បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង ស្ថានភាពជំងឺកូវីដ ១៩ ប្រទេសថៃ (CCSA) បានឲ្យដឹងថា ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើតកំណត់ត្រាថ្មី សម្រាប់ចំនួនករណីឆ្លងប្រចាំថ្ងៃ នៃជំងឺកូវីដ ១៩ បន្ទាប់ពីការឆ្លងជាចង្កោមថ្មី នៅក្នុងពន្ធនាគារ ។ ប្រទេសនេះបានរាយការណ៍ពីការឆ្លងថ្មីចំនួន ៤,៨៨៧ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលក្នុងនោះ ២,៨៣៥ ករណី ត្រូវបានរកឃើញនៅក្នុងប្រព័ន្ធពន្ធនាគារ និងមានអ្នកស្លាប់ ៣២...
ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយរដ្ឋបាលខេត្តកោះកុង បើកការដ្ឋានសាងសង់កំពង់ផែទំនិញរាយ និងទេសចរណ៍ដងទង់ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ។ គួរបញ្ជាក់ថា កាលពីអំឡុងខែមករា ឆ្នាំ ២០២១ ឯកឧត្ដម ឡេង ធនយុទ្ធា និង ឯកឧត្ដម អៀង វេងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួង...
កាលពីថ្ងៃពុធទី១២ខែឧសភា ប្រមុខអង្គការសុខភាពពិភពលោក បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យសកលវិទ្យាល័យមួយ ក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។ លោក Tedros Adhanom Ghebreyesus បានបង្ហោះ Twitter ថា៖ “ថ្ងៃនេះ គឺជាវេនរបស់ខ្ញុំត្រូវទទួលវ៉ាក់សាំងប្រឆាំងកូវីដ នៅមន្ទីរពេទ្យ Hopitaux។ វ៉ាក់សាំងសង្គ្រោះជីវិត”។ ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានប្រាប់ឈ្មោះវ៉ាក់សាំងដែលលោកចាក់នោះទេ ប៉ុន្តែប្រទេសស្វីស ត្រូវបានគេដឹងថា បានប្រើវ៉ាក់សាំង Pfizer និង Moderna នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ខ្លួន។ ស្របពេលជាមួយគ្នានោះ បុរសសញ្ជាតិអេត្យូពីវ័យ៥៦ឆ្នាំរូបនេះ បានបន្តអំពាវនាវឲ្យអ្នកដែលរស់នៅក្នុងប្រទេសមានវ៉ាក់សាំងកូវីដចាក់ សូមទៅទទួលថ្នាំបង្ការនៅពេលដល់វេនរបស់ខ្លួន៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Uni India
សម្ដេចតេជោ ហ៊ុន សែន ក្ក្នុងនាមរាជរដ្ឋាភិបាល និងភរិយា បានសាទរ និងបានជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុងនិងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផង ដែលបានបញ្ចប់នូវពិធីអំណត់បួស ខែរ៉ាម៉ាឌន ប្រកបដោយជោគជ័យ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃព្រហស្បតិ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤២...
បុរសម្នាក់បានបាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដោយសារជំងឺកូវីដ-១៩ កាលពីវេលាម៉ោង៤និង៥១ នាទី ល្ងាចថ្ងៃទី១២ ខែឧសភា។ អ្នកជំងឺដែលបានស្លាប់មានឈ្មោះ ស៊ីនួន សារ៉ាក់ ភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅក្នុងភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ខេត្តព្រៃវែង ។ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា អ្នកស្លាប់ខាងលើ គាត់ គឺជាកម្មករសំណង់នៅគីឡូម៉ែត្រលេខ៧ ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយបានវិលត្រឡប់មកដល់ស្រុកកំណើតវិញកាលពីថ្ងៃទី១០ ខែឧសភា។ ក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់មានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង...
សមាគមក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ (TYDA) លើកឡើងថា “មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ សូមអបអរសាទរ អ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព”។ អត្ថបទ៖ កោះកែវ
ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន បានឡើងកម្តៅខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៣៦នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។ ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីតុលាការកំពូលរបស់អ៊ីស្រាអែល គាំទ្រផែនការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទីក្រុងយេរូសាឡឹម។ អគារលំនៅដ្ឋានកម្ពស់១៣ជាន់ ត្រូវបានកម្ទេចដោយការវាយប្រហារអាកាសរបស់អ៊ីស្រាអែល។ ជាសំណាងល្អ អ្នករស់នៅក្នុងប៉ម Hanadi ត្រូវបានជម្លៀសចេញមុនការវាយប្រហារ ហើយពុំមានអ្នកស្លាប់និងរបួសឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុនេះនឹងធ្វើឲ្យជម្លោះកាន់តែពុះកញ្ជ្រោលឡើង។ ក្រុមហាម៉ាស់ បានអះអាងថា រ៉ុកកែតចំនួន១៣០គ្រាប់ ត្រូវបានបាញ់ក្នុងការវាយប្រហារនេះ។ ការអះអាងនេះបានកើតឡើង បន្ទាប់ពីអគារលំនៅដ្ឋានផ្សេងទៀត ក៏ត្រូវបានគេរាយការណ៍ថារងការវាយប្រហារផងដែរ។ នេះជាការវាយប្រហារពីអាកាសខ្លាំងបំផុតនៅហ្គាហ្សា ចាប់តាំងពីមានការទម្លាក់គ្រាប់បែកកាលពីឆ្នាំ២០១៤៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Unilad