នៅថ្ងៃអង្គារនេះ ប្រទេសឥណ្ឌា បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២៩,៩៤២ករណី និងស្លាប់ចំនួន ៣.៨៧៦នាក់ ដែលនាំឲ្យចំនួនសរុបកើនដល់ ២២,៩៩២,៥១៧ករណី។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាល។ នេះជាថ្ងៃទីពីរជាប់ៗគ្នាដែលចំនួនករណីប្រចាំថ្ងៃថ្មី ត្រូវបានគេរាយការណ៍ទាបជាង៤០០,០០០ករណី។ កន្លងមក ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងជាង ៤០ម៉ឺនករណី ៤ថ្ងៃជាប់គ្នា។ ចាប់តាំងពីថ្ងៃទី២៨ខែមេសាមក ចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានលើសពី ៣,០០០នាក់ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤៩,៩៩២នាក់។ ឥណ្ឌាជាប្រទេសរងគ្រោះខ្លាំងជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមាន ៣២.៧លានករណី និងនាំមុខប្រទេសប្រេស៊ីលដែលមានករណីឆ្លងខ្ពស់បំផុតលំដាប់ទី៣គឺ ១៥.២លាននាក់។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins៕
ទណ្ឌិត សម រង្ស៊ី ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានចេញដីកា បង្គាប់ឱ្យចាប់ខ្លួន ពីបទ៖ “រារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តិនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១” ជាបទល្មើសព្រហ្មទណ្ឌ ដែលបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួននេះ...
នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ក្រុមសប្បុរសជន ដែលជាអ្នកឧកញ៉ា និងឧកញ៉ាកម្ពុជាចំនួន១២៦ នាក់ បានរួបរួមគ្នាបរិច្ចាគជាថវិកាសរុប $1,095,334.00 និងសម្ភារមួយចំនួនទៀត ជូនដល់កងទ័ពជើង គោកនៃកងយោធពលខេមរភូមិន្ទ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) សម្រាប់ជាការរួមចំណែក ជួយគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នៅក្នុងឱកាសទទួលថវិកា និងសម្ភារខាងលើនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ...
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខណ្ឌមានជ័យ បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ចំនួន៥,០០០ គ្រួសារ ដល់ច្រកទ្វារមុខផ្ទះ និងបន្ទប់ជួល ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងតំបន់ក្រហម។ ក្នុងនោះប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ៣ គឺភូមិដំណាក់ធំ២ មានចំនួន...
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងនៅព្រឹក ថ្ងៃទី១១ ខែឧសភា ២០២១នេះថា៖ ក្រោយកម្ពុជាទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ ម៉ឺនដូសថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន១,៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃទៀតនេះ ក្នុងនោះ ៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃទី១៦ ខែឧសភា និង១លានដូសទៀត នឹងមកដល់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ លោកជំទាវបានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន បានដាក់បទបញ្ជាឲ្យទិញ ៥ លានដូសថែមទៀត...
ក្នុងរយៈពេល១០ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានសម្រុកចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នៃរាជធានីភ្នំពេញបានជិត ៤៥ម៉ឺននាក់ហើយ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហមបានលើកឡើងថា៖ ដំណើរការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បើទោះបីមានការលំបាក និងស្មុគស្មាញបន្តិច ព្រោះស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩នោះ តែដំណើរការរក្សាបានភាពល្អប្រសើរ ហើយដំណើរការចាក់ក៏បានលឿនទៅតាមផែនការ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម នៃខណ្ឌទាំង៦នេះ មានចំនួនសរុបជាង៦០ម៉ឺននាក់។...
កម្មករ កម្មការិនី ក្រុមហ៊ុន ម៉ាស័្ទរ និង ហ្រែ្វង ( ខេមបូឌា ) ខូអិលធីឌី ចំនួន៨១នាក់ ក្នុងចំណោមអ្នកសម្រាកព្យាបាលប្រមាណ ៤៣៩នាក់ នៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាល ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងថា៖ “ចំពោះបងប្អូន កម្មករ កម្មការិនី ដែលបានជាពីជំងឺកូវីដ-១៩ នាពេលនេះ...