រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចបន្តបែងចែកជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» ១សប្តាហ៍ទៀត ដោយអនុវត្តចាប់ពីម៉ោងសូន ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃ ១៩ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាមឯកសារដែលទើបផ្សព្វផ្សាយមុននេះបន្តិច។ ក្នុងសេចក្តីជូនដំណឹងបានកំណត់ខណ្ឌចំនួន ០៦ ក្នុងរាជធានីភ្នំពេញ មានខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌជ្រោយចង្វា ខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ...
អាល់កុលក្លែងក្លាយ ចាប់បានពីទីផ្សារ ចំនួន ១២តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» យកទៅដុតកម្ទេចចោលនៅទីលានសំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនដែលជាអាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាព ដោយគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្ពស់ជាងផលចំណេញរបស់ខ្លួន៕ ប្រភព៖...
«ខ្ញុំសូមអរគុណដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់នៅមន្ទីរពេទ្យហ្លួងម៉ែ ដែលបានលះបង់កម្លាំងកាយចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយខ្ញុំក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានមើលថែអ្នកជំងឺដោយយកចិត្តទុកដាក់បំផុត រហូតដល់អ្នកជំងឺបានជាសះស្បើយ។ អរគុណធំៗពីខ្ញុំអ្នកជំងឺ F1.36.07»។ នេះជាសំណេរផ្ទាល់ដៃលើក្រដាសឡាំងរបស់អ្នកជំងឺកូវីដ-១៩ម្នាក់ នៅមន្ទីរពេទ្យហ្លួងម៉ែបានបន្សល់ទុកសំបុត្រមួយច្បាប់នៅលើក្បាលគ្រែ ក្រោយពីគាត់បានជាសះស្បើយ និងត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សារថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យហ្លួងម៉ែរបស់ម្ចាស់សំណេររូបនោះ មិនបានប្រាប់ឈ្មោះផ្ទាល់ខ្លួនគាត់នោះទេ គ្រាន់តែដាក់ថា F1.36.07ប៉ុណ្ណោះ៕
កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ បានបញ្ជាក់ថា បុរសម្នាក់ត្រូវជាប្តី និង ជាឪពុក របស់ជនរងគ្រោះ ដែលស្លាប់ក្នុងករណីអគ្គីភ័យ នៅក្នុងស្រុកបរិបូណ៌ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយមានការស៉ើបអង្កេត និងសួរចម្លើយយ៉ាងម៉ត់ចត់រួចមក។ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានបន្ថែមថា ករណីអគ្គីភ័យដែលបង្កអោយក្មេងចំនួន៤នាក់ និង ម្តាយបាត់បង់ជីវិតកាលពីយប់ថ្ងៃទី០៩ ខែឧសភា...
រូបភាពនៃសាកសពដែលគេអះអាងថា បោះចោលពីលើស្ពានដោយអ្នកបើកឡានពេទ្យ ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គម ខណៈមនុស្សជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលនិងអាណិតអាសូរចំពោះជនរងគ្រោះដោយសារជំងឺកូវីដ-១៩ និងក្រុមគ្រួសាររបស់ពួកគេ។ ក្រុមមន្រ្តីនៅរដ្ឋ Bihar បាននិយាយថា សាកសពដែលអណ្តែតមកទើរលើច្រាំងទន្លេគង្គាក្នុងទីក្រុង Buxar កាលពីម្សិលមិញ គឺមានចំនួន៧១នាក់ ហើយពួកគេបានស្តីបន្ទោសទៅរដ្ឋ Uttar Pradesh ចំពោះករណីនេះ។ សមាជិកសភាគណបក្ស BJP របស់រដ្ឋ Bihar ឈ្មោះ Janardhan Singh Sigriwal ចោទប្រកាន់ថា សាកសពជនរងគ្រោះកូវីដ កំពុងត្រូវបានក្រុមអ្នកបើកឡានពេទ្យ ដឹកទាំងឡានៗយកមកទម្លាក់ចូលក្នុងទឹកទន្លេពីលើស្ពាន Jaiprabha Setu ស្ថិតនៅក្នុងស្រុក Saran នៃខេត្ត...
រដ្ឋបាលខេត្តត្បូងឃ្មុំ ទើបបានជូនដំណឹងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះថា យោងតាមលទ្ធផលតេស្ដ( PCR ) មន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងការធ្វើតេស្ដរហ័សកូវីដ-១៩ (Rapid Test) រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ថ្មីលើបុរស ស្ត្រី៧នាក់ និងលើទារិកាអាយុ៩ខែម្នាក់ ។ ករណីរកឃើញថ្មីនេះ សុទ្ធតែជាប់ទាក់ទង ទៅនឹងជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់៕
បុគ្គលិកព្រលានយន្តហោះសិង្ហបុរីចំនួនប្រហែល៩ពាន់នាក់នៅ Terminal 1, Terminal 3 និង Jewel Changi Airport របស់ព្រលានយន្តហោះនឹងធ្វើតេស្តទាំងអស់ ក្រោយរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន៧នាក់នៅថ្ងៃអង្គារ៍ ម្សិលមិញពាក់ព័ន្ធនឹងការឆ្លងសហគមន៍នៅព្រលានយន្តហោះអន្តរជាតិ Changi Airport ដែលសរុបឡើងដល់១៨នាក់ហើយ។ សម្រាប់ករណីឆ្លងថ្មីទាំង៧នាក់នេះ មាន៤នាក់ត្រូវបានតេស្តវិជ្ជមានរកឃើញជាបឋមពីវីរុសបំប្លែងថ្មី B1617 ដែលត្រូវបានគេដឹងថា រកឃើញលើកដំបូងនៅប្រទេសឥណ្ឌា។ គិតត្រឹមថ្ងៃអង្គារ៍ ទី១១ ខែឧសភា ប្រទេសសិង្ហបុរីមានករណីឆ្លងសរុបចំនួន ៦១ ៤០៣នាក់...