ប្រតិភូវិនិយោគិនចិន មានបំណងសិក្សាស្វែងយល់ពីសក្ដានុពលវិនិយោគ និងកាលានុវត្តភាពវិនិយោគ បទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យយានយន្តនៅកម្ពុជា។ ដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក.អ.ក. និងអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន ដែលមានបំណងសែ្វងយល់អំពីកាលានុវត្តភាព និងបរិយាកាសវិនិយោគ ព្រមទាំងសិក្សាលម្អិតអំពីនីតិវិធីនិងបទប្បញ្ញត្តិពាក់ព័ន្ធនានាក្នុងការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត នៅកម្ពុជា។ មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តប្រកបដោយភាពទាក់ទាញលើសកម្មភាពវិនិយោគក្នុងវិស័យនេះ ក៏ដូចជាយន្តការផ្ដល់កិច្ចសម្រួលការវិនិយោគបរទេស និងក្នុងស្រុក ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស លោកក៏បានលើកឡើងអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍន៍វិស័យយានយន្ដ និងអេឡិចត្រូនិកនៅកម្ពុជាដែលជាឧបករណ៍...
ក្រសួងអប់រំយុវជន និងកីឡាបានដាក់ចេញវិធានការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងសាលារៀនដែលមានកំណើនសិស្សច្រើន នៅតាមតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើន...
អ្វីដែលប្រជាជនកម្ពុជា គួរពិចារណា និងជាការបារម្ភ គឺប្រជាជនកម្ពុជា ដែលប្រើប្រាស់សម្លៀកបំពាក់ថៃ ដោយមិនគិតពិចារណា...
ការបង្កើនចំនួនសមាជិកភាពក្នុងក្រុមនឹងធ្វើឱ្យសមាគមអាចដើរតួនាទីកាន់តែសំខាន់បន្ថែមទៀត ក្នុងការរឹតចំណងមិត្តភាពវាងអតីតនិស្សិតខ្មែរទាំងអស់...
អតីតពលករខ្មែរមកពីប្រទេសជប៉ុន និង ថៃ អំពាវនាវឱ្យពលរដ្ឋកម្ពុជាទៅធ្វើការនៅបរទេសដោយស្របច្បាប់ និងមានក្រុមហ៊ុនត្រឹមត្រូវ...
រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាមានបំណងចង់បណ្តុះគំនិតកូនខ្មែរឱ្យចេះគ្រប់គ្រងខ្លួនឯង និងមានវិន័យល្អដូចក្មេងនៅជប៉ុនពេលធំឡើងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម...
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ មានសាលារៀនសរុបចំនួន១០៤ ក្នុងនោះ មត្តេយ្យដាច់ដោយឡែកចំនួន ០១សាលា បឋមសិក្សាចំនួន ៧២សាលា...