វប្បធម៌ ជំនឿ
អបិយជំនឿជនជាតិជប៉ុនគួរឱ្យចាប់អារម្មណ៍ គ្រប់គ្នាទំនងមិនទាន់ដឹង
តើអ្នកជឿលើអបិយជំនឿដែរទេ? ហើយតើធ្លាប់ដឹងអំពីអបិយជំនឿបរទេសប៉ុនណាដែរ?
ទាំងនេះជាអបិយជំនឿប្លែកៗ គួរឱ្យចាប់អារម្មណ៍ចំនួន ១៤ នៅប្រទេសជប៉ុន។ វាមានអ្វីខ្លះ? តោះអាន!
១. ដាក់ខ្នើយគេងបែរទៅទិសខាងជើង អ្នកនឹងឆាប់ស្លាប់

ប្រជាជនជប៉ុនមានប្រពៃណីដាក់ខ្នើយបែរទៅទិសខាងជើងសម្រាប់តែសពនៅពេលធ្វើពិធីបុណ្យសពប៉ុណ្ណោះ។ ដូច្នេះចំពោះអ្នកនៅរស់ បើដាក់ខ្នើយគេងបែរទៅទិសនេះ គេចាត់ទុកវាជាគ្រោះអាក្រក់បំផុត ហើយបើចង់រស់នៅបានយូរ លើកតែប្ដូរទិសដៅខ្នើយ។
២. ពេលឆ្មាលុបមុខខ្លួនវា នឹងមានភ្លៀងនៅថ្ងៃស្អែក
មូលហេតុនៃអបិយជំនឿនេះ គេនិយាយថា មកពីសត្វឆ្មាអាចដឹងពីសំណើមនៅលើអាកាស និងដោយសារវាមិនចូលចិត្តភាពសើម ដូច្នេះពេលវាលាងមុខមាត់ មានន័យថានឹងមានសំណើមច្រើននៅលើមេឃឆាប់ៗ។
ជំនឿមុតមាំមួយទៀតក្នុងចំណោមជនជាតិជប៉ុន គឺនៅពេលមានសត្វបក្សីហោះហើរទាបៗ កៀកនឹងដី ត្រូវបានគេជឿថា ជាសញ្ញាប្រាប់ឱ្យដឹងមុនពីការធ្លាក់ភ្លៀងផងដែរ។
៣. ផឹកទឹកខ្មេះធ្វើឱ្យរាងកាយងាយស្រួលបត់បែន
នៅប្រទេសជប៉ុនទឹកខ្មះត្រូវបានចាត់ទុកជាវត្ថុរាវផ្ដល់សុខភាពល្អណាស់ ដោយសារអាចជួយសម្អាតរាងកាយនៅពេលអ្នកផឹកឬញ៉ាំវា។ មិនមានភ័ស្តុតាងវិទ្យាសាស្ត្រសម្រាប់អបិយជំនឿនេះទេ ប៉ុន្តែពលរដ្ឋជប៉ុនតែងតែរក្សាទម្លាប់ទទួលទានទឹកខ្មេះជាប្រចាំ។
៤. ស្លឹកតែនៅក្នុងពែង មានន័យថា សំណាងល្អ

ពេលទៅផឹកទឹកតែនៅតាមហាងភេសជ្ជៈឬហាងអាហារក្ដី ប្រសិនស្រាប់តែមានស្លឹកតែមួយអណ្តែតនៅក្នុងពែងដោយអចេតនា គេជឿថា ថ្ងៃនេះជាថ្ងៃសំណាងល្អ។
៥. ហាមសម្អាតផ្ទះនៅថ្ងៃបុណ្យចូលឆ្នាំថ្មី
ទំនៀមទម្លាប់ស៊ីនតូ ថ្ងៃចូលឆ្នាំថ្មី គឺជាថ្ងៃដ៏ពិសិដ្ឋបំផុតនៃពេល១២ខែខាងមុខសម្រាប់ប្រជាជនជប៉ុន។ ជាថ្ងៃស្វាគមន៍ព្រះនិងនាគរាជសម្រាប់ឆ្នាំថ្មី។ ដូច្នេះប្រសិនបើសម្អាតផ្ទះនៅថ្ងៃនោះ មានន័យថា អ្នកបណ្ដេញព្រះនិងអាទិទេពចេញពីផ្ទះពេញមួយឆ្នាំ។
៦. ព្រិលធ្លាក់ខ្លាំងនៅរដូវរងានាំមកនូវភោគផលល្អនៅរដូវស្លឹកឈើជ្រុះ

ជាប្រពៃណីប្រទេសជប៉ុនធ្លាប់ជាប្រទេសកសិកម្ម ដូច្នេះការយល់ដឹងពីការផ្លាស់ប្តូររដូវនិងការយល់ដឹងអំពីអាកាសធាតុមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទស្សទាយផលដំណាំដែលនឹងត្រូវប្រមូល។ នេះគឺជាអបិយជំនឿមួយដែលទាក់ទងនឹងអាកាសធាតុដ៏ពេញនិយមបំផុត។
៧. នៅពេលកណ្តាស់ នរណាម្នាក់កំពុងនឹកដើមអ្នក
ជំនឿនេះមិនខុសពីខ្មែរយើងប៉ុន្មានទេ។ កណ្តាស់ មានន័យថា នរណាម្នាក់កំពុងនឹកដើមអ្នក។ កណ្តាស់ពីរដង មានន័យថា នរណាម្នាក់និយាយអាក្រក់ ផ្ទុយទៅវិញបើការកណ្តាស់ ៣ ដងជាប់ៗគ្នា មានន័យថា នរណាម្នាក់លង់ស្រលាញ់អ្នកហើយ!
៨. ផ្កា Cherry រីកចេញពណ៌ស្រាល រដូវរងានឹងមានរយៈពេលយូរ

នេះក៏ជាអបិយជំនឿដែលទាក់ទងនឹងអាកាសធាតុផងដែរ។ មុនពេលមានការព្យាករណ៍អាកាសធាតុតាមបែបវិទ្យាសាស្ត្រ ប្រជាជនបានប្រើការសង្កេតរបស់ពួកគេដើម្បីស្មានអាកាសធាតុ សម្រាប់ត្រៀមសកម្មភាពគួរធ្វើក្នុងការថែទាំកសិដ្ឋាន។ នេះអាចបណ្តាលមកពីឥទ្ធិពលរបស់សាសនាស៊ីនតូដែលចាត់ទុកធម្មជាតិថា ជាដំណាក់របស់ព្រះ។
៩. ទងត្រចៀកធំ អ្នកនឹងក្លាយជាអ្នកមាន
វាជាជំនឿដែលបានមកពីរូបសំណាកមួយក្នុងចំណោមអាទិទេពសំណាងទាំងប្រាំពីរនៅក្នុងប្រទេសជប៉ុន។ ក្នុងនោះអាទិទេពមួយអង្គដែលមានទងត្រចៀកធំជាងគេ ជាតំណាងឱ្យទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ដោយសារបែបនេះ នរណាដែលមានត្រចៀកដូចទ្រង់ត្រូវបានគេចាត់ទុកជាមនុស្សមានសំណាង សម្បូរទ្រព្យចាយ។
១០. ដាក់ដងអំបោសចុះក្រោម អ្នកនឹងបាត់អតិថិជនចូលហាង

ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មត្រូវប្រាកដថា ដាក់ដងអំបោសឱ្យបែរឡើងលើ បើមិនអ៊ីចឹងទេ ភ្ញៀវនឹងមិនចូលហាងអ្នកឡើយ។
១១. កុំបោកគក់ឬហាលសម្លៀកបំពាក់នៅពេលយប់
ប្រពៃណីជប៉ុនជឿថា សម្លៀកបំពាក់មានវិញ្ញាណរបស់ម្ចាស់ សូម្បីតែបន្ទាប់ពីស្លាប់ក៏ដោយ។ ហេតុនេះប្រសិនបើបោកគក់ឬហាលសម្លៀកបំពាក់នៅពេលយប់ ប្រៀបបាននឹងហៅព្រលឹងដូច្នោះដែរ។
១២. ការខ្សឹបខ្សៀវគ្នានៅពេលយប់ ជាការហៅពស់ឱ្យចូលក្បែរ

សត្វពស់ត្រូវបានប្រជាជនជប៉ុនខ្លាចរអាតាំងពីបុរាណកាលមក។ ដោយសារពស់មានសំឡេងខ្សាវស្រាល ហេតុនេះប្រសិនបើអ្នកផ្លុំកញ្ចែ ឬខ្សឹបខ្សៀវគ្នានៅពេលយប់ វាអាចជាការបង្ហាញថា អ្នកនៅទីណា ដើម្បីផ្ដល់សញ្ញាឱ្យពស់មករកអ៊ីចឹង។
១៣. ពេលត្រីប្រាចាប់ផ្តើមធ្វើសកម្មភាព ការរញ្ជួយដីនឹងកើតឡើងក្នុងពេលឆាប់ៗ
នេះនៅតែជាជំនឿដ៏មានប្រជាប្រិយបំផុតនៅប្រទេសជប៉ុន។ គេជឿជាក់ថា ត្រីប្រាអាចដឹងអំពីការរញ្ជួយដីលឿនជាងឧបករណ៍របស់មនុស្ស ដោយសារតែវាជាសត្វរស់ក្នុងទឹកនៅជិតស្រទាប់ផែនដី។
១៤. ដាក់ស្បែកពស់នៅក្នុងកាបូប នាំមកនូវលាភសំណាង

សាសនិកស៊ីនតូនិយម ចាត់ទុកពស់ជាសត្វដ៏ពិសិដ្ឋ ដូច្នេះការមានស្បែករបស់វានៅក្នុងកាបូបត្រូវបានគេជឿថា នឹងនាំមកនូវសំណាងកាន់តែច្រើននៅក្នុងជីវិត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ tsunagu Japan
ចុចអាន៖ ប្រផ្នូលទាំង ៨ បង្ហាញថា អ្នកកំពុងត្រូវគេនិយាយដើម
ចុចអាន៖ ហាមទុកវត្ថុ ៤ នេះក្នុងផ្ទះជាដាច់ខាត ព្រោះអាចនាំអពមង្គលពេញមួយគ្រួសារ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?