ក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្តរកកូវីដ នៅកន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែមមួួយកន្លែង ខាងជើងផ្សារអូរឫស្សី ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១០នាក់ សុទ្ធតែជាសមាជិកក្រុមគ្រួសារអ្នកលក់គុយទាវ។ នេះបើតាមការបញ្ជាក់របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាថ្ងៃទី២៤ ឧសភា នេះ។ អាជ្ញាធរក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬអ្នកបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ...
គិតត្រឹមម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ២០២១នេះ ក្រុមគ្រូពេទ្យ បានបន្តចុះយកសំណាកពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរមុខរោងចក្រH7 រកឃេីញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៤នាក់បន្ថែមទៀត បេីនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ឧសភា ម្សិលមិញ ក្រុមគ្រូពេទ្យ ក៏បានរកឃើញលទ្ធផលវិជ្ជមានកូវីដ១៩ កម្មករកម្មការិនីរោងចក្រH7នេះ ចំនួន២១៥ នាក់ ក្នុងចំណោមកម្មករសរុប១៨៥៧ នាក់ ដែលស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ផងដែរ៕
យោងតាមសារព័ត៌មាន CNN ដោយដកស្រង់ប្រភពពីប៉ូលិសក្នុងស្រុក បានឲ្យដឹងថា មនុស្ស ៣ នាក់ត្រូវបានបាញ់សម្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួស នៅឯបារ៍មួយកន្លែងក្នុងទីក្រុង Youngstown រដ្ឋ Ohio សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ។ សារព័ត៌មាន CNN បាននិយាយថា ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ នៃការបាញ់ប្រហារនៅឯបារ៍ Torch Club Bar & Grille...
យោងតាមការស្រាវជ្រាវដ៏ធំមួយរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា សត្វឆ្កែហិតក្លិន មានប្រសិទ្ធភាពរកអ្នកផ្ទុកកូវីដ-១៩សឹងរហ័សជាងតេស្តរហ័សទៅទៀត ហើយឆាប់ៗនេះវាអាចនឹងត្រូវដាក់ពង្រាយតាមព្រលានយន្តហោះនៅក្នុងប្រទេស។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មេរោគកូរ៉ូណាមាន “ក្លិនប្លែក” ដែលនាំឱ្យឱ្យសត្វឆ្កែទទួលការបណ្តុះបណ្តាលពិសេស អាចកំណត់អត្តសញ្ញាណមនុស្សដែលឆ្លងកូវីដ-១៩ និងសូម្បីតែអ្នកដែលមិនមានរោគសញ្ញាក៏អាចដឹងបានដែរ។ ពួកគេបានអះអាងថា ឆ្កែពីរក្បាលអាចតេស្តរក Covid-19 ពីអ្នកដំណើរ ៣០០ នាក់លើយន្ដហោះ ក្នុងរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ ហើយក្រោយពីមនុស្សទាំងនោះត្រូវបានរកឃើញវិជ្ជមានកូវីដដោយសត្វឆ្កែ ពួកគេនឹងទទួលការធ្វើតេស្ត PCR ម្ដងទៀតដើម្បីបញ្ជាក់ពីលទ្ធផល៕ ប្រែសម្រួល៖ សន្យា ប្រភព៖ Mail...
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋាន សុខុមាលភាពសង្គមនៃ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការបាន នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១បានចុះពិនិត្យការកំណត់អត្តសញ្ញាណកម្ម និងការសម្ភាសន៍របស់ក្រុមជនបង្គោលចំពោះក្រុមគ្រួសារគោលដៅសម្រាប់ការទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់។ លោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងបន្ដថា សូមបងប្អូនប្រជាពលរដ្ឋជឿលើរាជរដ្ឋាភិបាលចុះមិនដែលទុកឲ្យពលរដ្ឋណាម្នាក់នៅឯកោឬស្លាប់ដោយដាច់ពោះឡើយដោយផ្តល់ជាសាច់ប្រាក់ឧបត្តម្ភជាបន្តបន្ទាប់។ ចំពោះគ្រួសារដែលរងគ្រោះធ្ងន់ធ្ងរដោយសារកូវីដ១៩ ដូចករណីឆ្លង ករណី ស្លាប់ដោយកូវីដ និងការធ្វើចត្តាឡឹស័ក ឬក្នុងតំបន់បិទខ្ទប់ទទួលបានសាច់ប្រាក់របស់រាជរដ្ឋាភិបាល ឧបត្ថម្ភជាបន្តបន្ទាប់នៅក្នុងខែ មិថុនា ខាងមុខ នេះនៅក្នុងសង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិសែនជ័យ សង្កាត់ច្បារអំពៅទី១...
អាជ្ញាធរខេត្តតាកែវ កត់ត្រាករណីឆ្លងថ្មី ៥៣ នាក់ទៀត យោងតាមលទ្ធផលវិភាគវត្ថុសំណាកនៅថ្ងៃ ២៣ ឧសភា ២០២១។ អាជីវករផ្សារសំរោងយ៉ោង ៣៩ នាក់ ស្ថិតនៅក្នុងចំណោមអ្នករកឃើញថ្មីនេះផងដែរ។ អាជ្ញាធរប្រកាសអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យដោយផ្ទាល់ និងប្រយោលជាមួយអ្នកមានកូវីដ ១៩ ត្រូវរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់ និងរួសរាន់ទៅរកសំណាកនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ កាលពីម្សិលមិញ ខេត្តតាកែវបានកត់ត្រាទិន្នន័យអ្នកឆ្លងចំនួន ៤៨នាក់ ក្នុងនោះក៏មានពាក់ព័ន្ធអាជីវករនៅផ្សារសំរោងយ៉ោងជាច្រើននាក់ផងដែរ៕ អត្ថបទ៖ Dy Bunnara
ជាថ្មីម្ដងទៀត ក្រសួងសុខាភិបាល សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សនិស្សិត ដែលបានទៅ វត្តសារាវ័នតេជោ និងចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ កុដិលេខ ២៥) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ សូមអញ្ជើញទៅធ្វើតេស្ត និងដាក់ខ្លួនឱ្យនៅដាច់ដោយឡែក។ នេះបើតាមការបញ្ជាក់របស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩។ គួរបញ្ជាក់ថា កាលពីម៉ោងជាង៩យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកធ្វើតេស្តរកកូវីដ.១៩ ពីសំណាក់ព្រះសង្ឃ...