វប្បធម៌ ជំនឿ
វត្ថុ៥នេះ មិនអាចទុកក្នុងផ្ទះមនុស្សឆ្នាំមមែបានជាដាច់ខាត
មិនមែនវត្ថុពិសិដ្ឋទំាងអស់សុទ្ធតែត្រូវនឹងឆ្នាំខែយើងទេ ។ មនុស្សឆ្នាំំមមែ ធាតុមាស ពង្សទេវតា មិនឱ្យដាក់វត្ថុទំាងនេះក្នុងផ្ទះឡើយ។
១ កូនសោរតំណាង

សោរតំណាងតែងត្រូវគេប្រើសម្រាប់តាំងផ្ទះម្ចាស់ហាង ឬអ្នករកស៊ីទាក់ទងនឹងលុយកាក់តែមនុស្សឆ្នាំំពពែមិនអាចប្រើវាបង្កើនថាមពលវិជ្ជមានបានឡើយ ព្រោះវានឹងនាំមកនូវការរុះរើផ្លាស់ប្តូរ ឬវប្បធម៌ចាក់រុកឆ្កឹះកកាយមិនចេះអស់មិនចេះហើយក្នុងអាជីវកម្មអ្នកឬក្នុងគ្រួសារផ្ទាល់។
២ ត្បូងឆៅ ឬឆ្អិនមានជ្រុងមុតស្រួច

មនុស្សឆ្នាំមមែ មានបុគ្គលភាពទន់ភ្លន់ មិនស័ក្តសមជាមួយវត្ថុមុតស្រួចឡើយ។ អ្នកដែលជូនវត្ថុនេះដល់អ្នក នឹងទំនងជាមានចេតនាក្នុងការយកបេះដូងអ្នកមកប្រើប្រាស់ ជាជាងស្រលាញ់អ្នក។ ចូរយកវត្ថុនោះចេញឆ្ងាយឬ ច្នៃវាជារាងមូលវិញ ពុំនោះទេជីវិតអ្នកនឹងមានតែរឿងខកបំណងលើមិត្តភាព និងមនុស្សម្នាដែលមានចិត្តមិនទៀងត្រង់មកព័ទ្ធជុំវិញបង្អោនរាសីអ្នក។
៣ ពែក្ស

គជ់ពែក្ស ល្អណាស់ សម្រាប់មនុស្សទូទៅតែសម្រាប់បុគ្គលធាតុមាសមានរោង មមែ និងជ្រូក មិនអាចឡើយ។ យើងមិនឃើញមានអលង្ការណាប្រើមាសមកស្រោបពែក្សបានទេ កម្រណាស់។ បើមិនបោះបង់វាចេញពីជីវិតអ្នក ធាតុរបស់វានឹងធ្វើឱ្យអំណាចអ្នកទន់ខ្សោយ ដូចមាសស្រោបពែក្សមិនបានមាំដូចច្នោះដែរ។ អ្នកគួរប្រគល់វាទៅឱ្យអ្នកណាម្នាក់ដែលស្មោះត្រង់ ហើយនិយាយថាយល់ព្រមទទួលយកនូវភាពទន់ខ្សោយទំាងអស់ជំនួសអ្នក ។
៤ នាគ

រូបនាគមានបរមីខ្ពស់តែអាចមកបង្អាក់អ្នក ជាជាងមកជួយជ្រោមជ្រែង។ មនុស្សឆ្នាំមមែមានរាសីជាស្តេច ដោយធាតុផ្សំជាមួយស្តេចពស់ តែកុំច្រឡំថានាគ។ ប្រមូលចោលរាល់រូបសំណាកនាគ ហើយគេចមនុស្សឆ្នាំនាគក្នុងគម្រោងផ្សេងៗតែចូរមានមនុស្សឆ្នាំជ្រូក ទន្សាយនិងម្សាញ់មកព័ទ្ធ ជុំវិញទ្រទ្រង់ការពារអ្នក។ ការចិញ្ចឹមជ្រូក ឬទន្សាយ និងមានរូបពស់ក្នុងផ្ទះក៏ជាហ្វេងស៊ុយល្អ។
៥ ផ្កា

អ្នកស្រលាញ់ផ្កាណាស់ នេះជាចរិតមនុស្សទន់ភ្លន់ឆ្នាំមមែមិនថាស្រីប្រុស ពួកគេតែចំណាយពេលក្នុងសួនច្បារ ស្រូបយកយ៉ាងល្អនូវទំនាញទឹកដី ភ្លើង ខ្យល់ ។ ពួកគេស្រលាញ់ធម្មជាតិ ដោយសារដែនចក្រានៃអំណាចពីកំណើតរបស់ពួកគេ តែចៃដន្យលើលោកនេះយើងមិនអាចរស់នៅជាមួយវត្ថុដែលយើងស្រលាញ់រហូតបានទេ។
ប្រសិនបើចៀសបានអ្នកកុំដំាផ្កាដៃឯង កុំប្រើឈ្មោះផ្កា កុំទុកបុស្បាក្រៀមក្នុងបន្ទប់ដែលលំអងឬថាមពលអវិជ្ជមានរបស់វា ធ្វើឱ្យជីវិតអ្នករមែងតែងតែប៉ះទង្គិចដោយការគុំគួន ព្យាបាទ នឹងធ្វើឱ្យចិត្តអ្នកប្រេះស្រាំ។
ចូរដំារុក្ខជាតិហូបផ្លែ នៅក្នុងលំនៅរបស់អ្នក។ ពណ៌សម្បុរបែបរបស់វាតែងតែលើករាសីនិងផ្តល់នូវអំណាចបន្ថែមដល់អ្នក។ ប្រសិនមានឃ្មុំទុំនៅធ្វើសំបុកទៀត ជីវិតអ្នកនឹងកាន់តែត្រដែតឡើង៕
គ្រូ ឯម
ចុចអាន៖ ក្រឡេកមើលទៅមនុស្សឆ្នាំវកឆ្នាំ២០២១ពេញដោយសំណាងល្អមិនធ្លាប់មានរវាង៧ឆ្នាំមកនេះ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ម៉ោង ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់