វប្បធម៌ ជំនឿ
អត្ថន័យក្នុងសុបិនបញ្ជាក់ពីអារម្មណ៍ដែលសេសសល់
នៅសុខៗក៏ភ័យដោយមិនដឹងខ្លួន ជួនកាលក៏ចង់យំតែមិនដឹងមូលហេតុ។ តើយើងធ្លាប់មានអារម្មណ៍ថាក្នុងសុបិនដូចរឿងដែលយើងធ្លាប់ធ្វើពីមុនដែរទេ? ដូចជាការសើចសប្បាយ ក្ដីទុក្ខ ឬក៏យើងបារម្ភពីនរណាម្នាក់ដែលយើងធ្លាប់ស្គាល់។

ប៉ុន្តែទាំងនោះមិនសុទ្ធតែដូចក្នុងសុបិនទាំងអស់នោះទេ ពេលខ្លះអ្វីដែលយើងឃើញក្នុងសុបិន ជារឿយៗអាចជាប់ទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់យើងជាងអ្វីដែលកំពុងកើតឡើងនៅក្នុងក្ដីសុបិន។ ខួរក្បាលរបស់យើងកំពុងព្យាយាមប្រាប់ថាមានអ្វីមួយខុសប្រក្រតីហើយចាប់ផ្ដើមភ័យខ្លាច ទោះបីជាយើងមានអារម្មណ៍ល្អនៅក្នុងជីវិតពិតក៏ដោយ។ Kpt plus នឹងបកស្រាយអត្ថន័យនៃសុបិនដែលតែងតែកើតមានក្នុងជីវិតរបស់យើង។
១.ឃើញគេបោះបង់ចោល

នេះគឺជាអារម្មណ៍ដ៏មានឥទ្ធិពលនៅក្នុងក្ដីសុបិនមនុស្សដែលអ្នកស្រលាញ់បានចាកចេញពីអ្នក ហើយអ្នកពិតជាមិនអាចធ្វើអ្វីបានទេ។ ពេលភ្ញាក់ឡើងពីអារម្មណ៍ដែលត្រូវគេបោះបង់ចោលនិងឯកោសុបិននេះច្រើនតែមានន័យថា អ្នកខ្លាចនរណាម្នាក់នៅក្នុងជីវិតរបស់អ្នករសាត់ទៅឆ្ងាយ។ វាក៏អាចមានន័យថាអ្នកនឹងត្រូវឃ្លាតឆ្ងាយពីអ្នកដែលនៅក្បែរខ្លួនឬក៏មកពីអារម្មណ៍របស់យើងបារម្ភហួសហេតុពីម្នាក់នោះ។
២.កំហឹង
ក្នុងសុបិនអ្នកខឹងមិនសមហេតុផលច្រើនតែទាក់ទងនឹងរឿងដែលធ្វើឱ្យអ្នកខកចិត្តក្នុងជីវិតពិត។ ភាគច្រើនអ្នកកំពុងដោះស្រាយនូវស្ថានភាពមិនពិត ហើយមិនអាចមានប្រតិកម្មចំពោះពួកគេទេ។ សុបិនអំពីការខឹងអាចមានន័យថា អ្នកត្រូវទុកឱ្យភាពតានតឹងរបស់អ្នកចេញ ហើយដោះស្រាយរឿងដែលធ្វើឱ្យអ្នកខកចិត្ត។
៣.អំពើហឹង្សា
តើអ្នកធ្លាប់សុបិនឃើញកន្លែងដែលអ្នកប្រើអំពើហិង្សាយ៉ាងខ្លាំងចំពោះមនុស្ស? មិនជារឿងចម្លែកទេសម្រាប់មនុស្សដែលមានសុជីវធម៌បំផុតតែសុបិនអាក្រក់នៅកន្លែងដែលពួកគេធ្វើបាបនរណាម្នាក់ ឬថែមទាំងសម្លាប់ពួកគេទៀតផង។ជាធម្មតានេះគឺជាសញ្ញាសំខាន់មួយដែលថាអ្វីមួយកំពុងមានឥទ្ធិពលលើអ្នកយ៉ាងខ្លាំងនៅក្នុងពិភពពិត។ នេះអាចមានន័យថា អ្នកនឹងបាត់បង់ការគ្រប់គ្រងក្នុងជីវិតឬក៏មាននរណាម្នាក់ធ្វើឲ្យអាក់អន់ចិត្តយ៉ាងខ្លាំង ដូច្នេះអ្នកត្រូវដោះលែងវាចេញ។
៤.មនោសញ្ចេតនា

នៅក្នុងក្ដីសុបិនអ្នកឃើញខ្លួនឯងមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាមួយនរណាម្នាក់។ ពេលខ្លះអារម្មណ៍ទាំងនេះគឺជាអារម្មណ៍ដែលអ្នកមិនអាចបង្ហាញនៅក្នុងជីវិតពិត ឬអ្នកមិនក្លាហានក្នុងការសារភាពទៅកាន់នរណាម្នាក់ផ្សេងទៀត។ វាជាអារម្មណ៍របស់ខួរក្បាលដែលចង្អុលប្រាប់ថា អ្នកមានអារម្មណ៍ជ្រាលជ្រៅហើយត្រូវការដោះលែងវាតាមរយៈសុបិន។ សុបិនរ៉ូមែនទិកក៏អាចនិយាយអំពីបំណងប្រាថ្នារឹងមាំសម្រាប់អ្វីមួយនៅក្នុងជីវិតពិត។ ជួនកាលមិនចាំបាច់ទាល់តែអ្នកមានអារម្មណ៍ចំពោះនរណាម្នាក់នោះទេ ប៉ុន្តែមានអ្វីមួយនៅក្នុងជីវិតរបស់យើងដែលស្រលាញ់ខ្លាំងជាទីបំផុត។
៥.បរាជ័យនៅអ្វីមួយ

សុបិនកន្លែងដែលរឿងបរាជ័យនៅអ្វីមួយ ទោះបីវាធំឬតូចក៏ដោយ តាមការពិតនោះវាគ្រាន់តែជាការបារម្ភថាយើងអាចមិនល្អគ្រប់គ្រាន់ប៉ុណ្ណោះ។ អ្វីដែលកំពុងកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក អាចចង្អុលបង្ហាញអ្នកពីទិសដៅនៃការព្រួយបារម្ភទាំងនេះ។
៦.កំពុងបាត់បង់
ប្រសិនបើអ្នកយល់ថាខ្លួនឯងកំពុងសុបិនថា បានបាត់បង់ឬជំពប់ជើងដួលនៅក្នុងព្រៃដែលគ្មានទិសដៅ នោះមានន័យថា យើងនឹងយល់ច្រឡំអំពីអ្វីមួយនៅក្នុងជីវិតពិត។ អ្នកកំពុងតែធ្វើការសម្រេចចិត្តអ្វីមួយ ប៉ុន្តែមិនប្រាកដថាត្រូវជ្រើសរើសឬអត់? ពេលអ្នកតស៊ូនឹងការសម្រេចចិត្តក្នុងពិភពពិតកាន់តែច្រើន យើងកាន់តែសុបិនអំពីការបាត់បង់កាន់តែច្រើនដូចគ្នា ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៤ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក