រដ្ឋបាលខេត្តតាកែវបានបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៤១នាក់មន្ថែម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគន៍២០កុម្ភៈ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ត ដែលចេញនៅថ្ងៃទី២២ ខែឧសភា នេះ។ ករណីឆ្លងទាំង៤១នាក់ នេះមាន អាជីវករ ពលករ សិស្ស កុមារ និងកម្មការិនីរោងចក្រ។
ថ្ងៃទី២២ ឧសភា ២០២១ ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺកូវីដ-១៩ ជាសះស្បើយមាន ចំនួន ៦៤០នាក់បន្ថែមទៀត ដោយឡែកអ្នកឆ្លងថ្មីមាន ចំនួន ៤៨៨នាក់ និងមានករណីស្លាប់ថ្មី ចំនួន ២នាក់។ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានករណីឆ្លងកូវីដ១៩ សរុប ២៤,៦៤៥នាក់ ជាសះស្បើយសរុប ១៧,១៦៤នាក់ និងករណីស្លាប់ ១៦៧នាក់។
ថ្ងៃទី២២ ឧសភា ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន១៥នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងដល់១៣០នាក់។ អ្នកឆ្លងថ្មីចំនួន ១៥នាក់ នោះ មាន៨នាក់ ជាអ្នកសង្ស័យពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមកពី រាជធានីភ្នំពេញ ខេត្តកណ្ដាល បន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធជាមួយបុគ្គលិកមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហាន់ដា ក្រុងបាត់ដំបងនិង៧នាក់ទៀតជាពលករត្រឡប់មកពីប្រទេសថៃ។ ចាប់តាំងពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ មកខេត្តបាត់ដំបង មានអ្នកឆ្លងចំនួន១៣០នាក់ ព្យាបាលជាសះស្បើយ ៤៣នាក់ និងស្លាប់១នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន២នាក់...
ម្ចាស់រោងចក្រ ហឹរ៉ាយហ្សិន អៅដរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានកម្មករ កម្មការិនី កំពុងបម្រើការងារចំនួន ៨៥០០ នាក់ បានសម្រេចផ្អាកការងារបណ្ដោះអាសន្ន បន្ទាប់ពីផ្ទុះកូវីដនៅក្នុងរោងចក្រ នៅថ្ងៃទី ១៧ ខែឧសភានេះ ហើយរកឃើញវិជ្ជមានជាបន្តបន្ទាប់។ ការផ្អាកនឹងចាប់ផ្ដើមអនុវត្តពីរសៀលម៉ោង ១ ថ្ងៃទី២២ ខែឧសភានេះ ដោយរដ្ឋបាលរោងចក្រមិនទាន់បញ្ជាក់ថ្ងៃចូលបម្រើការងារវិញ។ រោងចក្រហឹរ៉ាយហ្សិន អៅដរ មានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច...
កងកម្លាំងសន្តិសុខអ៊ីស្រាអែល និងប៉ាឡេស្ទីន បានប៉ះទង្គិចគ្នាជាថ្មីនៅទីតាំងដ៏ពិសិដ្ឋ នៃវិហារឥស្លាមមួយកន្លែងនៅក្រុង Jerusalem បណ្តាលឲ្យមនុស្សមួយចំនួនរងរបួស ។ អំពើហិង្សានេះកើតឡើង ចំពេលមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមឥស្លាមហាម៉ាស ចូលជាធរមានកាលពីថ្ងៃសុក្រ ទី២១ ឧសភា។ ក្រោយបទឈប់បាញ់ចូលជាធរមាន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងពីជោគជ័យ នៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលផ្តោតលើក្រុមហាម៉ាស ។ លោក ក៏បានព្រមានថា អ៊ីស្រាអែលនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ប្រឆាំងនឹងការឈ្លានពានណាមួយ...
នាព្រឹកថ្ងៃទី២២ ឧសភា ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់ បន្ថែមទៀត។ ក្នុងនោះស្រុកកំពង់សៀម ២៥នាក់ ស្រុកព្រៃឈរ ១៦នាក់ ស្រុកជើងព្រៃ ២៩នាក់ ស្រុកបាធាយ ០៣នាក់ ស្រុកចំការលើ០៤នាក់ ស្រុកស្ទឹងត្រង់ ០១នាក់ ស្រុកកោះសូទិន ០១នាក់ ស្រុកកងមាស ០១នាក់ ក្រុងកំពង់ចាម ០៣នាក់ និងខេត្តព្រះវិហារ...
តាមការគ្រោងទុក នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលកម្ពុជាបញ្ជារទិញពីរដ្ឋាភិបាលចិនចំនួន ១លានដូស បន្ថែមទៀតនឹងមកដល់ប្រទេសកម្ពុជាយើងហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១លានដូសបន្ថែមនេះ គឺជាចំនួនវ៉ាក់សាំងលើកទី៥ បន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ។ កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់រួចហើយថា កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានចំនួន ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង...