Connect with us

វប្បធម៌ ជំនឿ

ក្បួនហុងស៊ុយជួយបង្កើនថាមពល អំណាច និងលាភសំណាង

បានផុស

នៅ

ដើម្បីបង្កើននូវថាមពល អំណាច និងលាភសំណាងហូរចូលឥតឈប់តាមបែបហុងស៊ុយចិន KPT Plus សូមណែនាំគន្លឹះខ្លះៗ សម្រាប់ជួយជំរុញភាពជោគជ័យនៅក្នុងផ្ទះនិងក្នុងការិយាល័យរបស់អ្នក។

ដើម្បីជួយជំរុញនូវភាពជោគជ័យលើអាជីពការងារឲ្យមានហុងស៊ុយទាំងនៅក្នុងផ្ទះនិងក្នុងការិយាល័យ អ្នកអាចប្រើហុងស៊ុយតាមបែបចិនជាច្រើនដូចជា ដាក់តាំងរូបនាគ សេះ និងដំបងរាជ្យ។ តាមជំនឿជនជាតិចិន​វត្ថុទាំងនេះតំណាងឲ្យអំណាច និងលាភសំណាង។

និមិត្តសញ្ញាសត្វសេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមជំនឿហុងស៊ុយបុរាណចិន សេះជានិមិត្តសញ្ញានាំមកនូវថាមពលនៃភាពជោគជ័យ កេរ្ដិ៍ឈ្មោះ សេរីភាព និងល្បឿន។ នៅប្រទេសចិន គេប្រើនិមិត្តនេះបែរទៅទិសខាងត្បូងសម្រាប់អ្នកចង់ទទួលបាននូវកេរ្តិ៍ឈ្មោះ និងបែរទៅទិសខាងជើងសម្រាប់អ្នកចង់ទទួលបាននូវភាពជោគជ័យលើការងារ។ ប្រសិនបើសញ្ញារាសីរបស់អ្នកគឺជាសេះ អ្នកអាចដាក់និមិត្តសញ្ញានេះតាមទិសដៅសំណាងរបស់អ្នកដើម្បីទទួលជោគជ័យ។

តុបតែងនៅទិសខាងត្បូង

ភ្លើងជាវត្ថុធាតុតំណាងឲ្យភាពខ្លាំងក្លា។ ដូច្នេះអ្នកអាចជ្រើសរើស វត្តុធាតុនានាដែលមានទម្រង់បែបភ្លើងដូចជា ទៀន រូបភាពដែលមានពណ៌ភ្លឺៗ ដើម្បីតុបតែងឬតាំងលម្អនៅទិសខាងត្បូងនៅក្នុងផ្ទះឬការិយាល័យ។

តុបតែងនៅទិសខាងជើង

ទឹកជាធាតុតំណាងឲ្យភាពរឹងមាំ។ នៅតំបន់ភាគខាងជើងប្រទេសចិន គេប្រើទឹកជាសញ្ញាហុងស៊ុយដែលនាំមកនូវថាមពលនៃភាពរឹងមាំលើអាជីពការងារ។ នៅទីនោះគេនិយមតុបតែងដូចជា រូបភាពទឹកហូរ ថូទឹក និងកញ្ចក់ទឹក។ ក្រៅពីនេះ ដើម្បីពង្រឹងថាមពលអាជីព អ្នកក៏អាចតាំងបង្ហាញរូបភាពដែលទាក់ទងនឹងអាជីពជាច្រើនផងដែរ ជាពិសេសតុបតែងផ្ទះឬការិយាល័យជាពណ៌ខ្មៅនិងស។

នាគជានិមិត្តរូបនៃភាពជោគជ័យ

នាគគឺជានិមិត្តសញ្ញាថាមពលហុងស៊ុយបែបបុរាណចិនដ៏មានអានុភាព ឬតំណាងឲ្យថាមពលបុរស។ គុជខ្យង ឬគ្រីស្តាល់នៅក្នុងក្រញ៉ាំរបស់នាគជានិមិត្តរូបនៃទ្រព្យសម្បត្តិ អំណាច និងឱកាសជាច្រើន។

ដំបងរាជ្យជានិមិត្តរូបនៃអំណាច

ដំបងរាជ្យ ឬ​ Ru Yi មានន័យថា “សម្រេចតាមប្រាថ្នា” ។ ដូច្នេះហើយវាបានក្លាយជាហុងស៊ុយដែលតំណាងឲ្យលាភសំណាង។ ជារឿយៗវាត្រូវបានគេប្រើនៅក្នុងការិយាល័យជានិមិត្តរូបនៃអំណាចនិងភាពជោគជ័យ។

ជឿដែរទេ?​ បើជឿ share យកហេងៗណា៎!

ប្រែសម្រួល ៖ សន្យា

ចុចអាន៖ ប្រជ្រុយប៉ុន្មានកន្លែងនេះ ជាកំណប់ជីវិតកម្ររកបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម២៧ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម