ផ្លូវក្រោមដីថ្មើរជើងចំនួន ២ កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ កំពុងសម្រុកស្ថាបនា គ្រោងបញ្ចប់នៅចុងខែឧសភានេះ។ ផ្លូវថ្មើរជើងក្រោមដីទាំងពីរខ្សែ មួយកន្លែងស្ថិតនៅចំពីមុខវិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ ដែលខ្សែនីមួយៗមានប្រវែង ៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្ពស់ ៣,២ម៉េត្រ។ ឧត្ដមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរង កងកម្លាំងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែងនេះ...
អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅថ្ងៃ ២៣ ឧសភានេះ បានរាយការណ៍ករណីរកឃើញវិជ្ជមានកូវីដ ៨៦ នាក់ទៀត ដែលជាកម្មករ បុគ្គលិកខ្មែរនិងបរទេសនៅរោងចក្រពីរកន្លែង គឺរោងចក្រហឺរាយហ្សីន អៅដរ (ខេមបូឌា) និងរោងចក្រតឹកហ្វុក (ខេមបូឌា) ដែលមានទីតាំងនៅភូមិផ្សារត្រាច និងភូមិលង្វែក ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ងិន ចាន់សារ៉េត បានឱ្យដឹងថា អាជ្ញាធរកំពុងចុះអង្កេតស្រាវជ្រាវ និងមិនទាន់កំណត់ប្រភពឱ្យបានច្បាស់លាស់នៅឡើយទេថា តើប្រភពចម្លងអ្នកវិជ្ជមានទាំងនោះមកពីណា៕ អត្ថបទ៖...
រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៣ ឧសភា ២០២១ បានជូនដំណឹងថា ធ្វើតេស្តសំណាករកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់។ ក្នុងចំណោមនោះ ក្រុងស្ទឹងសែន ០១នាក់ ស្រុកតាំងគោក ១៣នាក់ ស្រុកស្ទោង ០១នាក់ និងស្រុកកំពង់ស្វាយ ០១ម្នាក់។ ទន្ទឹមគ្នានេះ រដ្ឋបាលខេត្ត ក៏បានប្រកាសពីករណីជាសះស្បើយ ចំនួន ០៣នាក់ ផងដែរ។
Assam បានក្លាយជារដ្ឋកាន់កាប់ដោយគណបក្ស BJP ចុងក្រោយគេបង្អស់ ដែលបានដាក់ចេញសេចក្តីព្រាងច្បាប់ការពារសត្វគោ ខណៈអភិបាលរដ្ឋលោក Jagdish Mukhi បានប្រកាសថា រដ្ឋាភិបាលនឹងណែនាំសេចក្តីព្រាងច្បាប់នេះនៅក្នុងអង្គប្រជុំសភា បន្ទាប់។ លោក Mukhi បាននិយាយថា រដ្ឋនឹងអនុវត្តគោលនយោបាយ “មិនអត់ឱន” ពាក់ព័ន្ធច្បាប់ការពារសត្វគោ ហើយនឹងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបំផុតចំពោះជនល្មើស។ សេចក្តីព្រាងច្បាប់នេះ ស្នើឲ្យមានការហាមឃាត់ទាំងស្រុងលើការដឹកជញ្ជូនសត្វគោទៅក្រៅរដ្ឋ។ យោងតាមបទប្បញ្ញត្តិនោះ ការដឹកជញ្ជូនខុសច្បាប់និងសម្លាប់សត្វគោ ត្រូវមានទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦,៨៥៧ដុល្លារអាមេរិក។ ក្រៅពីការអនុម័តច្បាប់ការពារសត្វគោស្រដៀងគ្នានេះ រដ្ឋាភិបាល Madhya Pradesh ក៏បានបង្កើតគណៈរដ្ឋមន្រ្តីគោផងដែរ៕ ប្រែសម្រួល៖ Vann Vann ប្រភព៖ Republic World
កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៨៦នាក់ថ្មីបន្ថែមទៀត ដែលជាកម្មករ បុគ្គលិកខ្មែរ និងបរទេស បម្រើការងារនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) និងរោងចក្រ តឹកហ្វុក (ខេមបូឌា) ហ្គាមេន ដែលមានទីតាំងនៅក្នុងភូមិផ្សារត្រាច និងភូមិលង្វែក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ឆ្នាំងមានអ្នកមានវិជ្ជមានកូវីដ១៩ សរុបចំនួន១៦១នាក់ ស្រី១២១នាក់...
កាលពីម៉ោងជាង៩យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកធ្វើតេស្តរកកូវីដ.១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តសារាវ័នតេជោ សរុបចំនួន ២៧៥អង្គ/នាក់ រកឃើញវិជ្ជមាន ចំនួន ១០នាក់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ប៉ែន វិបុល អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។ ភ្លាមៗ ក្រោយធ្វើតេស្តរកអ្នកពាក់ព័ន្ធក្នុងអារាមខាងលើរួច អាជ្ញាធរសម្រេចបិទខ្ទប់វត្តសារាវ័នតេជោ ជាបណ្ដោះអាសន្ន។ អាជ្ញាធរ និងមន្ត្រីសុខាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល...
យោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសជូនដំណឹងថា ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់/ស្នាក់នៅកុដិមួយក្នុងវត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្ត/នាំយកទៅព្យាបាល កាលពីថ្ងៃទី២៣ ឧសភា ២០២១។ អាជ្ញាធរ និងមន្ត្រីសុខាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាព រយៈ ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់...