វប្បធម៌ ជំនឿ
ស្តាប់ការនិទានហនុមាន ទាក់ទងទៅនឹងអំបូរខ្មែរមន
ហនុមាន គឺជាស្វា ឬពានរ។ ហនុមាន ជាស្តេចពានរ ជាទាហាន និងជាមេទ័ពស្វាផងដែរដែរ។ ក្នុងរឿង រាមកេរ្តិ៍ ដ៏ល្បីល្បាញ ព្រះក្សត្រី សិដា ដែលជាព្រះមហេសីព្រះរាម ត្រូវស្ដេចយក្សរ៉ាវ៉ាណៈ (Ravana) ហៅក្រុងរាប លួចឆក់ចាប់យកទៅលាក់នៅក្នុងកោះស្រីលង្កា។ ក្រោយពីបានច្បាំងយ៉ាងខ្លាំងក្លា នៅលើមេឃ និងលើដី នៅតាមព្រៃ តាមសមុទ្រអស់ពេលយ៉ាងយូរ ព្រះរាមសម្លាប់ផ្ដាច់ជីវិតក្រុងរាបបាន ហើយរំដោះព្រះនាងសិដា ចេញផុតពីកោះស្រីលង្កាតែម្តង។ ជោគជ័យរបស់ព្រះរាមទាំងអស់នេះ បានមកដោយមានជំនួយយ៉ាងសំខាន់ពីស្តេចស្វា និងកងទ័ពដ៏ខ្លាំងក្លារបស់គេ។

ការពិតព្រះរាម គឺជាអវតារព្រះវិស្ណុ ឬព្រះនរាយន៍ទេ។ ព្រះអង្គចុះមកពីលើមេឃ ហើយក្លែងខ្លួនធ្វើជាព្រះរាម។ ក្នុងរឿងនិទាននេះ គេឃើញមានព្រះ គឺព្រះវិស្ណុ មានមនុស្សដូចនាងសិដា មានសត្វ ទៀតដូចហនុមាន និងកងទ័ពរបស់គេ។ តើសត្វស្វារាប់រយពាន់នាក់ អាចចូលមកចម្បាំងជាមួយនឹងមនុស្សលោកបានដែរឬទេ?

ស្វានៅក្នុងរឿងនេះ មិនមែនស្វាមែនទែនទេ។ ដើម្បីឲ្យយល់រឿងនេះ យើងត្រូវសំអាងទៅលើក្បួន “អរធសុត្រា” សរសេរដោយ កៅ គិល្បៈ រដ្ឋមន្ត្រីមហាក្សត្រចិន្ត្រីគុម្ភៈ (Chandragupta) ដែលសោយរាជ្យនៅស្រុកភ្លើងកាលសតវត្សទី៣ មុនសាសនាគ្រឹស្ត។ សុត្រានេះដែលនិទានអំពីវិទ្យាសាស្ត្រនយោបាយ និយាយថា “កងទ័ពពេញគុណសម្បត្តិត្រឹមត្រូវ គឺត្រូវមានបួនកង កងទី១ នៅមុខគេបង្អស់ ត្រូវយកមនុស្សនៅក្នុងព្រៃ (ទ័ពពីដើមនិយមមានសត្វដំរីហើយមនុស្សដែលរស់នៅក្នុងព្រៃតែងស្គាល់ដំរីជាងគេ រួចអាចនឹងមានរបៀបផ្សេងៗទប់ទល់នឹងសត្វដំរីបាន)។ ដើម្បីនឹងបង្ហាញ ឲ្យអ្នកស្រុកទូទៅយល់ថា ពលទ័ពនោះជាមនុស្សមកពីព្រៃ គេក៏សម្ដែងជាសត្វស្វាទៅ ពីព្រោះអ្នកស្រុកកាលពេលនោះ ឥតចេះអក្សរអ្វីទេ។ នេះហើយ គឺ ស្វានៅក្នុងរឿងរាមកេរ្តិ៍ ដែលជាមនុស្សនៅក្នុងព្រៃ មិនមែនសត្វស្វាមែនទែនឡើយ។ បើយើងថយក្រោយទៅទៀត ក្នុងប្រវត្តិសាស្ត្រ គេឃើញ ថា ជនជាតិដែលរស់នៅមុនគេបង្អស់នៅលើទ្ធិបក្លិង្គ ឬឥណ្ឌានោះ គឺជាជនជាតិខ្មែរ ហៅថា ជាតិមុណ្ឌា ឬខ្មែរមន៕
អត្ថបទ ៖ កញ្ញា វ៉ាត

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?