Connect with us

វប្បធម៌ ជំនឿ

ជំនឿបុរាណមកថា បើឃើញសត្វនេះនៅឯណា ស្នេហា និងសំណាង​កំពុងប៉ិចពន្លកនៅទីនោះ

បានផុស

នៅ

សត្វល្អិត ប្រភេទ Ladybugs ទំាងនេះ ត្រូវបានគេចាត់ទុកថាជាសំណាង​បង្កើនមន្តស្នេហ៍ក្នុងវប្បធម៌​អឺរ៉ុបពីសម័យកាលកកើតទឹកដីមកម៉្លេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការសិក្សាអំពីទំនាញ​ថាមពលវិជ្ជមាន​ពីផែនដី Positive Energy នៃក្បូនរ៉ូម៉ាំងបានចារមកថា សត្វ Ladybugs ត្រូវបានគេចាត់ទុកជាមន្តស្នេហ៍ មកដល់មុខផ្ទះ ប្រសិន​គ្រួសារណាមួយ​មានវាចូលមកនៅជាមួយ បានន័យ​ថា កូនស្រីឬប្រុសក្នុងផ្ទះនោះនឹង​មានដំណឹង​រៀបការជាមួយគូជីវិត​ដែលស្តុកស្តម្ភជាងខ្លួន នាំមកនូវ​សំណាងដោយសារអាពាហ៍ពិពាហ៍ ពេញមួយ​ឆាកជីវិត​។

មនុស្សណាក្តី ដែលបានសត្វនេះព្រម​មក​ចតក្បែរៗ ឬមករស់នៅក្បែរ គឺគេជឿថា មនុស្សដែលមានធម្មជាតិមកប្រកបដោយ​ថាមពល​មន្តស្នេហ៍អស្ចារ្យ សត្វនេះ​មិនមែន​មករស់នៅ គ្រប់ទីកន្លែងតាមយើង​ចង់បានទេ។ តែ​សត្វនេះ វាសនាចារមកសម្រាប់តែរស់ក្បែរមនុស្សណាដែល​សំណាងៗ បង្កើតភាពសុខដុមរមនាដល់វាបាន តាមរយៈគ្រួសារណាដែលមាន​សុភមង្គល ស្នាមញញឹម​ផ្អែមល្ហែម​ស្អិតរមួតតែប៉ុណ្ណោះ។

សង្គមបុរាណអឺរ៉ុប គេជឿថា សត្វនិងគ្រប់យ៉ាង​ដែលរស់មកជាមួយ​មនុស្ស មានទំនោរ​និងប្រផ្នូលរកគ្នា ក្នុងសកលលោកដែលផ្តល់ជីវិតជាប្រព័ន្ធរហូតអស់កល្បនេះ។

បើយើង ចំណាយពេលវេលាគិតអំពីភាពផ្លាស់ប្តូរ​នៃធម្មជាតិ យើង​នឹងអាចមានប្រផ្នូលដឹងបានថា អ្វីមួយ​ល្អឬអាក្រក់​បម្រុងនិងកើតមាន​ឡើង។

ខណៈពេលដែលសត្វល្អិតដទៃទៀតអាចបង្កការគំរាមកំហែងដល់មនុស្សនិងដំណាំ ladybugs ត្រូវបានគេចាត់ទុកថា ជាប្រភេទ​សត្វស្លូត គ្មានគ្រោះថ្នាក់និងមានប្រយោជន៍ផ្នែក​ថាមពល ត្រជាក់និងក្រអូប សូម្បីតែនៅពេណាក៏អាចនំាមក​នូវសំណាង​មិនថាកំពុង​រស់ក្នុងជំងឺ ឬសង្គ្រាម ។

វប្បធម៌ជាច្រើនទៀត មិនថា ​ឥស្លាម ចិន និងឥណ្ឌា អស់ជាច្រើនសតវត្សរ៍មកហើយ ពួកគេ​បានព្យាយាម ស្រឡាញ់ថ្នាក់ថ្នមសត្វនេះ​ទាក់ទាញប្រើ​ដើមឬស្សីស្រោចទឹកអំបិល ជះក្លិនឈ្ងុយឱ្យវាព្រមមកតកូនពូនជាចៅរស់នៅក្បែរខ្លួនដោយសារជឿថា វត្តមាន​នេះ​នាំមកនូវសំណាងល្អ។

Ladybugs មានរាងសំប៉ែតហើយជាធម្មតាមានប្រវែងពី ៨ ទៅ ១០ មីល្លីម៉ែត្រ។ ពួកគេមានជើងខ្លី ហើយជាធម្មតាមានពណ៌ភ្លឺថ្លាដែលមានសញ្ញាសម្គាល់ខ្មៅលឿងឬក្រហម។ ពណ៌នៃស្លាបគ្របនិងចំនួនចំណុចខុសគ្នាក្នុងចំណោមប្រភេទសត្វ។ ឈ្មោះរបស់សត្វល្អិតទាំងនេះគឺមានដើមកំណើតនៅមជ្ឈឹមបូព៌ានៅពេលដែលសត្វមើមត្រូវបានឧទ្ទិសដល់វឺដ្យីនម៉ារី។

រឿងព្រេងនិទាននៅយុគសម័យកណ្តាលរបស់សង្គមគ្រឹស្តសាសនាអឺរ៉ុបជឿថា បន្ទាប់ពីកសិករបានបន់ស្រន់ការពារដំណាំរបស់ពួកគេ ladybugs បានលេចចេញមកគ្រប់ទិសទី សន្មត់ថា ពួកគេត្រូវបាន​ ភពផែនដីបញ្ជូនមក ។ ប្រជាកសិករបុរាណ បានហៅពួកគេ​ចាប់ពីពេលនោះមកថា “Beetles of Lady” ដែលបានវិវត្តទៅជា “ladybugs” ។

រូបរាងដ៏ស្រស់ស្អាតនិងមានភាពជា សិល្បៈរបស់ Ladybugs បានធ្វើឱ្យគ្រប់គ្នា​ពេញនិយម។ ចំណេរតមក គេតែងជឿជាក់ថា នៅពេលដែល ladybug ចុះចតរស់នៅ​ក្បែរនរណាម្នាក់ រមែងនាំមកនូវសេចក្តីស្នេហា អាកាសធាតុល្អសម្រាប់ដំណាំចម្ការ ជោគជ័យហិរញ្ញវត្ថុឬសំណាងល្អ។

នៅហុងកុង គេជឿជាក់ផងដែរថា ប្រសិនបើនៅសុខៗ  ladybug ឈប់ហើរ​ដោយ​ចុះចតលើអ្វីមួយដូចជាឡានគ្រឿងសង្ហារិម ផ្ទះឬវត្ថុផ្សេងទៀត ម្ចាស់វានឹង​ទទួលបានម៉ាកថ្មីនៃសម្បត្តិទំាងនោះមកល្អជាងមុនមិនខាន។

មិនថាវានាំមកនូវសំណាងឬជួយឱ្យយើងទទួលបានរបស់ថ្មីភ្លឺរលោងក៏ដោយក៏ ladybugs តែងតែជាសេចក្តីរីករាយជានិច្ច សូម្បីត្រឹម​តែបានមើលឃើញវា។ ប្រហែលជានោះហើយជាមូលហេតុដែល beetles គួរឱ្យស្រឡាញ់ទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្នេហាយុវវ័យ ហើយ​ត្រូវបាន​គេច្នៃ​ជា​រូប​សម្រាប់អំណោយគ្រប់ប្រភេទ​ឡើង៕

អត្ថបទ ៖ ចម្រើន តារា

ចុចអាន៖ ល្អបំផុតសម្រាប់អ្នករាជការ​បើមាន​វត្ថុ ៣ នេះ​លើតុ

ចុចអាន៖ ដល់ម្លឹង? សុបិនឃើញសំពត់ ក្នុងជីវិតពិត​ត្រូវប្រុងប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ គ្រោង​នាំ​ក្រុមហ៊ុនធំៗ​​ទៅ​សម្ភាសន៍​​ការងារ​តាមភូមិស្រុក ក្នុងខេត្តចំនួន៥ ចាប់ពីថ្ងៃទី៦ ខែកក្កដានេះ​ត​ទៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

[វិចារណកថា​] តើ​កត្តាអ្វីខ្លះ​នឹងរារាំង​ ផែថងថាន ស៊ីណាវ៉ាត្រ ​ទទួល​បាន​​អំណាចវិញ​​?​

សេដ្ឋកិច្ច៨ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

ព័ត៌មានជាតិ៩ ម៉ោង មុន

គម្រោង​ស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង​ ស្គន់-កំពង់ចាម​ ពេលនេះសម្រេចបានជាង៦០%ហេីយ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ

សេដ្ឋកិច្ច៨ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រីថៃ ៦រូប ធ្លាប់ត្រូវតុលាការធម្មនុញ្ញ ព្យួរតំណែង

សន្តិសុខសង្គម១៩ ម៉ោង មុន

ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង កំពុងបង្កផលលំបាកដល់អ្នកធ្វើដំណើរ ខណៈរដូវវស្សាក៏ចូលមកដល់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ធ្លាប់ផ្ទុះរឿងអាស្រូវដ៏អាម៉ាស់២ដង លួចត្បូងពេជ្រក្នុងវាំង និងសម្លាប់អ្នកការទូតអារ៉ាប៊ីសាអូឌីត

Sokha Hotels

ព័ត៌មានពេញនិយម