គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន៩ លើវិស័យរោងចក្រ។ ទំហំទឹកប្រាក់វិនិយោគរបស់ក្រុមហ៊ុនទាំង៩នេះ មានចំនួនជាង ៤០លានដុល្លារ ដែលអាចបង្កើតការងារចំនួនជាង ១ម៉ឺនកន្លែង...
អ្នកស្រី អ៊ុច សារ៉ាវុធ ភរិយាលោក អួន សារ៉ាត់ បានឲ្យដឹងថា នៅពេលនេះសុខភាពស្វាមីរបស់អ្នកស្រី បានធូរស្បើយច្រើន ក្រោយពីក្រុមគ្រូពេទ្យយកចិត្តដាក់ក្នុងការព្យាបាលអស់រយៈពេល ១៨ថ្ងៃមកនេះ...
អតិថិជន បានប្រតិកម្មទៅនឹងគោលការណ៍របស់ធនាគារ ABA ដែលគិតសេវាចំនួន ៥០ដុល្លារ ក្នុងការបង្កកលុយក្នុងគណនី ពេលអតិថិជនផ្ទេរលុយខុស។ សាធារណជនលើកឡើងថា ការទារសេវា ៥០ដុល្លារ ជាថ្នូរនឹងការបង្កកលុយក្នុងគណនីនេះ មានកម្រិតខ្ពស់ពេក ដែលក្រុមហ៊ុនគួរពិចារណាឡើងវិញ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅឆ្នាំ ២០២១-២០២២នេះ តម្លៃស្រូវមានការធ្លាក់ចុះតម្លៃបន្តិច បើធៀបនឹងឆ្នាំ ២០២០ ដែលការធ្លាក់ចុះនេះ មានគម្លាតត្រឹមតែ ៥ភាគរយប៉ុណ្ណោះ បើធៀបទៅឆ្នាំ ២០១៨ និងឆ្នាំ ២០១៩...
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កញ្ចប់ថវិកាចំនួន ១,០៤៣ លានដុល្លារ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ ២០២២នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន....
ដើម្បីចូលរួមទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ ក្នុងដំណាក់កាលទី២ រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ប្រាក់កម្ចីដល់កម្ពុជាប្រមាណ ១៨៥លានដុល្លារបន្ថែមទៀត ជាមួយការប្រាក់ទាប...
ការប្រើប្រាស់ថវិកាខុសគោលដៅ មិនមានសុចរិតភាព ធ្វើឲ្យកើតមានអំពើពុករលួយ នាំឲ្យខាតបង់ថវិកាជាតិ...