វប្បធម៌ ជំនឿ
ក្រឡេកមើលទៅមនុស្សឆ្នាំវកនៅឆ្នាំ២០២១ពេញដោយសំណាងល្អមិនធ្លាប់មានរវាង៧ឆ្នាំមកនេះ
ឱស្វាដ៏ច្រម៉ក់ អ្នកបានធ្វើភ្នែកភ្លឹះៗរង់ចាំជោគចក្រវាលបើកទ្វាជ័យគឺរង់ចាំ៧ឆ្នាំមកហើយ។ ជីវិតអ្នកឡើងចុះៗឡើង ទៅតាមខ្សែញាក់នៃព្រហ្មលិខិត ដែលតម្រូវឱ្យតស៊ូ ដាក់ចិត្តកាយ តមស្តីវាចា គេថាយ៉ាងណាងក់ក្បាលតាមនោះ តែឥឡូវអ្នកដល់ពេលឈរលើបល្ល័ងម្តងវិញហើយ។

ឆ្នាំ ២០២១ ចូលដល់កាលណា មនុស្សឆ្នាំវក ជាពិសេសវកកើតឆ្នាំ១៩៨០ និង ១៩៥៦ នឹងឃើញការកើនឡើងនូវសំណាងល្អ នៅក្នុងវិស័យជាច្រើននៃជីវិត ឈប់តត្រុកតាមគេ កន្លែងធ្វើការរឹងមាំ ឈរលើចំណុចកំពូលជាខ្លួនឯង ជីវិតស្នេហាត្រូវដល់ពេលសម្រេចចិត្តជាថ្មី មានឱកាសកសាងសម្ព័នភាពថ្កុំថ្កើង សប្បាយចិត្តពិតៗ។ បើនឹងរើសគូ រើសរោងនិងជូត រើសអ្នកបម្រើយក ខ្លា និង មាន់ រើសដៃគូរកស៊ី យកម្សាញ់ មមែ និងកុរ ហាមមនុស្ស មមី ឬវកដូចគ្នា បាំងលាភតេជៈរបស់យើង។
២០២១ ការព្យាករណ៍សម្រាប់មនុស្សឆ្នាំវក រឿងស្នេហា
មិនថាអ្នកមានទំនាក់ទំនងហើយឬ នៅលីវ ឬចង់ផ្លាស់ប្តូរទេអ្នកនឹងមានឱកាសច្រើនសំរាប់ដំណើរផ្សងព្រេងថ្មីៗនៅក្នុងជីវិតស្នេហា រកដៃគូថ្មីនៅក្នុងចំណោមមនុស្សដែលអ្នកស្គាល់ មិត្តភក្តិបច្ចុប្បន្នអាចជាដៃគូដ៏ល្អបំផុតរបស់អ្នកសម្រាប់ស្នេហានាពេលអនាគត។
ប្រសិនបើអ្នកមានទំនាក់ទំនងប្រកបដោយស្ថេរភាពរួចហើយនោះឆ្នាំ ២០២១ គឺជាឆ្នាំដ៏អស្ចារ្យដើម្បីកែលម្អទំនាក់ទំនងស្ថិតស្ថេរផ្អែមល្មួត។
២០២១ ការព្យាករណ៍សម្រាប់មនុស្សឆ្នាំវក រឿងការងារ
ប្រសិនបើមានបញ្ហានៅកន្លែងធ្វើការក៏បណ្តាលតែមកពីកំហឹងនិងមានៈ។ ត្រូវខំអស់ពីសមត្ថភាពដើម្បីរួមរស់ជាមួយអ្នករួមការងារ ប្តូរសម្តីសម្តៅ ឈប់បោះបោក និងឈប់ត្រចៀកស្រាល។ កែលម្អទឹកមុខរាល់ព្រឹក ចែកទានជាអាហារ ជាក្រណាត់ ជាលុយកាក់។ ចែក១០បាន១០០មកវិញ ចែកស្នាមញញឹម និងបានសុភមង្គលពិតៗ ។ ប្រសិនបើអ្នកនៅតែមិនអាចចុះសម្រុងជាមួយមិត្តរួមការងារទេនោះ រកទានជ័យមកគូចិញ្ចើមរាល់ព្រឹក ដោយទន្ទេញថា ឧម៉ា ព្រោះៗ បាន៧ចប់ លុះគូរួច គ្រប់គ្នាខ្លបខ្លាចអំណាចផ្ទៃមុខ ភាពស្មុគស្មាញនៅកន្លែងធ្វើការជំនួសវិញដោយការត្រូវរ៉ូវ។

