ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៦៦០នាក់ ក្នុងនោះករណីអ្នកដំណើរក្រោប្រទេសចូលមកកម្ពុជា ចំនួន ៣៤នាក់ ខណៈករណីជាសះស្បើយមានចំនួន៧៥០នាក់ និងមានស្លាប់ថ្មីចំនួន៧ករណី។ គិតត្រឹមព្រឹកថ្ងៃទី ២៦ ឧសភា ២០២១នេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ២៦,៩៨៩នាក់ អ្នកជំងឺជាសះស្បើយសរុប ១៩,៧៧២នាក់ និងអ្នកស្លាប់សរុប ១៩០នាក់៕
រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ រហូតមានការជូនដំណឹងជាថ្មី បន្ទាប់ពីរកឃើញអាជីវករជាអ្នកលក់កាហ្វេម្នាក់មានវិជ្ជមានកូវីដ-១៩។ អាជីវករលក់កាហ្វេនោះ ឈ្មោះ ស៊ុំ សុធា ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង លក់នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី យីហោ ឧម៉ា កាហ្វេ៕
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានជាង ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ។ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) សរុបចំនួន ២,៣០៦,៨២២នាក់៕
គិតត្រឹមថ្ងៃទី២៥ ឧសភា ២០២១ ព្រះសង្ឃចំនួន ១៧អង្គ ក្នុងវត្តសារាវ័ន្តតេជោ ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងចំណោមអ្នកវិជ្ជមានសរុប ៣២ អង្គ/នាក់។ នេះបើតាមការបញ្ជាក់របស់ គណៈកម្មការវត្តសារាវ័ន្តតេជោ។ បច្ចុប្បន្ន វត្តសារាវ័ន្ត មានព្រះសង្ឃ សិស្ស-និស្សិត តាជី -យាយជី គង់ និងស្នាក់នៅ សរុបចំនួន ៣៥១អង្គ/នាក់។ ក្នុងចំណោមអ្នកវិជ្ជមានចំនួន ៣២អង្គ/នាក់ ព្រះសង្ឃ មានចំនួន...
អាជ្ញាធរខេត្តកណ្តាល រាយការណ៍ករណីរកឃើញទណ្ឌិតចំនួន ១០៣ នាក់ និងមន្រ្តីពន្ធនាគារ ០៣ នាក់បានឆ្លងកូវីដ ១៩។ ប្រភពពីអាជ្ញាធរ ពុំទាន់បញ្ជាក់ពីប្រភពការឆ្លងរាលដាលកូវីដក្នុងពន្ធនាគារខេត្តកណ្តាលនៅឡើយទេ។ មន្ត្រីពន្ធនាគារបានចាត់វិធានការសុខាភិបាល ការពារទណ្ឌិតផ្សេងទៀតមិនឱ្យមានការឆ្លងបន្តទៀត។ ជាមួយគ្នានេះ ទណ្ឌិតដែលរកឃើញវិជ្ជមានត្រូវបានមន្រ្តីសុខាភិបាល រៀបចំកន្លែងព្យាបាលនៅក្នុងពន្ធនាគារតែម្តង។ ដោយ៖ Dy Bunnara
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យផ្លរីដា និងសាកលវិទ្យាល័យជាតិ Chiao Tung របស់តៃវ៉ាន់ រួមគ្នាជាមួយវិទ្យាស្ថានរូបវិទ្យាអាមេរិក បានបង្កើតប្រព័ន្ធតេស្តរហ័សថ្មីមួយ អាចស្វែងវីរុស Covid-19 កាន់តែលឿនជាងមុន ត្រឹមរយៈពេលមួយវិនាទីប៉ុណ្ណោះ។ លោក Minghan Xian ជាអ្នកសរសេរអត្ថបទលើការសិក្សាថ្មីនេះ អាចបង្កភាពស្រួលសម្រាប់តេស្តដោយខ្លួនឯង ព្រមទាំងមានតម្លៃសមរម្យ។ យ៉ាងណាមិញ ឧបករណ៍នេះមិនទាន់អនុម័តឱ្យប្រើប្រាស់ទេ គឺវាកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង៕ ប្រែសម្រួល៖ សន្យា ប្រភព៖ The Indian EXPRESS
ឯកឧត្តម ជាវ តាយអភិបាលខេត្តកំពត និងក្រុមការងារ ទី២៥ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយ រួមទាំងថវិកាមួួយចំនួន ឧបត្ថម្ភដល់អ្នករងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច និងគ្រួសារសពជនរងគ្រោះករណីពុលស្រាស្លាប់ នៅក្នុងភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។ គួរបញ្ជាក់ថា ករណីសង្ស័យពុលស្រាសស្លាប់នេះ កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ ក្នុងនោះមានប្រជាពលរដ្ឋរងគ្រោះសរុបចំនួន៤៧ នាក់ ,ស្លាប់ចំនួន១០នាក់...