សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កម្ពុជា មិនទាន់មានតម្រូវការឱ្យក្រុមហ៊ុនបរទេសមកធ្វើការវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះទេ។ សម្តេចសង្កត់ធ្ងន់ថា មកដល់ម៉ោងនេះ គោលដៅរបស់រដ្ឋាភិបាលអាណត្តិទី៧ គឺត្រូវតែយកចិត្តទុកដាក់ក្នុងការជួយពលរដ្ឋប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី នៅក្រៅប្រព័ន្ធឱ្យបានល្អ។ ការលើកឡើងរបស់សម្តេចនេះ ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន នារសៀលថ្ងៃទី១៦ ធ្នូ ២០២៣។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពលរដ្ឋដែលប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី នៅកម្ពុជាដូច្នេះថា សូមកុំព្រួយបារម្ភពុំមានការអនុញ្ញាតឱ្យបើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនោះទេ។ ផ្ទុយទៅវិញ សម្តេចបានឱ្យដឹងថា រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាជួយដល់ពលរដ្ឋរស់នៅ និងប្រកបការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងអាណត្តិទី៧នេះ។...
ប្រធានក្រុមហ៊ុន Ehime Package របស់ជប៉ុន បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងផ្នែកឧស្សាហកម្មផលិតទ្បាំងក្រដាស សម្រាប់ធ្វើការនាំចេញ...
នៅឆ្នាំ ២០២៤ ពលរដ្ឋខ្មែរ នឹងទទួលបានការងារប្រមាណ ៨ពាន់នាក់បន្ថែមទៀត នៅប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា...
ការលេបប្រមាត់ត្រី និងប្រើអាហារបំប៉នដែលមិនមានប្រភពច្បាស់លាស់ អាចធ្វើឱ្យប៉ះពាល់ដល់តម្រង់នោមធ្ងន់ធ្ងររហូតដល់លាងឈាមក្លាយជាបន្ទុកសម្រាប់គ្រួសារ...
ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) របស់ជប៉ុន មានបំណងពង្រីកការវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម...
គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន សម្រេចបានប្រមាណជាង ១,៦ពាន់លានដុល្លារ ថយចុះ ៧.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ...
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (LOLC) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ពលរដ្ឋគួរជៀសវាងកម្ចីក្រៅផ្លូវការ ...