វប្បធម៌ ជំនឿ
មកចេះវិធីរំដោះគ្រោះដោយខ្លួនឯង បានផលពិតៗ
នៅអាហ្វ្រិក គេធ្វើការរំដោះគ្រោះកាចដោយខ្លួនឯង មិនដូចយើងដែលត្រូវស្មុគស្មាញច្រើននោះទេ។ ប្រសិនបើមានអារម្មណ៍គ្រប់យ៉ាងមិនដំណើរការល្អដូចគ្រោងទុក គេជឿថា មានអ្វីមួយមិនល្អនៅបិទបាំងជោគជតារាសីរបស់ពួកគេ ម្ល៉ោះហើយ គេប្រើវិធីឧបកិច្ចដូចខាងក្រោមនេះ គឺធ្វើភ្លាមៗតែម្តង៖
១ ងូតទឹកអំបិល

នៅអាហ្វ្រិកគេជឿថាអំបិលជាវត្ថុជម្រះល្អគ្មានពី។ ក្រៅពីចិញ្ចឹមជីវិតមនុស្សសត្វ អំបិលថែមទាំងជាគ្រឿងដុសខាត់ខាងវិញ្ញាណយ៉ាងសក្តិសិទ្ធមួយ។ គេជឿថារាល់ពេលដែលមានឧបទ្រពកើតឡើង មនុស្សត្រូវប្រលាក់ដោយកម្មឬការអន្ទោលនៃស្រមោលអពមង្គល។ ដូច្នេះគេយកអំបិលដាក់ក្នុងផ្តិលឬធុងទឹក ហើយចាប់ងូតស្រោចពីក្បាលដល់ចុងជើងព្រមទំាងនិយាយថា ហូរទៅៗ សូមចង្រៃចេញឱ្យអស់។
២ ជាន់កំទេចផ្កា

គេអាចយកផ្កា៧ពណ៌មកបោចជាកំទេចៗហើយក្រាលនៅមាត់ទ្វារ។ ថ្ងៃណាដែលគេយល់ថាមានលទ្ធផលមិនល្អ គេត្រូវដើរជាន់ពីលើវាមុនពេលចូលក្នុងផ្ទះ។ ពេលជាន់លើកម្រាលផ្កា ចូរនិយាយថា ផ្លូវលំបាកផុតហើយ មានតែកម្រាលនៃជោគជ័យនិងសុភមង្គលនៅខាងមុខ។
៣ ដុតទៀនបៃតង

ទៀនពណ៌បៃតង ជានិមិត្តរូបនៃភាពស្រស់បំព្រង។ ប្រសិនអ្នកមានវាក្នុងផ្ទះឬក្នុងបន្ទប់អាចតាំងលម្អ ឬដុតវាចោលនៅពេលណាមួយដែលយល់ថាមិនសប្បាយចិត្ត ។ អាចប្រើពេលសមាធិនៅមុខវា ហើយនិយាយក្នុងចិត្តថា សូមឱ្យគ្រប់យ៉ាងត្រជាក់ត្រជុំនិងមានប្រៀបលើពពួកវិញ្ញាណអាក្រក់។ ភាគច្រើនគេសមាធិនៅនឹងមុខទៀនបៃតងរាល់យប់ថ្ងៃសុក្រហើយអាចប្រាថ្នាគ្រប់យ៉ាងតាមដែលគេចង់បាន។
៤ កប់កាក់ឬលុយ

ការកប់កាក់ឬលុយចោលជាវិធីរំដោះគ្រោះទីបួនដែលមានប្រសិទ្ធិភាពខ្ពស់ដែរ។ គេអាចរើសយកកាក់មួយឬពីរចេញមកកប់ចោលក្នុងសួនសារធារណៈហើយនិយាយថាបើឯងចង់ចុះ ឯងដុះមករកយើងបាន បើឯងមិនដុះ ឯងចង់ស្លាប់យកកម្មទំាងអស់របស់យើងទៅជាមួយចុះ។
សាកមើលក៏បាន!
ចម្រើនតារា
ចុចអាន៖ មានអ្នកឈឺក្នុងផ្ទះ សាកក្បួនហុងស៊ុយនេះ ក្រែងជួយបាន
ចុចអាន៖ យកវត្ថុទាំងប្រាំពីរនេះចេញពីផ្ទះបន្ទាន់ ប្រសិនបើចង់រកស៊ីមានបាន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?