បន្ទាប់ពីបានពិនិត្យទិន្នន័យ សុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer ពីការសាកល្បងព្យាបាលរបស់ខ្លួន រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង Pfizer-BioNTech សម្រាប់ប្រជាពលរដ្ឋខ្លួន ដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ ។ មុនការប្រកាសពីប្រសិទ្ធភាពវ៉ាក់សាំងទៅលើចន្លោះអាយុប្រជាជនវ័យក្មេងថ្មីនេះ ក្រុមហ៊ុនវ៉ាក់សាំង Pfizer ក៏ត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើសម្រាប់ចាក់ទៅលើប្រជាជនដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅរួចមកហើយផងដែរ។ ក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដ៏ឈានមុខរបស់អាមេរិកដដែលនេះ ក៏បានបញ្ជាក់ថា...
រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន២១នាក់បន្ថែមទៀតនៅថ្ងៃទី១០ ខែឧសភា ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងខេត្តកើនឡើងដល់ ១៧៥នាក់ហើយ។ ក្នុងចំណោមករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់នោះ មាន១២នាក់ ជាកម្មករកម្មការិនីរោងចក្រ លីឈាងខប ស្រុកបាធាយ ៩នាក់ទៀត (ស្រុកកងមាស០៧នាក់ និងស្រុកចំការលើ ០២នាក់) ជាអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩៕
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានាព្រកថ្ងៃទី១១ឧសភាឆ្នាំ២០២១បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ពិសេសអំឡុងពេលបិតខ្ទប់ នឹងនៅតែបន្តទទួលសាច់ប្រាក់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះការបើកសាច់ប្រាក់ជុំទី៥ លើកទី១ ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់២៤ ខែឧសភា ឆ្នាំ២០២១បន្តទៀត។ ដោយឡែក គ្រួសារដែលមិនទាន់បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅឡើយ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ដែលខ្លួនស្នាក់អាស្រ័យ ដើម្បីទទួលបានអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន និងជៀសវាងភាពមិនប្រក្រតីណាមួយកើតឡើងដោយសារតែការខុសឈ្មោះ ឬអត្តសញ្ញាណណាមួយនោះឱ្យសោះ៕
រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសសម្រេចបិទខ្ទប់ភូមិបាំងបាត់ ស្ថិតក្នុងឃុំចារ ស្រុកព្រៃកប្បាស ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ហើយបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយប្រជាជនក្នុងតំបន់ច្រើននាក់ផ្សេងទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ការបិទខ្ទប់ភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាសនេះ នឹងចាប់អនុវត្តចាប់ពីម៉ោង ៨និង០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រហូតមានការជូនដំណឹងជាថ្មី៕