វប្បធម៌ ជំនឿ
បកស្រាយអត្ថន័យនៃសុបិន ឃើញមនុស្សដដែលៗជាប់គ្នាច្រើនថ្ងៃ
សប្ដិឃើញមនុស្សដែលយើងស្គាល់ឬជួបសឹងរាល់ថ្ងៃ អាចជារឿងធម្មតាឬទូទៅ។ ប៉ុន្តែបើសុបិនឃើញច្រើនថ្ងៃជាប់គ្នា មានហេតុផលមួយចំនួនមកពីខ្លួនយើងឬគេដែរ ទើបបានជារឿងនេះកើតឡើង។
សុបិនច្រើនថ្ងៃពេលខ្លះអាចជារឿងល្អឬអាក្រក់ អាស្រ័យលើសកម្មភាពរបស់មនុស្សនៅក្នុងយល់សប្ដិនោះ។

១ មកពីចង់ឲ្យគេចូលចិត្តយើង
មិនសំខាន់ទេថា តើអ្នកចូលចិត្តមនុស្សនេះឬអត់។ ពួកគេអាចជាចៅហ្វាយ ឪពុកម្ដាយ គ្រូបង្រៀនឬក្រាស់របស់អ្នក។ ប្រសិនបើអ្នកយល់សប្ដិឃើញពួកគេញឹកញាប់មិនលស់ថ្ងៃ នោះអាចមកពីយើងខ្លួនឯងចង់ឲ្យពួកគេចូលចិត្តយើងពេកតែប៉ុណ្ណោះ ទើបបានជាយល់សប្តិ។
២ បុគ្គលនេះកំពុងគិតអំពីអ្នក
នេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលទូទៅ ដែលអ្នកអាចសុបិនអំពីនរណាម្នាក់ជាប់ច្រើនថ្ងៃ។ អំណាចចិត្តរបស់ពួកគេ នឹងបញ្ជូនរលកថាមពលឆ្ពោះទៅរកយើងនៅក្នុងសុបិន។

៣ បុគ្គលនេះនឹងទាញយកប្រយោជន៍ពីអ្នក
ប្រុងប្រយ័ត្នប្រសិនបើមាននរណាម្នាក់តែងតែនៅក្នុងសុបិនរបស់អ្នកជាញឹកញាប់ ព្រោះនេះអាចជាវិធីនៃការព្រមានថា ពួកគេនឹងទាញយកប្រយោជន៍ពីអ្នកឬចង់ធ្វើបាបយើងដោយប្រការណាមួយ។ ពេលខ្លះអំណាចនៃថាមពលចិត្តយើងក៏ចង់ឲ្យពួកគេជ្រៀតចូលទៅក្នុងវិចារណញ្ញាណ ដើម្បីបានជាសុបិនសឹងរាល់ថ្ងៃ។
៤ អ្នកចង់ចំណាយពេលច្រើនជាមួយមនុស្សនោះ
អាចមកពីយើងខ្លួនឯងចង់ចំណាយពេលច្រើនជាមួយមនុស្សនោះ ហើយនោះជាមូលហេតុដែលយើងតែងគិតអំពីពួកគេច្រើនហួសហេតុ។ ពួកគេបានគ្រប់គ្រងហើយលុកលុយសុបិនរបស់យើង ហើយយើងក៏ចង់ឲ្យពួកគេទាំងនោះមានវត្តមានក្នុងសុបិនដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាប់ទេ! សុបិនឃើញនរណា ម្នាក់ជឿថាដោយសារតែពួកគេនឹកយើង ?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