វប្បធម៌ ជំនឿ
ឃើញកន្ត្រកអ្វីក្តីនៅក្នុងសុបិនអាចតំណាងឱ្យទ្រព្យសម្បត្តិ
ជនជាតិចិន ជឿថា ឃើញកន្ត្រកនៅក្នុងក្តីសុបិនអាចតំណាងឱ្យសារពីទេវលោកប្រាប់ពីឱកាសនឹងក្លាយជាម្ចាស់ទ្រព្យសម្បត្តិទទួលបានប្រាក់ចំណូលធំមួយសំណុំ។

ឃើញពងមាន់នៅក្នុងកន្ត្រកវិញជាសុបិនសំដៅទៅលើប្រាក់មរតកឬ លុយចំណេញហួសស្មានដោយវិធីត្រឹមត្រូវដែលនឹងកើតឡើងទៅដល់ម្ចាស់ដំណេក។
តែបើមើលឃើញកន្ត្រកជាច្រើនដែលមានស៊ុតនៅក្នុងក្តីសុបិនសំដៅទៅលើជីវិតដែលមានបរិបូរណ៍ទៅដោយទ្រព្យច្រើនក្រៃលែងនិងធូរស្បើយពីទុក្ខនានា។
សុបិនផ្លែប៉ោមនៅក្នុងកន្ត្រកបង្ហាញពីភាពខ្វះខាតរយៈពេលខ្លីតែភាពបរិបូណ៌នឹងទៅដល់ក្រោយការអត់ធ្មត់និងស្ថេរភាព។

បើឃើញ cherry នៅក្នុងកន្ត្រកក្នុងសុបិនអាចតំណាងឱ្យដំណឹងដែលជិវិតពិតនឹងក្លាយជាម្ចាស់អាជីវកម្មមួយ ចំណែកស្ថានភាពល្អរបស់អ្នកនឹងបន្តហើយឱកាសសួគ៌នឹងបើកចំហសម្រាប់ពរជ័យអ្នក។
ឃើញទំពាំងបាយជូរនៅក្នុងកន្ត្រកនៅក្នុងក្តីសុបិនវិញជាសារប្រាប់ទុកថា ចូរត្រៀមចំពោះភ្ញៀវដែលនឹងមកបង្កើនសកម្មភាពសង្គមដល់យើង ល្បីឈ្មោះ និងមានលុយកាក់ បានផលហូរហៀរ។
ជាទូទៅ ការឃើញផ្លែឈើនៅក្នុងកន្ត្រកនៅក្នុងក្តីសុបិនរបស់អ្នកបង្ហាញពីដំណឹងល្អអំពីអាយុកាវែង ឬចិរភាពការងាររបស់អ្នក។
បើឃើញនំប៉័ងនៅក្នុងកន្ត្រកវិញ ក៏តមានន័យថា អ្នកនឹងជួយមនុស្សដែលត្រូវការ ហើយគេនោះនឹងមានប្រយោជន៍សម្រាប់យើងវិញ។
ឃើញទារកនៅក្នុងកន្ត្រកវិញ សំដៅទៅលើព័ត៌មានរីករាយ បំណងប្រាថ្នាដែលនឹងត្រូវបានសម្រេច។

ដើម្បីមើលឃើញការទិញកន្ត្រកនៅក្នុងក្តីសុបិន បង្ហាញថាទ្រព្យសម្បត្តិចាស់របស់អ្នកនឹងត្រូវបានប្រគល់មកវិញ ទំនិញដែលបានភ្លេចឬវង្វេង នឹងវិលត្រលប់មកដល់ម្ចាស់វិញ បំណុលមានគេសង។
ឃើញការលក់កន្ត្រកនៅក្នុងក្តីសុបិនរបស់អ្នកបង្ហាញថាអ្នកនឹងដកការទទួលខុសត្រូវឬបន្ទុកធ្ងន់ចាកចេញការងារដែលមានបញ្ហា។ទទួលយកកន្ត្រកជាអំណោយនៅក្នុងក្តីសុបិនសំដៅទៅលើថ្ងៃសម្រាកនិងឱកាសសម្រាប់ការលំហែឬមានអ្នកមកសម្រាលបន្ទុកការងារច្រើន។
រីឯកន្ត្រកគ្រឿងទេសនៅក្នុងក្តីសុបិនព្រមានអំពីការចំណាយដែលមិនបានសន្សំ។ ឃើញកន្ត្រកបោកគក់នៅបង្ហាញថា អ្នកនឹងធ្វើដំណើរឆ្ងាយ ឬមានភ្ញៀវនឹងមកពីកន្លែងឆ្ងាយ៕
គ្រូឯម
ចុចអាន៖ បើអ្នកសុបិនឃើញប៊ិក

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា