គិតមកដល់ពេលនេះ គឺអស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពជើងអាកាសនៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ បើតាមសម្តេចធិបតី នាយករដ្ឋមន្រ្តី ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករកបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ...
ជាលើកដំបូង និងជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីយប់មិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់នៅPub Street ក្នុងខេត្តសៀមរាប និងបានសួរនាំអាជីវករនៅទីនោះពីបញ្ហាលក់ដូររបស់ពួកគេ និងបញ្ហាភ្ញៀវទេសចរមកលេងកម្សាន្ត។ សម្តេចធិបតី អញ្ជើញចុះទៅនេះ ដោយស្លៀកពាក់បន្លំខ្លួនជាពលរដ្ឋសាមញ្ញ ដើម្បីសួរនាំបានព័ត៌មានពិតពីអាជីវករនៅPub Street ក្នុងខេត្តសៀមរាប។ តាមរយៈវីដេអូឃ្លីប សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងសម្លៀកបំពាក់អាវក្រៅពណ៌គគីការពារទឹកភ្លៀវ ហើយពាក់មួក និងពាក់ម៉ាសផង បានដើរចេញចូលពីហាងមួយទៅហាងមួយជាមួយអង្គរក្សមួយរូបដែលមើលទៅប្រៀបដូចជាអ្នកទេសចរក្នុងស្រុកមកលេងកម្សាន្តនៅក្នុងខេត្តសៀមរាបដូច្នេះអ៉ីចឹង។...
បញ្ហាក្រុមក្មេងទំនើងកាប់កាក់ ក្មេងជក់បារីអេឡិចត្រូនិច ក៏ដូចជាបញ្ហាគ្រឿងញៀន នៅតែជាបញ្ហាក្តៅសម្រាប់លោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប។ លោកបានប្រាប់ទៅស្នងការខេត្ត និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត ត្រូវបន្តកុំបន្ធូរដៃបង្រ្កាប និងទប់ស្កាត់បញ្ហាសង្គមទាំងនេះឱ្យមានប្រសិទ្ធភាព។ អភិបាលខេត្តសៀមរាប បានលើកឡើងពីបញ្ហាទាំងនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅ។ លោក ប្រាក់ សោភ័ណ បានជំរុញដល់ស្នងការនគរបាលខេត្ត និងអភិបាលក្រុង ស្រុកទាំងអស់ត្រូវជំរុញការផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងច្បាប់ចរាចរណ៍ឱ្យប្រជាពលរដ្ឋគ្រប់ៗគ្នា ពិសេស...
«អ្នកសារព័ត៌មានមិនត្រូវដើរតួនាទីជំនួសឱ្យអាជ្ញាធរមានសមត្ថកិច្ច ឬជំនួសតុលាការឡើយ»។ នេះ គឺជាការក្រើនរំឮកជាថ្មីម្តងទៀតរបស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។ ការក្រើនរំឮកនេះ គឺបន្ទាប់ពីនៅក្នុងរយៈពេល៦ខែ នៅក្នុងឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានដែលបានប្រព្រឹត្តកំហុសវិជ្ជាជីវៈ ហើយព្រមទទួលស្គាល់កំហុសនោះ មានចំនួនសរុប ៦ករណី ដោយធ្វើការសុំទោសជាផ្លូវការ និងព្រមកែប្រែធ្វើឱ្យប្រសើរឡើងតាមក្រមសីលធម៌។ បញ្ជាក់ប្រាប់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ទេព អស្នារិទ្ធ បានចាត់ទុកការព្រមទទួលស្គាល់កំហុស និងកែប្រែកំហុសរបស់អ្នកសារព័ត៌មានទាំងនេះថា គឺជាទង្វើត្រឹមត្រូវក្នុងការអនុវត្តតួនាទី...
កុំឱ្យជឿព័ត៌មានដែលប្រឌិតឡើងដោយក្រុមMMOឱ្យសោះជុំវិញករណីបាត់ឧទ្ធម្ភាគចក្រយោធានេះ
សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក ខេត្តកំពង់ចាម ប្រមាណ ៣៥០ នាក់ ទទួលបានការណែនាំ...
សម្តេច ហ៊ុន សែន គឺជាកំពូលមេទ័ព និងជាកំពូលមនុស្សយ៉ាងពិតប្រាកដ