២០២១ ការព្យាករណ៍សម្រាប់មនុស្សឆ្នាំវក រឿង ហិរញ្ញវត្ថុ
ដោយសារសំណាងល្អក្នុងវិស័យហិរញ្ញវត្ថុឡើងដល់កំពូលមិនដែលជួប អ្នកទំនងជានឹងទទួលបានសាច់ប្រាក់ធំមួយនៅឆ្នាំនេះ។ ដរាបណាអ្នកមិនចំណាយខ្ជះខ្ជាយ ឬលេងល្បែង ឬធ្វើឱ្យបានលុយដោយឈាមនិងទឹកភ្នែក។ នេះគឺជាឆ្នាំដ៏អស្ចារ្យក្នុងការចាប់ផ្តើមអាជីវកម្មធ្វើវិនិយោគគ្រប់បែបយ៉ាង។ រកមនុស្សឆ្នាំម្សាញ់ និងឆ្លូវ មកកាន់ការឱ្យនឹងដាំដុះដូចរុក្ខជាតិរដូវវស្សា។
សែនចូលឆ្នាំ
ប្រសិនអ្នកជាគ្រឹស្តសាសនិក នៅថ្ងៃ៣១ខែធ្នូនេះតោងចែកទានលុយកាក់រង្វាន់ និងរកនំពណ៌ ក្រហមឬស ជូនអ្នកមានគុណ។ រកត្បូងពណ៌ខ្មៅ(និល)មួយគូរមកទុកហោប៉ៅឬពាក់ជាប់ប្រាណ តម្កល់ផ្កាពណ៌ស ឬក្រហមក្នុងបន្ទប់ការងារ ផ្កាពណ៌លឿងក្នុងផ្ទះ។
ប្រសិនអ្នកធ្វើតាមជនជាតិចិន ត្រូវចាំថ្ងៃ១១ខែកុម្ភៈ ធ្វើសំណែនជប់លៀងជីដូនជីតា ជាក្តាមសមុទ្រ និង នំប៉ាវបីពណ៌។ មិនឱ្យទទួលអាំងប៉ាវតែត្រូវចែកអាំងប៉ាវលេខ១៥ ដល់មនុស្សម្នា ហោចណាស់១៥នាក់។ ផ្កាតាំងមានពណ៌លឿងនិងទឹកក្រូច ។ រករូបស្វាកាន់ផ្លែសូដាជិះលើខ្នងសេះ ឬសត្វឆីមិនជុះ (ភាស៊ីវ)មកតុបតែងលើតុការងារកន្លែងរកស៊ី។ ហាមដាច់ខាត មើលបំណាំខ្ញុំបម្រើឬបុគ្គលិក ឬចៅហ្វាយខ្លួន រក្សាចិត្តស្មោះ សប្បុរសនឹងចូលលុយធំ។
បើប្រកាន់សង្រ្កានតាមខ្មែរ ត្រូវរៀបដង្វាយ៥ថ្នាក់ (បើមិនមែនជាមន្ត្រីមិនឱ្យរៀបលើសព្រោះអាចជាន់រាសីវិញ) ផ្កា៥ទៀន៥ធូប៥ ផ្លែ៥ និងចែកទាន៥នាក់ ជាអង្ករ និងទឹកសុទ្ធ។ ទៅស្វែងរកគ្រូនៅរស់ សំពះដឹងគុណ និងទៅវត្តប្រគេនចង្ហាន់រំឮកដល់អ្នកចែកឋាន។ ហាមដំណើរកម្សាន្តឆ្ងាយៗនៅខែមេសា រហូតដល់ថ្ងៃ២៨ សឹមចេញសប្បាយក្រៅផ្ទះបាន។ ហាមគ្រឿងសុរា មិនឱ្យធំក្លិនកាត់លាភ ធំបាន៕
គ្រូឯម
ចុចអាន ៖ មនុស្សកើតឆ្នាំ ១៩៩២ មានរាសីចក្រជា ស្វាទឹក តាមទម្លាប់ចិន ហើយឆ្នាំ ២០២១ នឹងមានភេទផ្ទុយតាមជ្រោមជ្រែង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា