វប្បធម៌ ជំនឿ
ធ្លាប់ទេ! សុបិនឃើញនរណា ម្នាក់ជឿថាដោយសារតែពួកគេនឹកយើង ?
នៅពេលយើងបានសុបិនឃើញមនុស្សណាម្នាក់ ហើយស្រាប់តែភ្ញាក់ភ្លាមៗ យើងក៏គិតពីមូលហេតុរបស់វាមិនខាន។ ។
នេះគឺជាហេតុផលខុសគ្នាមួយចំនួនដែលបានអាចបកស្រាយពីសុបិនដែលយើងតែងយល់ច្រឡំចំពោះអត្ថន័យរបស់ វា៖

១. គិតថាពួកគេកំពុងគិតអំពីអ្នកពិតមែន
មនុស្សជាច្រើនជឿថា នៅពេលខ្លួនឯងសុបិនឃើញនរណាម្នាក់ នោះមានន័យថា គេកំពុងតែគិតអំពីយើងដែរ។ ទោះយ៉ាងណាក៏ដោយ វាមិនមានភស្តុតាងខាងវិទ្យាសាស្ត្រណាមួយដើម្បីគាំទ្រអំណះអំណាងនេះទេ។
សូមចងចាំក្នុងចិត្តថា វាគ្រាន់តែជាសុបិន ហើយក៏មិនមែនមានន័យថា គ្រប់សុបិនរបស់អ្នកបានឃើញគឺពិតទាំងអស់ ឡើយ។ តាមពិតមានករណីជាច្រើនដែលយើងបានសុបិនឃើញនរណាម្នាក់ដែលអាចមកពីយើងខ្លួនឯងកំពុងតែគិតអំពីអ្នកទាំងនោះទៅវិញទេ។
២. ឃើញពួកគេញឹកញាប់
ក្ដីសុបិនជាធម្មតា គ្រាន់តែជាការឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃ និងគំនិតរបស់យើងដែលបានកើតឡើង ឬទីកន្លែងមនុស្សនិងព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលថ្មីៗនេះ។ ប្រសិនបើអ្នកមានទំនោរចង់ឃើញមនុស្សនៅក្នុងសុបិនរបស់អ្នកជា រៀងរាល់ថ្ងៃពួកគេអាចនឹងលេចឡើងដោយគ្មានហេតុផលទាល់តែសោះ។ នេះមកពីអារម្មណ៍ដែលអ្នកតែងនឹកនាចង់ ជួបតែប៉ុណ្ណោះ!
៣. ពួកគេអាចតំណាងឱ្យអារម្មណ៍
នៅពេលអ្នកសុបិនពីមនុស្សណាម្នាក់ ជាពិសេសវាអាចថាពួកគេគឺជាតំណាងឱ្យអារម្មណ៍ដែលអ្នកមាន ឬសេសសល់។ អ្វីដែលត្រូវដឹងគឺពិនិត្យមើលចំពោះមនុស្សក្នុងសុបិនរបស់អ្នក។
ឧទាហរណ៍ បើអ្នកសុបិនពីអតីតមិត្តប្រុសដែលអ្នកស្អប់ នោះអ្នកប្រហែលជាកំពុងមានកំហឹងខ្លះនៅក្នុងជីវិត។
៤. ពួកគេអាចតំណាងឱ្យការចង់បាន
មនុស្សពិសេសណាម្នាក់ដែលអ្នកកំពុងសុបិនអាចជាតំណាងនៃសេចក្ដីចង់បានដែលមាននៅក្នុងជីវិតរបស់អ្នក។
ឧទាហរណ៍ ឃើញអតីតមិត្តប្រុស ហើយអ្នកទាំងពីរបានបញ្ចប់ដោយមិនមានជម្លោះនឹងគ្នា។ ប្រសិនបើអ្នកបញ្ចប់ក្ដី សុបិនពីគាត់ វាមិនមានន័យថា អ្នកចង់នៅជាមួយគាត់ម្ដងទៀតទេ។ វាអាចមានន័យថា អ្នកគ្រាន់តែនឹកក្ដីស្រលាញ់ពីមុន តែមិនមែនជាក្ដីស្រលាញ់ដូចកាលពីដំបូងឡើយ។
ប្រសិនបើអ្នកឆ្ងល់ថា តើសុបិនពីមនុស្សណាម្នាក់មានន័យថាពួកគេកំពុងគិតអំពីអ្នកនោះ ចម្លើុយគឺ មិនប្រាកដឡើយ!
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ តើសុបិនឃើញនាយករដ្ឋមន្ត្រីមកលេងដល់កន្លែង មានន័យយ៉ាងណាដែរ?
ចុចអាន៖ រកឃើញថាយល់សប្ដិអាក្រក់ញឹកញាប់ ជាមនុស្សមានច្នៃប្រឌិតលើសគេ?

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក