រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារទី១១ខែឧសភាថា ប្រទេសឥណ្ឌូណេស៊ី បានតាមដានបុគ្គលិកសុខាភិបាលចំនួន២៥,៣៧៤នាក់ នៅក្នុងរដ្ឋធានីហ្សាការតារយៈពេល២៨ថ្ងៃ បន្ទាប់ពីពួកគេទទួលវ៉ាក់សាំងដូសទី២ ហើយរកឃើញថា វ៉ាក់សាំងនេះបានការពារពួកគេ ១០០ភាគរយពីការស្លាប់និង៩៦ភាគរយពីការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយចាក់បាន៧ថ្ងៃ។ លោក Sadikin ក៏បាននិយាយផងដែរថា ៩៤ភាគរយនៃបុគ្គលិក ត្រូវបានការពារពីការឆ្លង។ លោក Sadikin បន្តថា “យើងមើលឃើញមានការធ្លាក់ចុះយ៉ាងខ្លាំងចំពោះការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ក្នុងចំណោមបុគ្គលិកពេទ្យ”។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងទេថាតើវីរុសប្រភេទអ្វីដែលវ៉ាក់សាំង Sinovac អាចយកឈ្នះបានបែបនេះនៅឥណ្ឌូណេស៊ី ប៉ុន្តែប្រទេសនេះមិនបានបង្ហាញពីការផ្ទុះឡើងធំៗនៃវីរុសកូវីដ-១៩ទម្រង់បំប្លែងខ្លួនដែលជាក្តីព្រួយបារម្ភនោះទេ៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ The Straits Times
រដ្ឋបាលខេត្តកណ្ដាល បានសម្រេចបន្តបែងចែកតំបន់លឿងទុំ និងតំបន់លឿង ចំនួន១សប្ដាហ៍ទៀត ដោយគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែឧសភា រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ការបន្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខ្លះក្នុងក្រុងតាខ្មៅ នៃខេត្តកណ្ដាល របស់រដ្ឋបាលខេត្តនេះ គឺដើម្បីធានានូវប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ៕ កែសម្រួលដោយ ៖ នាគព័ន្ធ
អ្នកទោសជិត៣០០០នាក់នៅពន្ធនាគារពីរកន្លែងក្នុងទីក្រុងបាំងកក ប្រទេសថៃត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ នេះបើតាមនាយកដ្ឋានកែខ្លួនបាននិយាយនៅថ្ងៃពុធ ខណៈប្រទេសថៃកំពុងទទួលរងការរាតត្បាតរលកទី២។ នាយកដ្ឋានកែខ្លួនបាននិយាយថា អ្នកទោសចំនួន១៧៨៥នាក់ ក្នុងចំណោម ៣២៧៤នាក់ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩នៅពន្ធនាគារពិសេសក្រុងបាំងកក (Bangkok Special Prison) ដែលជាកន្លែងឃុំខ្លួនមុនពេលឡើងសវនាការ។ ចំណែកនៅពន្ធនាគារជាមជ្ឈមណ្ឌលកែខ្លួនស្ត្រី (CWCI) អ្នកទោសចំនួន ១០៤០នាក់ ក្នុងចំណោម៤៤៧៥នាក់បានឆ្លងកូវីដ-១៩។ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃពុធម្សិលមិញនេះបានប្រកាសថា មានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៩៨៣នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបនៅប្រទេសថៃកើនដល់ ៨៨ ៩០៧នាក់ចាប់តាំងពីជំងឺនេះផ្ទុះឡើង។ ចំពោះករណីស្លាប់ថ្មីមានចំនួន៣៤នាក់ដែលសរុបអ្នកស្លាប់ដោយកូវីដ-១៩ចំនួន៤៨៦នាក់៕ ប្រែសម្រួល៖ វីរបុត្រប្រភព៖ AP
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ថ្វាយបង្គំសួរព្រះរាជសុខទុក្ខ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ដែលសម្តេចជាអម្ចាស់កំពុងប្រឈួនធ្ងន់ធ្ងរដោយព្រះជរាគាពាធ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក តាមជួយអភិបាល គ្រងរក្សាការពារថ្វាយព្រះពរចំពោះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា...
នៅថ្ងៃទី១២ឧសភា នេះ បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន ២០,០០០គ្រួសារ រួមមាន៖ នៅខណ្ឌមានជ័យចំនួន៤,០០០គ្រួសារ ខណ្ឌពោធិសែនជ័យចំនួន ៨,០០០គ្រួសារ ខណ្ឌដង្កោចំនួន៥០០គ្រួសារ ខណ្ឌឫស្សីកែវចំនួន៤៤០០គ្រួសារ ខណ្ឌជ្រោយចង្វាចំនួន៥០០គ្រួសារ ខណ្ឌ៧មករា ចំនួន ៣០០គ្រួសារ ខណ្ឌទួលគោក ចំនួន ១,០០០គ្រួសារ ខណ្ឌច្បារអំពៅ ៥០០គ្រួសារ និងខណ្ឌកំបូលចំនួន៨០០គ្រួសារ។ ការចុះជួយចែកស្បៀងផ្ទាល់ដល់តំបន់បិទខ្ទប់នេះ ជាការសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤...
ឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានទទួលមូលនិធិពីសប្បុរសជនរួមមាន លោក លីវ ថោវ (Liv Thao) អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ចំនួន ២០,០០០ ដុល្លារ និង លោក សេង ប៊ុនណ្ណាត ប្រធានអង្គភាពអគ្គិសនីស្វាយរៀង ២,០០០ ដុល្លារ ក្នុងឱកាសអបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទ...
ស្ថិតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ចអំពីសុខទុក្ខនៃការរស់នៅរបស់បងប្អូនប្រជានុរាស្រ្ត ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ព្រះអង្គទាំងទ្វេទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ ដល់ក្រុមគ្រួសារដែលទទួលរងគ្រោះអគ្គីភ័យបង្កឲ្យមនុស្សចំនួន ៥នាក់ និងទារកក្នុងផ្ទៃចំនួន ១នាក់ ទទួលមរណភាព ស្ថិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ព្រះរាជអំណោយជូនក្រុមគ្រួសាររងគ្រោះស្លាប់នៅខេត្តកំពង់ឆ្នាំង តាមរយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង...