វប្បធម៌ ជំនឿ
ទឹករលកក្នុងសុបិន កុំមើលរំលងព្រោះជាសារមួយសំខាន់
ធម្មតារលកទឹកក្នុងយល់សប្ដិ ជានិមិត្តរូបនៃអារម្មណ៍របស់មនុស្ស ឬប្រាប់ឲ្យដឹងមុននូវព្រឹត្តិការណ៍ដែលនឹងកើតឡើងនាពេលអនាគតចំពោះម្ចាស់សុបិន។
នៅក្នុងក្តីសុបិន ដែលឃើញមហាសមុទ្រឬទឹកកួច បើទឹកនោះងងឹតងងល់ មានន័យថា បំណងប្រាថ្នាមិនដឹងខ្លួនរបស់អ្នក មហិច្ឆតាអ្នកនិងនាំបញ្ហានៅកន្លែងធ្វើការ ឬមុខរបររកស៊ីជាមួយអ្នកណាម្នាក់។ ទឹក និងរលកតែងតែ តំណាងឲ្យលំហូរជីវិតយើង និងជាទូទៅផ្តោតលើកិច្ចការ អាជីព ធុរកិច្ចបច្ចុប្បន្ន។
ប្រសិនបើអ្នកសុបិនថាឃើញទឹក រលកដ៏ធំមួយ បោកបក់លើឆ្នេរសមុទ្រក្តី នៅជ្រលងណាក្តី សុបិននេះមកពន្យល់មុន ទាយទុកអំពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ជីវិតហើយ គុណភាពនៃព្រឹត្តិការណ៍នេះ អាស្រ័យទៅលើ ទឹកថ្លាឬមានភក់កខ្វក់។
តើហេតុផលនៃរលកនេះកើតឡើងយ៉ាងដូចម្តេច។ ប្រសិនបើទឹកមានភក់ កាកសំណល់និងភាពកខ្វក់ មានន័យថាព្រឹត្តិការណ៍ខាងមុខនេះនឹងមានលក្ខណៈអវិជ្ជមាន បំផ្លាញឬគ្រោះថ្នាក់។
ប្រសិនបើរលក បែរជាថ្លាបរិសុទ្ធពោរពេញទៅដោយពន្លឺ ជាការប្រាប់ថាអ្វីមួយ វិជ្ជមាន មានតម្លៃនិងបានមកដល់ នៅក្នុងដៃរបស់ម្ចាស់សុបិនឆាប់ៗ ឬទាយទុកថា នៅពេលអនាគតវានឹងមានអ្វីមួយដែលល្អ មិនគួរឲ្យជឿអាចជា ការទទួលបានអំណោយធំដុំ។
តម្លៃវិជ្ជមានឬអវិជ្ជមាននៃក្ដីសុបិនឃើញរលក ត្រូវបានកំណត់ ដោយគុណភាពទឹកនិងអារម្មណ៍ក្នុងនោះថាខ្លាចឬល្អ?
ប្រសិនបើអ្នកកំពុងសុបិនហើយ រីករាយ សុបិននោះប្រាប់ពីបទពិសោធន៍ដ៏អស្ចារ្យដែលបម្រុងកើតមានឡើងក្នុងពេលក្រោកមក។ វាអាចភ្ជាប់គ្នាបានទាំងស្នេហាឬការងារ ប្រសិនបើរលកងងឹតនិងរអាក់រអួល បំផ្លាញ គំរាមកំហែង គួរតែប្រយ័ត្នការពារខ្លួនពី ការស្អប់ កំហឹងនិង ការឈ្លានពាន ក្បត់នៅកន្លែងធ្វើការ ។
បើឃើញថា កំពុងស្ថិតក្នុងរលកទឹក បក់បោក ឲ្យលង់ មិនអាច ដកដង្ហើមឬហែលបានល្អ មានន័យថា នឹងជួបប្រទះការ លំបាកមួយឬស្ថានភាពដែលពិបាកក្នុងជីវិតពិត ។
នេះក៏អាចមានន័យថា ជាការលង់ក្នុង តណ្ហាដែលមានលក្ខណៈច្របូកច្របល់ រំភើបមានអ្នកទីបី ឬលេងស្រា ឬញៀនថ្នាំឬ អាចជាការប្រាប់មុនពីឥទ្ធិពល ឬ ឧបាយកលណាមួយពីជនណាម្នាក់។
ប្រសិនបើ សុបិនឃើញខ្លួនឯង នៅលើរលកដ៏កក់ក្តៅស្អាត និងសុវត្ថិភាពបណ្តែត ដឹកទៅមុខស្រឹបៗ ជាការទាយមុនអំពី ការនឹងជួបប្រទះនូវរយៈពេលជោគជ័យដ៏អស្ចារ្យ លុយកាក់បុណ្យសក្តិ និងវិបុលភាពយូរ។
ធម្មតា ទឹកស្អាតមានន័យថា ជោគជ័យ សុខភាព សំណាង។ ទឹកកខ្វក់និងភក់តំណាង ជំងឺ បរាជ័យភាព វេទនា។
រលកដ៏ធំ នៅក្នុងក្តីសុបិន ជនជាតិចិនទាយថា ជាការថប់បារម្ភ តែប្រសិនបើរលកបរិសុទ្ធនិងរីករាយ នេះគឺជាសញ្ញានៃបទពិសោធន៍ថ្មីឆាបឆួលសុភមង្គល ៕
គ្រូ ឯម
ចុចអាន៖សុបិនឃើញផ្លែល្ហុងប្រផ្នូលល្អអំពីអនាគត
ចុចអាន៖យល់សប្ដិឃើញរឿងចម្លែកៗ អាចជាមនុស្សឆ្លាតវៃខាងច្នៃប្រឌិត?
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច