ក្រោយការព្រមានរបស់អភិបាលខេត្តកំពង់ស្ពឺរកអ្នកទទួលខុសត្រូវ ដែលប្រើហិង្សាលើក្មេងស្រីលក់ព្រីងនៅផ្សារច្បារមន លោក ឡាក់ ប៊ុនធីម នាយករង រដ្ឋបាលក្រុងច្បារមន ទទួលបន្ទុកប្រធានសណ្តាប់ធ្នាប់ផ្សារកំពង់ស្ពឺ ត្រូវបានអភិបាលក្រុងសម្រេចបញ្ចប់មុខតំណែងមកត្រឹមជាមន្ត្រីធម្មតា បន្ទាប់ប្រព្រឹត្តកំហុសទាត់កញ្ច្រែងព្រីងរបស់ក្មេងស្រីម្នាក់បណ្តាលឱ្យកំពប់លើដី។ នៅរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បានចេញដីកាបញ្ចប់មុខតំណែងលោក ឡាក់ ប៊ុនធីម ពីនាយករង រដ្ឋបាលក្រុងច្បារមនមកត្រឹមជាមន្ត្រីរដ្ឋសាលាក្រុងធម្មតា។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១...
ពលរដ្ឋប៉ាឡេស្ទីនរាប់ពាន់នាក់បានជួបជុំគ្នាដើម្បីអបអរសាទរកាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីបទឈប់បាញ់គ្នាត្រូវបានដាក់លើតុដើម្បីបញ្ចប់សង្គ្រាមចុងក្រោយបំផុតនៅតំបន់ហ្គាហ្សា ក្នុងនោះមនុស្សជាច្រើនយល់ឃើញថា នេះពិតជាមានតម្លៃណាស់ ប៉ុន្តែក្រុមសកម្មប្រយុទ្ធឥស្លាម ហាម៉ាស បានឃើញច្បាស់ក្រឡែតថាជាជ័យជម្នះសម្រាប់ខ្លួន។ ប្រការនេះបានធ្វើឲ្យភាគីអ៉ីស្រាអែលព្រមានឆ្លើយតបជាថ្មីដែលរឹតតែមានកម្រិតខ្លាំងជាងមុន។ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បានព្រមានកាលពីថ្ងៃសុក្រពីការវាយប្រហារជាថ្មី ដោយនិយាយថា ៖«ប្រសិនបើក្រុមហាម៉ាសគិតថា យើងចុះញ៉មពីការវាយប្រហារដោយរ៉ុក្កែតរបស់ពួកគេនោះ គឺខុសហើយ»។ លោកបានព្រមានឆ្លើយតបជាថ្មីដោយកម្លាំងកម្រិតខ្ពស់ប្រឆាំងនឹងការឈ្លាននៅកន្លែងណាមួយនៅក្នុងប្រទេសអ៉ីស្រាអែល។ ប្រែសម្រួល៖ វីរបុត្រប្រភព៖ AP
រាជរដ្ឋាភិបាលបានបន្តបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតលើកទី៦១ ចំនួន ៨,៦៩៣ នាក់ទៀតដែលបម្រើការងារងារនៅតាមរោងចក្រ សហគ្រាសចំនួន៤៩នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ដោយសា រតែឥទ្ធិពលនៃជំងឺកូវីដ១៩។ ក្នុងចំណោមរោងចក្រ សហគ្រាស៤៩នោះមានរោងចក្រស្ថិតក្នុងវិស័យកាត់ដេរចំនួន១៣រោងចក្រ និងសហគ្រាសក្នុងវិស័យទេសចរណ៍ចំនួន៣៦។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៦០៧៥០រៀល ស្មើនឹង១៥$ សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃ ដល់១០ថ្ងៃ។ ចំនួន១២១៥០០រៀលស្មើនឹង៣០$ សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១១ថ្ងៃ ដល់២០ថ្ងៃ និង ១៦២០០០រៀល ស្មើនឹង៤០$ សម្រាប់ព្យួរការងាររយៈពេល២១ថ្ងៃ...
សាលារាជធានីភ្នំពេញ ប្រកាសបិទបញ្ចប់បំរាមគោចរ និងអនុញ្ញាតឲ្យបើកអាជីវកម្មមួយចំនួនក្នុង «តំបន់លឿង» ចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភានេះតទៅ។ ១. បិទបញ្ចប់បម្រាមគោចរនៅក្នុង “តំបន់លឿង” ដែលពីមុន បានហាមឃាត់ជាបណ្ដោះអាសន្ន នូវ រាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) ។ ២.គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន...
បន្ទាប់ពីហិង្សាបានកើតមានរយៈពេល១១ថ្ងៃរវាងអ៉ីស្រាអែល និងសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីនដែលជាការ
កម្ពុជាបានកត់ត្រាចំនួនអ្នកឆ្លងថ្មី ៤៦០ នាក់ទៀតនៅថ្ងៃនេះ និងជាសះស្បើយ ៨២៤ នាក់ និងមានអ្នកស្លាប់ ១នាក់។ ខាងក្រោមនេះ គឺជាតួលេខសង្វេបខេត្តក្រុងចំនួន ០៦ ដែលបានប្រកាសទិន្នន័យអ្នកឆ្លងថ្មីនៅថ្ងៃនេះ៖ -ខេត្តព្រះសីហនុ រកឃើញករណីវិជ្ជមានថ្មី ០៨នាក់-រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមាន ១៩២ នាក់ទៀត-ខេត្តបន្ទាយមានជ័យ រកឃើញករណីវិជ្ជមានថ្មី ១១៧នាក់ទៀត នៅក្រុងប៉ោយប៉ែត-ខេត្តស្វាយរៀង រកឃើញករណីវិជ្ជមានថ្មី ០៧នាក់ទៀត នៅស្រុកស្វាយជ្រំ ស្រុករមាសហែក-ខេត្តតាកែវ រកឃើញករណីវិជ្ជមានថ្មី...
មហាជន និងអ្នកគាំទ្រពិតជាសម្តែងអារម្មណ៍រំភើបខ្លាំង នៅពេលបានឃើញរូបភាពជាច្រើនដែលបង្ហាញពីស្នាមញញឹមពោរពេញដោយក្តីស្រលាញ់របស់ក្រុមគ្រូពេទ្យនិងតារាសម្តែងជើងចាស់ម៉ែ ផល្លា ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩។ តារាសម្តែងជើងចាស់អ្នកស្រី អ៊ឹម ផល្លា ហៅម៉ែ ផល្លា បានបញ្ជាក់ប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ថា គាត់បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ តែកូនស្រីរបស់គាត់ដែលឆ្លងកូវីដដែរនោះ កំពុងរង់ចាំលទ្ធផលសំណាក់លើកទី២។ ម៉ែ ផល្លា បានបន្តថា អ្នកស្រីត្រូវបានក្រុមគ្រូពេទ្យចេញលិខិតបញ្ជាក់ដោយអនុញ្ញាតឲ្យចេញទៅផ្ទះហើយ នឹងត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត។ ប៉ុន្តែដោយសារកូនស្រីមិនទាន់ទទួលលទ្ធផលទើបគាត់សុំគ្រូពេទ្យស្នាក់នៅបន្តដើម្បីរង់ចាំចេញទៅជាមួយកូនព្រមគ្នា។ អត្ថបទ ៖ ចាន់រ៉ា