀតណាម។ ការបញ្ចេញទស្សនៈផ្សេងៗគ្នាទៅលើបញ្ហាប្រទេសជាតិ គឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ក៏ប៉ុន្តែ ការលើកឡើង ឬចោទប្រកាន់ផ្សេងៗ ត្រូវតែមានមូលដ្ឋានគាំទ្រច្បាស់លាស់ថា តើការបញ្ចេញទស្សនៈនោះផ្អែកទៅលើអ្វី ព្រោះនៅក្នុងករណីខ្លះ ការបញ្ចេញទស្សនៈដែលគ្មានមូលដ្ឋានអះអាងច្បាស់លាស់ ត្រូវបានគេយកទៅដាក់ចូលនៅក្នុងរបៀបវារៈនយោបាយរបស់អ្នកនយោបាយទៅវិញ។ ដូច្នេះហើយ អ្នកបញ្ចេញទស្សនៈមួយចំនួន...
គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានចេញមកអំពាវនាវដល់សមាជិក សមាជិការបស់ខ្លួនទាំងអស់កុំពាក់ព័ន្ធ និងចូលរួមនៅក្នុងចលនាមិនស្របច្បាប់ ធ្វើសកម្មភាពបង្កអសន្តិសុខដល់សង្គមជាតិ។ នេះបើតាមសេចក្តីអំពាវនាវរបស់គណបក្សនៅថ្ងៃទី១៤ ខែសីហា ម្សិលមិញ តែទើបចេញផ្សាយជាសាធារណៈនៅថ្ងៃព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។ សេចក្តីអំពាវរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានសរសេរថា៖ «សូមបងប្អូន សមាជិកសមាជិកា អ្នកគាំទ្រ មេត្តារក្សាភាពស្ងប់ស្ងាត់ គោលជំហររឹងមាំង ជៀសវាងក្នុងចលនាមិនស្របច្បាប់ណាមួយ ដែលផ្ទុយពីច្បាប់ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយើង»។ បើតាមគណបក្សរាជានិយមមួយនេះ ការសម្តែងមតិ ឆន្ទៈណាមួយ គឺជាសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់ប្រជារាស្ត្រ...
អត្ថបទមួយនិពន្ធដោយលោក រីយ៉ាន ពៀហ្វេស៍ (Rianne Pieffers) ចុះផ្សាយដោយគេហទំព័រ Medium កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា
«បងប្អូនត្រូវចាំថា មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមានច្រើនណាស់ ហើយអ្នកបរទេសបន្លំខ្លួនធ្វើជាអ្នកជាតិនិយមខ្មែរ ដើម្បីបំបែកបំបាក់ខ្មែរក៏មានមិនតិចដែរ, ប្រវត្តិសាស្ត្រយើងបានបង្រៀនយើងហើយ តាំងសម័យអាណានិគមនិយមបារាំងមកម្ល៉េះ»។ នេះ គឺជាការពោលអះអាងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃអាទិត្យនេះ។ ដូច្នេះហើយ លោកបានអំពាវនាវដល់ពលរដ្ឋឱ្យចេះបែងចែកប្រកបដោយបញ្ញា។ ការពោលអះអាងរបស់លោកបណ្ឌិត គិន ភា នាពេលនេះ គឹស្របពេលដែលប្រជាពលរដ្ឋជាច្រើន ជាពិសេស អ្នកលេងបណ្តាញសង្គម បានសម្តែងការបារម្ភ រិះគន់ ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ...