Connect with us

វប្បធម៌ ជំនឿ

គជ់ភ្នែកខ្លា ថាមពលនៃអំណាច​ព្រមទំាង​ការពារ​អាគម​ផ្សេងៗ

បានផុស

នៅ

គជ់ភ្នែកខ្លាត្រូវបាន​គេចាត់បញ្ជូល​ថា ប្រភេទ​ថ្មគជ់ធម្មជាតិមាន​តម្លៃ​ដែល​អាចសម្គាល់បានតាមរយៈពណ៌លឿង លាយ​មាស។ ជំនឿ​រាប់ពាន់ឆ្នាំ​របស់អឺរ៉ុបគឺគេជឿថា គជ់ភ្នែកខ្លាជា​ថ្មដ៏មានឥទ្ធិពល​ដែល​ជួយឱ្យបញ្ចប់ភាពរុញរា​ ការភ័យខ្លាចនិង ការថប់បារម្ភ ជំនួសមកវិញនូវទំនុក​ចិត្ត​ និង​អារម្មណ៍​សុខដុមព្រម​ទំាង​បង្កើន​តុល្យភាព​នាំ​ការ​គិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រការទំាងនេះ អ្នកពាក់វាជាប់ខ្លួន​និង​អាច​ធ្វើការសម្រេចចិត្តដោយវាងវៃ​លែង​ប្រើអារម្មណ៍ឆេវឆាវដែលនាំ​ឱ្យ​ខូច​ការ​ធំ។

នៅប្រទេសចិនវិញ ជាប្រពៃណីគជ់នេះ​ត្រូវបានគេយកទៅធ្វើជាគ្រឿងអលង្កាប្រឆាំងនឹងបណ្តាសាអាក្រក់ៗ ប្រឆាំងអំពើធ្មប់​ រីឯនៅឥណ្ឌា និងមជ្ឈិមបូព៌ា គេពាក់វា​ដើម្បីសម្រេចសេចក្តីប្រាថ្នារឿងអំណាចយស​សក្តិក្នុង​ការងារ។

គជ់ភ្នែក​ខ្លា​ភាគច្រើនត្រូវបានគេរកឃើញ​នៅអាហ្វ្រិកខាងត្បូង​ ប៉ុន្តែប្រេស៊ីលនិង​ឥណ្ឌាព្រមទំាង​ភូមាក៏មាន​ដុះមកដូចគ្នា។

នៅសហរដ្ឋអាមេរិក​គេចាត់ទុកគជ់ភ្នែកខ្លាជាត្បូងគ្រីស្តាល់សំដៅលើហេតុផលពីរ ទីមួយវាជា​ប្រភេទ​រ៉ែថ្ម​មានតម្លៃ ដែល​រឹងគ្រប់គ្រាន់​អាចច្នៃ​ធ្វើ​ជាត្បូងលើគ្រឿង​អល្លង្ការបាន។ ទីពីរ​ក្នុងខ្លួនវាមាន​ល្បាយ​ដែលបង្កប់​នូវ​​សរសៃ​អាបស្តូសនិងរ៉ែផ្សេងៗទៀតធ្វើឱ្យថ្មនេះបញ្ចេញ​រស្មីពណ៌មាស។

នៅអេហ្សីប គេជឿ​ថា​ថាមពលដ៏ធំធេងនៃគជ់ភ្នែកខ្លា​គឺ​ជំរុញថាមពលទំនុកចិត្ត​ការងារ​ជាផ្នែក​នៃ​ហុងស៊ុយ​ចក្រា​ដែលនាំមកនូវ​អំណាចសម្តីនិងការប្រព្រឹត្តិជួយឱ្យសម្រេចគោលដៅ​បង្កើន​សុទិដ្ឋិនិយមថែមទំាង​មានអនុភាព​ការពារពីថាមពលអវិជ្ជមានយ៉ាងសក្តិសិទ។

អ្នកកើត​ខែ​១០​ហាមមិនឱ្យប្រើគជ់នេះឡើយ៕

គ្រូ ឯម

ចុចអាន៖ យកវត្ថុទាំងប្រាំពីរនេះចេញពីផ្ទះបន្ទាន់ ប្រសិនបើចង់រកស៊ីមាន​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម