ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យប្រទេសនានា ចូលរួមសហការជាមួយការខិតខំរបស់ខ្លួន ដើម្បីធានាការចែកចាយវ៉ាក់សាំងជំងឺកូវីដ ១៩ ដោយស្មើភាពគ្នា ។ បច្ចុប្បន្ន WHO មានបំណងឱ្យប្រទេសនីមួយៗ ត្រូវចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិច ១០ ភាគរយនៃចំនួនប្រជាជនរបស់ពួកគេ នៅត្រឹមខែកញ្ញា ។ នេះបើតាមការបញ្ជាក់ថា របស់ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO ក្នុងសន្និបាតប្រចាំឆ្នាំ កាលពីថ្ងៃចន្ទ...
ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុនៅតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅខ្លាំង ចាប់ពីថ្ងៃទី២៦ដល់២៨ ខែឧសភានេះ ។ អាស្រ័យដូចបានជម្រាបខាងលើ សូមប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសប្រជានេសាទនិងអ្នកដំណើរសមុទ្យ៕ អត្ថបទ៖ Sokhom Khon
អ្នកភូមិរាប់រយនាក់ បានបំពានវិធានការបិទខ្ទប់ នៅក្នុងប្រទេសឥណ្ឌា ដើម្បីទៅចូលរួមពិធីបុណ្យសពរបស់សត្វសេះមួយក្បាល។ មនុស្សរាប់រយនាក់ ប្រមូលផ្តុំគ្នានៅទីសាធារណៈ ដើម្បីដាក់កម្រងផ្កាផ្កាលើសាកសពសត្វសេះ មុនពេលដង្ហែកាត់តាមដងផ្លូវ ដែលមានការចូលរួមពីសំណាក់មនុស្សរាប់រយនាក់ ភាគច្រើនមិនពាក់ម៉ាស់និងគ្មាននរណាម្នាក់ គោរពវិធានការគម្លាតសង្គមទេ។ ប៉ូលិសនិយាយថា ឥឡូវនេះ ភូមិនឹងត្រូវកាត់ផ្តាច់រយៈពេល១៤ថ្ងៃ ដោយមិនអនុញ្ញាតឲ្យនរណាម្នាក់ ចូលឬចេញឡើយ ហើយការធ្វើតេស្តកំពុង ធ្វើឡើង។ ពាក្យបណ្តឹង ក៏ត្រូវបានដាក់ប្តឹងប្រឆាំងអ្នករៀបចំព្រឹត្តិការណ៍នេះផងដែរ ពីបទរំលោភច្បាប់បិទខ្ទប់របស់រដ្ឋ Karnataka ដែលហាមប្រាមការប្រមូលផ្តុំទ្រង់ទ្រាយធំ រហូតដល់ថ្ងៃទី៧ខែកក្កដា៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ Daily Mail
បន្ទាប់ពីជំងឺផ្សិតខ្មៅនិងផ្សិតស ករណីនៃការឆ្លងមេរោគផ្សិតលឿង ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង ដែលី ចំពេលមានការរីករាលដាលនៃវីរុសកូវីដ-១៩។ ជំងឺផ្សិតលឿងនេះ មានគ្រោះថ្នាក់ជាងប្រភេទជំងឺទាំងពីរខាងលើទៅទៀត ហើយវាត្រូវបានគេណែនាំ ឲ្យស្វែងរកការព្យាបាលឲ្យបានឆាប់ ក្នុងករណីរោគសញ្ញាចាប់ផ្តើមលេចឡើង។ រោគសញ្ញាទូទៅនៃជំងឺនេះ គឺល្ហិតល្ហៃ ស្រកទម្ងន់ លែងសូវឃ្លានឬមិនឃ្លានអ្វីទាំងអស់។ ចំណែករោគសញ្ញាធ្ងន់ធ្ងរផ្សេងទៀត អាចមានដូចជាខូងភ្នែក ឬធ្លាយខ្ទុះ។ ជំងឺផ្សិតលឿងនេះ វានឹងរារាំងដល់ការសះមុខរបួស ធ្វើឲ្យរបួសឈឺយូរ និងអាចបណ្តាលឲ្យខូចសរីរាង្គ កង្វះអាហារូបត្ថម្ភ ហើយនៅទីបំផុត អាចបណ្តាលឲ្យមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ឬឈានដល់ស្លាប់។ មូលហេតុនៃជំងឺផ្សិតលឿងអាចបណ្តាលមកពីការទទួលទានអាហារមានសំណើមខ្ពស់ ឬអាហារទុកចោលយូរ។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុចម្បង ត្រូវបានគេនិយាយថា បណ្តាលមកពីភាពគ្មានអនាម័យ។ ប្រែសម្រួល៖ Vann Vann ប្រភព៖ Republic World
មនុស្ស៨នាក់(ក្នុងនោះស្រី២នាក់)បានស្លាប់ជាបន្តបន្ទាប់ និង៣៣នាក់ទៀត ត្រូវបានដឹកមកកាន់មន្ទីរពេទ្យ ក្នុងករណីសង្ស័យពុលស្រា នៅចំណុចភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ អ្នកភូមិអះអាងថា កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋចំនួន ដូចរៀបរាប់ខាងលើ បានទៅចូលរួមកំដរសពអ្នកភូមិ និងមានការផឹកស្រាស ទៀតផង។ លុះហូបចុកបានបន្តិច ក៏ស្រាប់តែអ្នកខ្លះមានអាការៈចុកពោះ ក្អួតចង្អោរ ទើបសាច់ញាតិដឹកមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ ជាអកុសល នៅយប់ថ្ងៃទី២១ ខែឧសភា នោះមានពលរដ្ឋម្នាក់ស្លាប់។ លុះចូលដល់ព្រឹកថ្ងៃទី២៣ ខែឧសភា...
នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ ថ្មីបន្ថែមទៀត ដែលជាកម្មករ កម្មការិនី បម្រើការងារនៅរោងចក្រ ហឹរ៉ាយ ហ្សិន អៅដរ(Horizon Outdoor) រោងចក្រ តឹកហ្វុក (Toek Fuk) រោងចក្រធី អេស ជី(TFG) និងរោងចក្រខេនស្ព័តស៊ូ (Can sport...
បញ្ជីឈ្មោះកីឡាករជម្រើសជាតិទាំង ២៤ រូប ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញឈ្មោះសម្រាប់ត្រៀមប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២២នៅបារ៉ែនខែមិថុនាខាងមុខ គឺមិនមានឈ្មោះខ្សែប្រយុទ្ធចាន់ វឌ្ឍនាការនោះទេ។ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវចូលរួម ៣ប្រកួតចុងក្រោយនៃការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, បន្តជួបជាមួយក្រុមជម្រើ សជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១...