អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា បុរសម្នាក់និងកូនប្រុសរបស់គាត់ ត្រូវបានគេរកឃើញថា មានអង់ទីគ័រប្រឆាំងវីរុសកូរ៉ូណា បើទោះបីជាពួកគេមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ក៏ដោយ។ ការរកឃើញនេះ ត្រូវបានគេរាយការណ៍នៅពេលអ្នកទាំងពីរ ត្រូវបានគេធ្វើតេស្តនៅឯមណ្ឌលសុខភាពមួយក្នុងទីក្រុង Hai Phong។ នេះបើយោងតាមការអះអាង របស់អាជ្ញាធរសុខភាពមូលដ្ឋាន។ ដោយសារតែឪពុកនិងកូនប្រុសរបស់គាត់ មិនទាន់ទទួលបានវ៉ាក់សាំងប្រឆាំងវីរុស, ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបាននិយាយថា ការរកឃើញអង់ទីគ័រនៅក្នុងសំណាករបស់ពួកគេបានបង្ហាញថា ពួកគេប្រហែលជាធ្លាប់បានឆ្លងជំងឺកូវីដ-១៩ ហើយជាសះស្បើយ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាម បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ សរុប ៥,៣០៨ករណី ស្លាប់៤៣នាក់ និងជាសះស្បើយ ២,៧២១នាក់៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ Tuoi Tre
ថ្ងៃទី២៤ ឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានជូនដំណឹងថ្មីពីតួលេខជំងឺកូវីដ-១៩ ដោយអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយបានចំនួន ៦៥៨នាក់ ករណីឆ្លងថ្មីចំនួន ៥៥៦នាក់ និងមានករណីស្លាប់ថ្មីចំនួន ៣នាក់។
គ្រួសារសពចំនួន១២នាក់ ដែលបានស្លាប់ដោយសារពុលស្រាសបណ្តាលឱ្យស្លាប់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែឧសភា កន្លងទៅថ្មីៗនេះ ក្នុងឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាលទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។ អំណោយដែលចែកជូនដល់គ្រួសារសព ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ប្រេងឆា ១ដប មី ១កេស ទឹកសុទ្ធ ១កេស ទឹកក្រូច ១កេស ជែលលាងដៃ...
រោគ Mucormycosis ឬជំងឺផ្សិតខ្មៅ អាចកើតមានគ្រប់ពេល បន្ទាប់ពីនរណាម្នាក់បានឆ្លងវីរុសកូវីដ-១៩ មិនថាអ្នកកំពុងស្នាក់នៅមន្ទីរពេទ្យ និងអ្នកធូរស្រាលពីជំងឺបានច្រើនថ្ងៃឬច្រើនសប្តាហ៍ហើយក៏ដោយ។ ដោយសារវីរុសកូវីដ-១៩ លុកលុយសរីរាង្គអ្នកជំងឺ វាអាចផ្ដល់អំណោយផលល្អដល់មេរោគផ្សិតរីកលូតលាស់ក្នុងរាងកាយបានយ៉ាងងាយ។ មូលហេតុគឺវីរុសនេះ ធ្វើឱ្យប្រព័ន្ធដង្ហើមនិងសរសៃឈាមរងការខូចខាត ដូច្នេះជាតិដែកសេរ៉ូមមានការកើនឡើង ដែលបង្កភាពងាយស្រួលសម្រាប់ផ្សិតដុះក្នុងសារពាង្គកាយ។ ចំណែកអ្នកជំងឺកូវីដដែលធ្លាប់ប្រើថ្នាំស្តេរ៉ូអ៊ីតលើសកំណត់ ក៏ផ្ដល់ឱកាសល្អជួយបង្កើនជាតិស្ករក្នុងឈាម ធ្វើឱ្យពួកគេងាយឆ្លងមេរោគផ្សិតដូចគ្នា។ មួយវិញទៀតដោយសារការចុះខ្សោយប្រព័ន្ធផ្លូវដង្ហើមនិងប្រព័ន្ធភាពស៊ាំក្នុងរយៈពេលវែង វាបណ្ដាលឱ្យអ្នកជំងឺងាយឆ្លងមេរោគផ្សិតលើស្រោមសួតផងដែរ៕ ប្រែសម្រួល៖ សន្យា ប្រភព៖ The Indian EXPRESS
