ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំដល់ម្ចាស់ ឬនាយករោងចក្រផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់បងប្អូនកម្មករនិយោជិតដែលមាននៅក្នុងបញ្ជីបើកប្រាក់ឈ្នួលប្រចាំខែមីនា ឆ្នាំ២០២១ជាបន្ទាន់ ដើម្បីឲ្យក្រសួងរៀបចំជំនួយសង្គមជាសាច់ប្រាក់ជួយដល់កម្មករនិយោជិតឱ្យបានទាន់ពេលវេលា។ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ម្ចាស់រោងចក្រទាំងអស់ ត្រូវផ្ដល់បញ្ជីឈ្មោះកម្មករនិយោជិត និងឈ្មោះពេទ្យ ឬគិលានុបដ្ឋាកប្រចាំរោងចក្រ និងស្គេនបញ្ជីឈ្មោះដែលបោះត្រានៅគ្រប់ទំព័រជាភីឌីអេហ្វ មកប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងឲ្យបានមុនថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២១។ ទន្ទឹមនឹងនេះ ត្រូវផ្ញើឈ្មោះកម្មករនិយោជិតដែលមានវិជ្ជមានកូវីដ១៩ដែលត្រូវបានព្យាបាលជាសះស្បើយដោយមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលព្យាបាលកូវីដ១៩មកប្រព័ន្ធឃ្លាំមើលករណីកូវីដ១៩តាមរោងចក្រសហគ្រាសរបស់ក្រសួងការងារ ដែលនឹងដាក់ឱ្យដំណើរការនៅក្នុងសប្តាហ៍ទីមួយ...
ខណៈពេលដែលរឿងរ៉ាវរបស់ពិធីការិនីកញ្ញា មាន ពេជ្ររីតា កំពុងល្បីរីកសុះសាយពាសពេញបណ្តាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានក្នុងស្រុក ក្នុងករណីរឿងរ៉ាវក្ដីក្ដាំជាមួយឧកញ៉ា ហេង សៀ នោះក៏ស្រាប់តារាស្រី២ដួងទម្លាយរឿងស្រដៀង មាន ពេជ្ររីតា ដែរតែសំណាងល្អពួកគេរួច ផុតគ្រោះថ្នាក់នេះ។ តារាស្រីទាំង២ដួងនេះគឺកញ្ញា សេង រដ្ឋា ដែលជា Miss Grand ខេត្តកំពង់ធំ និងតារាចម្រៀងស្រី កញ្ញា នីគីនីគី។ តាមរយៈនេះកញ្ញា សេង រដ្ឋា...
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន១០នាក់បន្ថែមទៀត ដែលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះ ១ នាក់ ជាពលករមកពីប្រទេសថៃ និង ៩ នាក់ទៀតមកពីក្រុងប៉ោយប៉ែត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន កម្ពុជាថ្មីទទួលបាន គឺរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកជំងឺកូវីដទាំង ១០ នាក់នេះ បានយកសំណាកទៅវិភាគទទួលលទ្ធផលវិជ្ជមាន នៅថ្ងៃទី១១ ខែឧសភានេះ ហើយបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរួចអស់ហើយ៕...
សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អាជ្ញាធរសម្រេចបន្ដបិទខ្ទប់ភូមិសាស្ត្រភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ក្នុងរយៈពេល ១ (មួយ) សប្ដាហ៍បន្ថែមទៀត។ ការប្រកាសបិទខ្ទប់របស់រដ្ឋបាលខេត្តនេះ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ តទៅ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឪ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕ ដោយ៖...
នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីការស្លាប់មនុស្សក្នុងចំនួនបំបែកកំណត់ត្រា ៣៤នាក់ដោយសារជំងឺកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ និងមានការឆ្លងថ្មីចំនួន១,៩៨៣ករណី។ តួលេខថ្មីនេះ ធ្វើឲ្យអ្នកស្លាប់សរុបដោយសារជំងឺកូវីដ-១៩របស់ថៃ កើនដល់៤៨៦នាក់ និងករណីឆ្លងសរុប៨៨,៩០៧ករណី។ ស្របពេលជាមួយគ្នានោះ អ្នកជំងឺកូវីដចំនួន ២,០០៦នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយ៕ ប្រែសម្រួលដោយ៖ Vann Vann ប្រភព៖ Bangkok Post
ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ លោក គី តិច បានប្រាប់សារព័ត៌មានថា រឿងក្តីបណ្តឹងតបរបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈក្នុងរថយន្ត ក្រុមមេធាវីរបស់លោក កំពុងចាប់ផ្តើមស្រាវជ្រាវ។ ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា បានដាក់ពាក្យបណ្តឹងតបទៅលោក ឧកញ៉ា...
លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម ប.ស.ស.បានឲ្យដឹងថា នៅក្នុងត្រីមាសទី១ឆ្នាំ២០២១នេះប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណជាង ៦.៥ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនសមាជិក ប.ស.ស. ជាស្ត្រីសម្រាលកូនសរុបចំនួន ១៦ ៣៨៥នាក់។ លោកបានបន្តទៀតថា ដោយឡែកសម្រាប់ការផ្តល់តាវកាលិកថែទាំសុខភាព (ប្រាក់បំណាច់ប្រចាំថ្ងៃ) ទឹកប្រាក់សរុបប្រមាណជាង ៣.៨ពាន់លានរៀល ត្រូវបាន ប.ស.ស. បើកផ្តល់ជូនសមាជិករបស់ខ្លួនសរុបចំនួន ២១ ៩៣៨នាក់ ដែលគិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី១០...