ពេលយើងមានអារម្មណ៍ថា មានការគំរាមកំហែង ឬតូចចិត្ត រាងកាយរអាចនឹងបង្កើតការឆ្លើយតបដោយភាពភាពតានតឹង...
នៅជប៉ុនមនុស្ស៨៨ភាគរយឱ្យតម្លៃការហូបជុំគ្នា បង្កើនទំនាក់ទំនង
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានរិះគន់ចំៗទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធការគោលនយោបាយដែលគេមើលឃើញថា កំពុងក្រសោបយកជនផ្តាច់ការ រាប់បញ្ចូលទាំងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងថែមទាំងផ្តល់ឲ្យជនផ្តាច់ការទាំងនោះ គ្រប់យ៉ាងពួកគេចង់បាន។ អំឡុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ដើម្បីកៀងគរប្រជាប្រិយភាពសម្រាប់បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ ប៊ីដិន លោក អូបាម៉ា និយាយថា “តើអ្នកទាំងអស់គិតថា គាត់កំពុងគាំទ្រដល់ជនផ្តាច់ការដែរអត់?”។ ការបញ្ចេញប្រតិកម្មប្រឆាំងលោក ត្រាំ...
គិតត្រឹមថ្ងៃពុធនេះ ព្យុះកំណាច Molave កាន់តែវាយប្រហារធ្ងន់ធ្ងរទៅលើប្រទេស និងប្រជាជនវៀតណាម នៅឯតំបន់ភាគកណ្តាល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣០នាក់ និងជាងមួយលាននាក់ រងផលប៉ះពាល់។ ព្យុះ Molave ចាប់ផ្តើមវាយប្រហារប្រទេសវៀតណាម ចាប់តាំងពីថ្ងៃអង្គារ៍ ដោយពលរដ្ឋវៀតណាមជិត ៦សែននាក់ ត្រូវជម្លៀសចេញពីលំនៅដ្ឋានទៅកាន់កន្លែងមានសុវត្ថិភាព។ យោងតាមប្រភពពីទូរទស្សន៍រដ្ឋវៀតណាម ព្យុះ Molave ត្រូវចាត់ទុកជាព្យុះខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសនេះ រយៈពេល ២០ឆ្នាំចុងក្រោយ គឺខ្លាំងជាងព្យុះដំរី ដែលវាយប្រហារវៀតណាម កាលពីឆ្នាំ...
ការតវ៉ា បានផ្ទុះឡើងទូទាំងប្រទេសអ៊ីតាលី ក្រោយរដ្ឋាភិបាល ចេញការរឹតបន្តឹងគម្លាតសង្គមថ្មី ក្នុងចេតនាទប់ស្កាត់រលកទី២ នៃជំងឺកូវីដ ១៩។ ការតវ៉ា ដែលចាប់ផ្តើមកាលពីថ្ងៃច័ន្ទបាន ឈានដល់ផ្ទុះហឹង្សាដាក់គ្នារវាងបាតុករ និងកម្លាំងរក្សាសន្តិសុខ ដោយមានទាំងការគប់ដបសាំងទៅលើកងកម្លាំងទៀតផង។ ការប៉ះទង្គិចគ្នានេះ កើតឡើងក្នុងទីក្រុង Milan និងទីក្រុង Turin ខណៈប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ស្របពេលមនុស្សរាប់ម៉ឺននាក់ចាប់ផ្តើមប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Napoli។ ការតវ៉ានេះ ផ្ទុះចេញពីបម្រាមរឹតបន្តឹងថ្មី តម្រូវឲ្យភោជនីយដ្ឋាន បារ ក្លិបហាត់ប្រាណ និងរោងភាពយន្ត...
ក្រុមបាតុករអាវលឿង ដែលជាអ្នកស្មោះស្ម័គ្រនិងរាជានិយមថៃ បានចេញមុខតវ៉ានៅមុខស្ថានទូតអាមេរិក ប្រចាំទីក្រុងបាងកក ដោយអះអាងអាមេរិកកំពុងបង្កសង្គ្រាមកូនកាត់ (Hybrid War) ប្រឆាំងប្រទេសថៃ...
ឈុតឆាកនៃធម្មជាតិ កាត់បន្ថយកំហឹងចុះបានត្រឹមតែមួយប៉ព្រិចភ្នែក កាត់បន្ថយការភ័យព្រួយនិងបង្កើនអារម្មណ៍រីករាយ