បន្ទាប់ពីសង្ស័យ និងបានយកសំណាកទៅធ្វើតេស្ត តារាសម្តែងស្រីកញ្ញា ម៉ិច ម៉ារីកា បានប្រកាសថា ខ្លួនមានវិជ្ជមានជំងឺកូវីដ-១៩ ក្រោយប៉ះពាល់អ្នកជំងឺម្នាក់។ បច្ចុប្បន្ន តារាស្រី ម៉ិច ម៉ារីកា កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលដឺព្រេមៀសែនសុខ (ជិតផ្សារអ៊ីអន២)។ នេះបើយោងតាមការបញ្ជាក់ពីសាមីខ្លួន ម៉ិច ម៉ារីកា។ កញ្ញា ម៉ិច ម៉ារីកា បានបង្ហោះនៅលើគនណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ក្ដុកក្ដួលនិយាយមិនចេញ នាងខ្ញុំសឹងតែទទួលយកមិនទាន់បាន ទើបខ្ញុំតាំងចិត្តក្លាហាននិយាយរឿងដែលកើតឡើងក្នុងថ្ងៃនេះ។ កុំគិតឱ្យសោះថា ចាក់ថ្នាំ១ដង...
ការិយាល័យអាកាសធាតុឥណ្ឌាបានព្រមានកាលពីថ្ងៃអាទិត្យទី២៣ខែឧសភាថា ព្យុះស៊ីក្លូនដ៏ខ្លាំងក្លាបំផុតមួយ កំពុងកកើតឡើងនៅឆ្នេរភាគខាងកើតប្រទេសឥណ្ឌា។ ព្យុះនេះអាចបញ្ចោញខ្យល់រហូតដល់ទៅ ១៦៥ទៅ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេកំណត់ថា ជាព្យុះស៊ីក្លូនធ្ងន់ធ្ងរនិងអាក្រក់បំផុតប្រភេទទី៣។ នាយកដ្ឋានឧតុនិយម ក៏បានព្រមានពីរលកសមុទ្រ ដែលមានកម្ពស់រហូតដល់៤ម៉ែត្រ នៅតាមតំបន់ឆ្នេរផងដែរ។ លោកនាយករដ្ឋមន្រ្តី Narendra Modi បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានដឹកនាំកិច្ចប្រជុំមួយស្តីពីព្យុះដែលខិតជិតមកដល់នេះ ដោយក្រុមយោធានិងគ្រោះមហន្តរាយ ត្រូវបានដាក់ពង្រាយដើម្បីជួយដល់ការរៀបចំ និងប្រតិបត្តិការជួយសង្គ្រោះ។ ប្រែសម្រួល៖ Vann Vann ប្រភព៖ CNA
កីឡាវាយកូនឃ្លីលើតុជាប្រភេទកីឡាមួយក្នុងចំណោម១២ប្រភេទ ដែលនឹងចេញទៅហាត់នៅប្រទេសចិនរយៈពេល៣ខែដើម្បីពង្រឹងសមត្ថភាពសម្រាប់ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១នេះ។ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយឃ្លីលើតុកម្ពុជា បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងតាមសារអេឡិចត្រូនិចតេលេក្រាមថា សហព័ន្ធមានគម្រោងបញ្ជូនកីឡាករ៥នាក់ និងកីឡាការិនី៣នាក់ ចូលរួមប្រកួតប្រជែងលើ៦វិញ្ញាសា គឺឯកត្តជន វាយគូ និងក្រុម បុរស-នារី ដែលតាមគម្រោងសហព័ន្ធមានផែនការពង្រឹងលើវិញ្ញាសាជាក្រុម។ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ យើងមិនទាន់អាចហ្វឹកហាត់លក្ខណៈប្រមូលផ្តុំបាននៅឡើយ ដោយបច្ចុប្បន្នក្រុមកីឡាករកីឡាការិនីកំពុងបំបែកការហ្វឹហាត់នៅតាមផ្ទះរៀងៗខ្លួនដោយគ្រាន់តែត្រួតពិនិត្យការហ្វឹកហាត់តាមប្រព័ន្ធអនឡាញ។ អត្ថបទ៖ វិសិទ្ធ