Connect with us

វប្បធម៌ ជំនឿ

មនុស្ស​កើតឆ្នាំម្សាញ់ ការផ្លាស់ប្តូរថ្មី ពីថ្ងៃស្អែកនេះដល់១៥មករា

បានផុស

នៅ

សំណាងសម្រាប់មនុស្សឆ្នាំពស់(ម្សាញ់)ដែលកើតក្នុងឆ្នាំ ១៩៨៩ គឺពួកគេនឹងបង្កើតរបកគំហើញថ្មីមួយនៅក្នុងអាជីពទោះបី​រាងឆ្លងកាត់​ភាពតានតឹងធ្ងន់តែ​ចរិត​ពូកែ​ពិគ្រោះយោបល់ដោយសុភាពរាបសាចំពោះមនុស្សវ័យចំណាស់ដែលមានបទពិសោធន៍ អាចធ្វើឱ្យពួកគេបានការ​ពេញចិត្តនិងជួយពួកគេត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ ទំនាក់ទំនងស្នេហានិងចំណូលលុយកាក់កាន់តែកើនឡើង។ ប្រសិនបើពួកគេមានបំណងរៀបការជាពេលាល្អហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកលើការទស្សន៍ទាយពស់នៅឆ្នាំ ២០២០ នេះដែរ ម្សាញ់ណាកើត​ក្នុងឆ្នាំ១៩៧៧ នឹងធ្វើបានល្អនៅកន្លែងធ្វើការឡើងស្រឺតៗ ដោយមានជំនួយពីថ្នាក់លើឬអាជ្ញាធរដែលតែងជឿស្លុង​ចំពោះពួកគេ។ គួរតែខិតខំដោយមិនចាំបាច់លាតត្រដាងអំណាច​តតាំងនិងអ្នកណាឡើយ ជៀសវាងពីការស្អប់ច្រណែន។

ស្ថានភាពសុខភាពមិនល្អសម្រាប់សត្វពស់ឆ្នាំ ១៩៦៥ ឡើយ។ សម្ពាធពីការងារអាចបណ្តាលឱ្យគុណភាពនៃការគេងទាប គួរ​ខំ​ធ្វើលំហាត់មួយចំនួនដូចជាតាជីនិងយូហ្គាដើម្បីបន្ធូរអារម្មណ៍។ ប្រឈមមុខនឹងសំណើហិរញ្ញវត្ថុពីមិត្តភក្តិនិងសាច់ញាតិ ពួកគេគួរតែផ្តល់ជំនួយតាមសមត្ថភាព ការពារការកើតឡើងនៃបញ្ហាខ្លួនឯង​ដែលងាយរងគ្រោះ។

ចំណែកមនុស្ស​ឆ្នាំម្សាញ់ណា កើតនៅឆ្នាំ ១៩៥៣តាមការទស្សន៍ទាយយើងអាចឃើញថា មាន​សំណាងខាងទ្រព្យសម្បត្តិនិងសុខភាពពិតជាល្អ ជាពិសេសអ្នកដែលកើតនៅតាមច័ន្ទគតិខែវិច្ឆិកានិងធ្នូ។ ជតារាសី​ផ្នែក​នៅក្នុងទំនាក់ទំនងគ្រួសារបែរជា​ធ្លាក់ចុះ ណែនាំឱ្យបន្ថយសម្លេងនិងការក្រអឺត​ដាក់មនុស្សជំនាន់ក្រោយ គួរតមការទទួលទានស្រាច្រើន និងសម្តី​អួតអាង៕

គ្រូ ឯម

ចុចអាន៖ រោងឆ្នាំ១៩៧៦ ​«នាគភ្លើង»ឆ្នាំ២០២១គ្រាន់ឡើងវិញបន្តិចហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម