វប្បធម៌ ជំនឿ
យល់សប្តិឃើញទិញរបស់បីយ៉ាងនេះ ជីវិតលែងភ័យ…
សុបិន អំពី ការដើរទិញឥវ៉ាន់តំណាងឱ្យព័ត៌មានអំពី ការខិតខំរបស់ប្តីឬភរិយាអ្នក ថានឹងបម្រើគ្រួសារ ហើយព្យាយាមដោយឆន្ទៈក្នុងការនាំមកឱ្យគ្រប់គ្នាក្នុងគ្រួសានូវអ្វីដែលពួកគេចង់បាន។
អ្នកជាមនុស្សសំណាងក្នុងជីវិតអាពាហ៍ពិពាហ៍ ពេលយប់សប្តិថា shopping។
តោះមើលពិស្តារ ឧទាហរណ៍យើងយល់សប្តិឃើញថា៖
១ អលង្ការ

អលង្ការជាគ្រឿងលម្អក្នុងជីវិត។ ក្នុងសុបិនជាប្រផ្នូលដូច្នេះថា ម្ចាស់សុបិន ឃើញជាក្រវិល ឬចិញ្ចៀន សំណាងរឿងស្នេហា និងកើតមាន។ ជាខ្សែដៃ កងដៃ អ្នកនឹងជាប់កុងត្រាណាមួយរយៈពេលវែង។ ជាខ្សែករ បង្ហាញថាមានរឿងមិនសប្បាយចិត្តស្អិតទ្រូង ជាប់ពាក្យសម្តីនឹងអ្នកណាម្នាក់រយៈពេលយូរពិបាកដកខ្លួនចេញ។ រើសបានចិញ្ចៀនដែលបាត់ហើយឃើញវិញ ទទួលបានដំណឹងលុយកាក់គ្មានព្រៀងទុកឆាប់ៗមិនខាន។
២ គ្រឿងសម្អាង

សុបិនឃើញលាបក្រែមនឹងមានជីវិតស្រស់ស្រាយរីករាយវិញឆាប់ៗ ទោះបច្ចុប្បន្នកំពុងពិបាកចិត្តយ៉ាងដូចម្តេចក្តី។ សុបិនឃើញលាបឡេក្តី ឬទិញក្តី គឺមានដំណឹងការងារល្អៗមកដល់ឆាប់ៗមុខរបររកស៊ីកាក់កបពេញចិត្តពេញថ្លើម។ សុបិន្តអំពីគ្រឿង ម៉ាគីយ៉េ តំណាងយ៉ាងវិជ្ជមានផ្នែកកេរ៍្តឈ្មោះ មុខមាត់ ឋានៈក្នុងសង្គម ឬទទួលពានរង្វាន់អ្វីឆាប់ៗ។
៣ កាបូប

ការដើរទិញកាបូបក្នុងសុបិន ក៏អាចតំណាងឱ្យការទទួលបាននូវ ភរិយា ឬស្វាមី ឬគូគ្រងឬមានកូន ស្រីជាអំណោយទានពីទេវលោក។ ក្នុងគំនិតជនជាតិឥណ្ឌាភាគខាងត្បូង កាបូបទាយប្រាប់ពីវត្តមាននៃអាថ៌កំបាំងដេលនឹងទទួលបានការថែរក្សាយ៉ាងជិតស្និទ្ធពេញមួយជីវិត។
ចំណែកយល់សប្តិថា បាត់បង់កាបូប បង្ហាញពីការបាត់បង់ទ្រព្យសម្បត្តិ បរិវា យសសក្ត ឬគូគ្រង ។ វាក៏អាចប្រាប់ឱ្យដឹងមុន ពីការបាត់បង់ការទំនាក់ទំនងជាមួយលក្ខណៈបុគ្គលពិតរបស់អ្នក (ធ្វើគថ្លង់តាមអ្នកណាម្នាក់ ផ្ទុយពីមនសិកា)៕
គ្រូ ឯម
ចុចអាន៖ អត្ថន័យក្នុងសុបិនបញ្ជាក់ពីអារម្មណ៍ដែលសេសសល់
ចុចអាន៖ ឃើញកន្ត្រកអ្វីក្តីនៅក្នុងសុបិនអាចតំណាងឱ្យទ្រព្យសម្បត្តិ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី