កាលពីថ្ងៃចន្ទទី១០ខែឧសភា ប៉ូលិសបាននិយាយថា មនុស្សជាច្រើននាក់ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់កូវីដ ក្នុងអំឡុងពេលពិធីដង្ហែសពរបស់មេដឹកនាំសាសនាឥស្លាមម្នាក់ឈ្មោះ Qazi Hazrat Abdul Hameed Mohammed Salimul Qadri ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ។ ប៉ូលិសបាននិយាយថា មនុស្សជាច្រើននាក់ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់កូវីដ ដោយអ្នកខ្លះមិនមានពាក់ម៉ាស់ និងមិនគោរពវិធានការគម្លាតសង្គម ក្នុងអំឡុងពេលពិធីដង្ហែសពរបស់មេដឹកនាំសាសនារូបនេះ។ កាលពីថ្ងៃអង្គារ ប្រទេសឥណ្ឌា បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២៩,៩៤២ករណី ដែលនាំឲ្យចំនួនសរុបកើនដល់ ២២,៩៩២,៥១៧ករណី។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាល។ កន្លងមក ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងជាង ៤០ម៉ឺនករណី ៤ថ្ងៃជាប់គ្នា។ ប្រទេសនេះក៏បានរាយការណ៍ពីការស្លាប់ចំនួន ៣.៨៧៦នាក់ផងដែរ នៅថ្ងៃអង្គារ។ ចាប់តាំងពីថ្ងៃទី២៨ខែមេសាមក ចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានលើសពី ៣,០០០នាក់ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤៩,៩៩២នាក់៕
កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១១ឧសភា ឆ្នាំ២០២១នេះ បានសម្រេចធ្វើការចោទប្រកាន់នារីម្នាក់ឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ពីបទ « លួចមានស្ថានទម្ងន់ទោស » ( លួចទូរស័ព្ទដៃ ដោយប្រើហិង្សាបណ្តាលឲ្យឧកញ៉ាម្នាក់រងរបួស) ។ យោងតាមប្រភពព័ត៌មានពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោសនេះ កើតឡើង កាលពីថ្ងៃទី៤ ខែឧសភាឆ្នាំ២០២១...
លោក ស្រេង គឹមស្រ៊ន នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ចាប់តាំងពីស្ត្រីឈ្មោះ ម៉ឹត សៃម៉ាស់ អាយុ៥៣ឆ្នាំមុខរបរលក់សាច់គោនៅផ្សារចាមមានទីលំនៅផ្ទះលេខ៥០៦ផ្លូវ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានស្លាប់នៅក្នុងផ្ទះ កាលពីព្រឹកថ្ងៃទី៧ ខែឧសភានេះមកគឺសមាជិកគ្រួសារសពក្នុងផ្ទះចំនួន១៥នាក់ត្រូវបានរកឃើញមានផ្ទុកវីរូសកូវីដ១៩ សរុប៩នាក់ ហើយ។ លោកនាយករងរដ្ឋបានឲ្យដឹងថា បន្ទាប់ពីគ្រូពេទ្យពិនិត្យសពរកឃើញមានវីជ្ជមានកូវីដ១៩មកគឺក្រុមគ្រួសារសពបានបដិសេធថា ស្ត្រីដែលស្លាប់ពុំមានជំងឺកូវីដនោះទេ។ រហូតដល់ពន្យារពេលពិនិត្យសំណាកសពចំនួន២លើកនៅតែរកឃើញមានវិជ្ជមានកូវីដ ទើបគ្រួសារសពសុខចិត្តឲ្យគ្រូពេទ្យដឹកយកទៅបញ្ចុះទាំងកណ្តាលយប់ ថ្ងៃទី៧ ខែឧសភា។ លុះដល់ថ្ងៃទី៨ គ្រូពេទ្យចុះយកសំណាកសមាជិកក្នុងគ្រួសារសពចំនួន១៥នាក់ ក៏បានរកឃើញអ្នកឆ្លង៥នាក់និងបន្តមកថ្ងៃទី១០ខែឧសភា...
បើតាមលោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិបានឲ្យដឹងថា រហូតមកដល់ពេលនេះ មានមន្រ្តីនគរបាលជាង៨០នាក់ ដែលបានឈរជើងប្រចាំការនៅតំបន់ក្រហម បានឆ្លងកូវីដ-១៩។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ពីមូលហេតុនៃការឆ្លងរីករាលដាលនេះលម្អិតទេ។ ដោយឡែក អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីថ្ងៃទី ១០ ខែឧសភានេះថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ក៏នឹងត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ផងដែរ ដើម្បីការពារសុវត្ថិភាពនៃការឆ្លងរាលដាលបានទាន់ពេលវេលា។ កងកម្លាំងអាវុធហត្ថជាអ្នកចុះប្រតិបត្តិការ ហើយការយកសំណាកនេះ គឺដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។ អ្នកនាំពាក្យរូបនេះ...
ស្រ្តី២នាក់ ទី១ឈ្មោះ ចាប ម៉ាលីន អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ និងទី២ឈ្មោះ អ៊ុយ សុខា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននៅត្រង់ចំណុចមុខរោងចក្រ ប្រ៊ីលៀន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពេលកំពុងដើរលក់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយខុសច្បាប់។ ប្រធានប៉ុស្ដិ៍រដ្ឋបាលចោមចៅទី២ បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១១...
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាឲ្យក្រុមកំពុងប្រតិបត្តិការដំណើរការចាក់វ៉ាក់សាំងទាំងអស់ ស្រាវជ្រាវករណីបុគ្គលមួយចំនួនមានវិជ្ជមានកូវីដ‑១៩ ហើយបែរជានៅតែបណ្តោយឱ្យមកចាក់វ៉ាក់សាំង យកមកផ្តន្ទាទោសទៅតាមច្បាប់ជាកំហិត។ សម្ដេចពិជ័យសេនា សង្កត់ធ្ងន់ក្នុងសារជាសំឡេងរបស់សម្ដេចទៀតថា បើសិនជារកឃើញថា មានករណីមន្ត្រីជំនាញណាទៀត ដែលធ្វេសប្រហែសបណ្តោយឱ្យអ្នកជំងឺកូវីដ មកចាក់វ៉ាក់សាំងទៀតនោះគឺ ត្រូវទទួលខុសចំពោះមុខច្បាប់ ព្រោះនេះ ជាចេតនាហើយបង្កហានិភ័យចម្លងទៅអ្នកដ៏ទៃ។ យោងតាមច្បាប់ទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានកំណត់ថា ចំពោះបុគ្គលណាអ្នកគេច វេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាលត្រូវផ្តន្ទាទោសត្រូវដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល និងត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ...
ក្រសួងធនធានទឹក និងឧតុនិយម ទើបបានចេញសេចក្ដីជូនដំណឹងថ្មីចុងក្រោយ ស្ដីពីការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ក្នុងអឡុង ១សប្តាហ៍ ចាប់ពីថ្ងៃទី ១២-១៨ ខែឧសភា ឆ្នាំ២០២១។ ខ្យល់មូសុងនិរតីនេះ នឹងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា ដោយអាចនឹងបង្កជាបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតឡើងនៅតាមតំបន់មួយចំនួនជាយថាហេតុ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាដំណឹង និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់!