ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ នៅប្រទេសប្រេស៊ីល បានកើនឡើងដល់ ៤២៥,៥៤០ នាក់ហើយ កាលពីថ្ងៃអង្គារ បន្ទាប់ពីក្រសួងសុខាភិបាល បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ២,៣១១ នាក់បន្ថែមទៀត ពីរោគរាតត្បាតមួយនេះ ក្នុងរយៈពេលមួយថ្ងៃ ។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ប្រទេសប្រេស៊ីល ក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៧២,៧១៥ ករណីផងដែរ ។ ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់...
ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤៧២ នាក់ និងជាសះស្បើយ ចំនួន ៣៦៩ នាក់។ ករណីឆ្លងទាំង ៤៧២ នាក់ សុទ្ធសឹងតែជាករណីឆ្លងក្នុងសហគមន៍ ខណៈករណីនាំចូលពីក្រៅប្រទេសចំនួន ៣ នាក់។ករណីឆ្លងសរុបនៅប្រទេសកម្ពុជា បានកើនដល់ ២០,៦៩៥ ខណៈអ្នកជាសះស្បើយ ចំនួន ៨,៥៣៩ និងករណីស្លាប់ចំនួន ១៣៦ នាក់៕
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែឧសភានេះថា ក្រុមគ្រូពេទ្យបានរកឃើញកម្មករ កម្មការិនី ចំនួន២នាក់ ក្នុងចំណោមអ្នករត់តាក់ស៊ី និងកម្មករកម្មការិនីជាង១០០នាក់ ដែលបានសម្រុកចេញពីតំបន់ក្រហមនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីពេលថ្មីៗនេះ។ បច្ចុប្បន្ន អ្នកជំងឺកូវីដទាំង២នាក់នោះ ត្រូវបានបញ្ជូនទៅព្យាបាលរួចរាល់ហើយ។ ចំណែកអ្នកដែលនៅសល់កំពុងបន្តចត្តាឡីស័ក និងយកសំណាករកកូវីដ១៩ជាបន្តបន្ទាប់ទៀត។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១មានករណីកម្មករកម្មការិនីរស់នៅតំបន់ក្រហមក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានទាក់ទងជាមួយរថយន្តឈ្នួលក្នុងគោលបំណងដើម្បីចេញទៅស្រុកកំណើត។ សមត្ថកិច្ចបានធ្វើការឃាត់សួរនាំដោយមានកម្មរកម្មការិនីចំនួន៤៩នាក់ និងធ្វើការឃាត់រថយន្តម៉ាកសាំយ៉ុងចំនួន៤២គ្រឿង...
លោកសាស្ត្រាចារ្យ Tom Wenseleers អ្នកឯកទេសជីវសាស្ត្រ និងជំងឺឆ្លងនៅសាកលវិទ្យាល័យ KU Leuven ប្រទេសប៊ែលហ្ស៊ិក បាននិយាយនៅលើ Twitter ថា លោកបានធ្វើការវិភាគពពួកវីរុស២ប្រភេទដើម្បីប្រៀបធៀបគ្នា ហើយរកឃើញថា វីរុសបំប្លែងថ្មីមកពីឥណ្ឌាឆ្លងលឿនជាង។ លោកសាស្ត្រាចារ្យ Wenseleers បន្ថែមថា ៖«ទិន្នន័យប្រទេសឥណ្ឌាត្រូវបានប៉ាន់ស្មានថា វីរុស B.1.617.2 មានការកើនឡើង១០%ក្នុងមួយៗថ្ងៃ ដែលវាលើ B.1.1.7 (លឿនជាងដល់ទៅ៦០%)។ B1617.2 ជាប្រភេទវីរុសឆ្លងទូទៅនៅប្រទេសឥណ្ឌាដែលកំពុងរាលដាលនៅចក្រភពអង់គ្លេស...
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ៣៤ ករណី នៅព្រឹកថ្ងៃពុធនេះ ក្នុងនោះ ៣៣ ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ១ ករណី ជាករណីនាំចូល។ រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដចំនួន ២,៦១៨ នាក់បានជាសះស្បើយ។ មនុស្សជិត ៦៧,៩០០ នាក់ត្រូវបានដាក់ធ្វើចត្តាឡីស័ក និងស្ថិតក្នុងការតាមដាន...
ដំណឹងល្អ! ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២រសៀលតទៅ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ អាចអញ្ជើញទៅបើករបបសន្តិសុខសង្គមលើកទី១ នៅតាមសាខារបស់ធនាគារកាណាឌីយ៉ា ក.អ ក្នុងមូលដ្ឋានរបស់ខ្លួនបានហើយ។ ដោយឡែកសម្រាប់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលរស់នៅតាមបណ្ដាខេត្ត-ក្រុងទាំង ២៤ផ្សេងទៀត សូមទៅបើកលុយ ប.ស.ស នៅតាមសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ទូទាំងប្រទេសកម្ពុជា។ នេះបើតាមការប្រកាសជូនដំណឹងរបស់ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច...
វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន ទើបបានបញ្ជាក់ក្នុងថ្ងៃនេះថា គ្រោះរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៩ និង ០៩ នាទីព្រឹក (ម៉ោងនៅហ្វីលីពីន) ដោយវាយប្រហារនៅជម្រៅ ១១០ គីឡូម៉ែត្រ ចម្ងាយប្រហែល ១១ គីឡូម៉ែត្រភាគឦសាន ទីក្រុង Abra De Ilog នៃខេត្ត Occidental Mindoro ដែលស្ថិតនៅភាគខាងលិចនៃកោះ...