យន្តហោះចម្បាំងរបស់ទួរគី នៅរសៀលថ្ងៃច័ន្ទនេះ បានបើកការវាយប្រហារលើមូលដ្ឋានទ័ពមួយកន្លែងរបស់ពួកបះបោរស៊ីរី ដែលស្ថិតនៅភាគខាងជើង ឈាងខាងកើតប្រទេសនេះ នាំឲ្យមនុស្សយ៉ាងហោចណាស់ ២០នាក់ស្លាប់។ នេះបើតាមប្រភពព័ត៌មានពីក្រុមបះបោរ និងអ្នកឃ្លាំមើលសង្គ្រាមនៅទីនោះ។ ប្រភពពីក្រុមបះបោរស៊ីរី និយាយថា យន្តហោះរុស្ស៊ី ជាមួយទួរគី បានវាយប្រហារជំរុំទ័ពរបស់ខ្លួននៅឯ Kafr Takharim ក្នុងខេត្ត Idlib ប្រមាណ ១០គីឡូម៉ែត្រ ពីព្រំដែនទូរគី នាំឲ្យមនុស្ស ២០នាក់ស្លាប់។ ប៉ុន្តែបើតាមព័ត៌មានពីអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់ចក្រភពអង់គ្លេស មានមូលដ្ឋាននៅស៊ីរី ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារពីដែនអាកាស...
ស្របពេលដែលការបោះឆ្នោតនៅអាមេរិក កាន់តែខិតចូលមកដល់ បេក្ខភាពប្រធានាធិបតីមកពីគណបក្សទាំង កំពុងវាយប្រហារគ្នាដើម្បីទាញយកប្រជាប្រិយភាព ក្នុងនោះបញ្ហាស្ថានភាពនៅកូរ៉េខាងជើង ក៏កំពុងក្លាយជាប្រធានបទក្តៅក្នុងសង្គ្រាមពាក្យសម្តីរវាងលោក Joe Biden និងលោកប្រធានាធិបតី Donald Trump។ នៅថ្ងៃច័ន្ទនេះ (ថ្ងៃអាទិត្យនៅអាមេរិក) លោក Biden បានវាយប្រហារថា ក៏ព្រោះតែលោក Trump ទើបកូរ៉េខាងជើង កាន់តែមានអាវុធ និងគ្រាប់មីស៊ីលដ៏សាហាវនៅពេលនេះ។ បេក្ខភាពប្រធានធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យរូបនេះ ក៏បានចោទប្រកាន់លោក Trump ជាអ្នកក្រសោបយកជនផ្តាច់ការ...
ក្រុមអាវលឿង ដែលគេស្គាល់ថាជាអ្នកស្មោះស្ម័គ្រនិងរបបរាជានិយមក្នុងប្រទេសថៃ បានចេញមុខតវ៉ាប្រឆាំងក្រុមបាតុករដែលកំពុងទាមទារលទ្ធិប្រជាធិបតេយ្យ ដោយនៅរសៀលថ្ងៃច័ន្ទនេះ ក្រុមអាវលឿង បានប្រមូលផ្តុំគ្នានៅពីមុខស្ថានទូតអាល្លឺម៉ង់ ប្រចាំទីក្រុងបាងកក។ អំឡុងពេលប្រមូលផ្តុំគ្នា ក្រុមអ្នកតវ៉ា បានស្រែកជូនពរស្តេចរបស់ខ្លួន និងកាន់បដាគាំទ្រដល់រាជានិយមដ៏មានឥទ្ធិពលរបស់ប្រទេស ហើយបានដាក់ញត្តិទៅស្ថានទូតអាល្លឺម៉ង់ទៀតផង។ លោក Nititorn Lumlua មានមុខរបរជាមេធាវី បានអំពាវនាវឲ្យពលរដ្ឋប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតអាល្លឺម៉ង់ ដោយសង្ឃឹមថា អាជ្ញាធរប្រទេសអឺរ៉ុបមួយនេះ អាចទទួលបានព័ត៌មានត្រឹមត្រូវពីស្ថានភាពនយោបាយក្នុងប្រទេសថៃនៅពេលនេះ។ ដោយឡែក ក្រុមបាតុករដែលគេស្គាល់ថា ជាអ្នកប្រឆាំងរដ្ឋាភិបាលយោធាថៃ និងកំពុងទាមទារលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជាតិអាស៊ានមួយនេះ បានកំពុងមានចេតនាប្រមូលផ្តុំគ្នា ដង្ហែរក្បួនទៅកាន់ស្ថានទូតបរទេសក្នុងប្រទេសថៃដូចគ្នា។...
ស្ត្រី ២៧ ឮបុរស ១០ ភាគរយដែលគេសន្ទនាជាមួយមានកម្រិតស្ត្រេសពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិន មិនព្រមឲ្យប្រទេសណាមួយមកបំផ្លិចបំផ្លាញផលប្រយោជន៍ និងការអភិវឌ្ឍន៍របស់ជាតិនោះឡើយ ដោយបន្ថែមថា សូម្បីតែការគេងបន្លំបន្តិចបន្តួចក៏មិនអាចកើតឡើងបានដែរ។ ថ្លែងចេញពីវិមានប្រជាជន ក្នុងរដ្ឋធានីប៉េកាំង លោក ស៊ី លើកឡើងថា រាល់សកម្មភាពដែលចាត់ទុកជាឯកតោភាគីនិយម និងការគំរាមកំហែងណាមួយ គឺមិនអាចទៅរួចជាមួយប្រទេសលោកបានទេ ប៉ុន្តែនឹងនាំឲ្យអ្នកប្រព្រឹត្តឆ្ពោះទៅរកការវិនាសហិនហោចនៅទីបញ្ជប់។ បន្ថែមពីលើនេះ លោក ស៊ី បានអំពាវនាវឲ្យមានការធ្វើទំនើបកម្មឲ្យលឿនបំផុតទៅលើវិស័យយោធា និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឲ្យស៊ីគ្នាទៅនិងការលើកឡើងរបស់លោកថ្មីៗនេះ ឲ្យកងយោធាចិន...
ការទប់កំហឹងហាក់ដូចជាធ្វើឱ្យការឈឺចាប់រ៉ាំរ៉ៃកាន់តែធ្ងន់ធ្ងរឡើង
នៅព្រឹកថ្ងៃសុក្រនេះ បក្ស Palang Pracharath Party (PPRP) របស់ប្រទេសថៃ ដែលគេស្គាល់ថា ជាក្រុមអាវលឿង ស្មោះស្ម័គ្ររបបរាជានិយមរបស់ប្រទេសនេះ បាននាំគ្នាចេញតវ៉ាប្រឆាំងក្រុមបាតុករដែលកំពុងទាមទារលទ្ធិប្រជាធិបតេយ្យ និងបង្ហាញពីការគាំទ្រពេញទំហឹងទៅរដ្ឋធម្មនុញ្ញថៃ ដែលអាស្រ័យរាជានិយម។ ការចាប់ផ្តើមចេញសកម្មភាពដើម្បីបង្ហាញពីការគាំទ្រពេញទំហឹងលើស្តេចថៃ កើតឡើងក្រោយបក្ស PPRP បញ្ចប់កិច្ចប្រជុំវិសាមញ្ញជាមួយសមាជិកបក្សរបស់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។ កញ្ញា Pailin Thiensuwan សមាជិកបក្សប្រចាំខេត្ត Samut Prakan និងជាអ្នកនាំពាក្យជំពប់ទី២ របស់បក្ស PPRP...