វប្បធម៌ ជំនឿ
គជ់ភ្នែកខ្លា ថាមពលនៃអំណាចព្រមទំាងការពារអាគមផ្សេងៗ
គជ់ភ្នែកខ្លាត្រូវបានគេចាត់បញ្ជូលថា ប្រភេទថ្មគជ់ធម្មជាតិមានតម្លៃដែលអាចសម្គាល់បានតាមរយៈពណ៌លឿង លាយមាស។ ជំនឿរាប់ពាន់ឆ្នាំរបស់អឺរ៉ុបគឺគេជឿថា គជ់ភ្នែកខ្លាជាថ្មដ៏មានឥទ្ធិពលដែលជួយឱ្យបញ្ចប់ភាពរុញរា ការភ័យខ្លាចនិង ការថប់បារម្ភ ជំនួសមកវិញនូវទំនុកចិត្ត និងអារម្មណ៍សុខដុមព្រមទំាងបង្កើនតុល្យភាពនាំការគិត។
ប្រការទំាងនេះ អ្នកពាក់វាជាប់ខ្លួននិងអាចធ្វើការសម្រេចចិត្តដោយវាងវៃលែងប្រើអារម្មណ៍ឆេវឆាវដែលនាំឱ្យខូចការធំ។
នៅប្រទេសចិនវិញ ជាប្រពៃណីគជ់នេះត្រូវបានគេយកទៅធ្វើជាគ្រឿងអលង្កាប្រឆាំងនឹងបណ្តាសាអាក្រក់ៗ ប្រឆាំងអំពើធ្មប់ រីឯនៅឥណ្ឌា និងមជ្ឈិមបូព៌ា គេពាក់វាដើម្បីសម្រេចសេចក្តីប្រាថ្នារឿងអំណាចយសសក្តិក្នុងការងារ។
គជ់ភ្នែកខ្លាភាគច្រើនត្រូវបានគេរកឃើញនៅអាហ្វ្រិកខាងត្បូង ប៉ុន្តែប្រេស៊ីលនិងឥណ្ឌាព្រមទំាងភូមាក៏មានដុះមកដូចគ្នា។
នៅសហរដ្ឋអាមេរិកគេចាត់ទុកគជ់ភ្នែកខ្លាជាត្បូងគ្រីស្តាល់សំដៅលើហេតុផលពីរ ទីមួយវាជាប្រភេទរ៉ែថ្មមានតម្លៃ ដែលរឹងគ្រប់គ្រាន់អាចច្នៃធ្វើជាត្បូងលើគ្រឿងអល្លង្ការបាន។ ទីពីរក្នុងខ្លួនវាមានល្បាយដែលបង្កប់នូវសរសៃអាបស្តូសនិងរ៉ែផ្សេងៗទៀតធ្វើឱ្យថ្មនេះបញ្ចេញរស្មីពណ៌មាស។
នៅអេហ្សីប គេជឿថាថាមពលដ៏ធំធេងនៃគជ់ភ្នែកខ្លាគឺជំរុញថាមពលទំនុកចិត្តការងារជាផ្នែកនៃហុងស៊ុយចក្រាដែលនាំមកនូវអំណាចសម្តីនិងការប្រព្រឹត្តិជួយឱ្យសម្រេចគោលដៅបង្កើនសុទិដ្ឋិនិយមថែមទំាងមានអនុភាពការពារពីថាមពលអវិជ្ជមានយ៉ាងសក្តិសិទ។
អ្នកកើតខែ១០ហាមមិនឱ្យប្រើគជ់នេះឡើយ៕
គ្រូ ឯម
ចុចអាន៖ យកវត្ថុទាំងប្រាំពីរនេះចេញពីផ្ទះបន្ទាន់ ប្រសិនបើចង់រកស៊ីមានបាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង