Connect with us

វប្បធម៌ ជំនឿ

កំហុសឆ្គងនៃការលម្អរុក្ខជាតិក្នុងផ្ទះដែលនាំឱ្យរាសីស្រុតចុះ

បានផុស

នៅ

ការតាំងលម្អរូបថត គំនូរ រុក្ខជាតិ និងវត្ថុនានានៅក្នុងគេហដ្ឋាន ក៏មានហុងស៊ុយរបស់វាដែរ បើពុំនោះទេម្ចាស់ផ្ទះមុខតែជួបសំណាងអាក្រក់ អាប់រាសី ឬរកស៊ីដាក់ចុះមិនដុះឡើងឡើយ។

ការតាំងលម្អរុក្ខជាតិប្រភេទបន្លា គួរតែចៀសវាង ព្រោះគេជឿថា វាមិនអាចនាំលាភទាល់តែសោះ។ ការ​​ដាក់​ផើង​​ផ្កា​​​​ដំបង​យក្ស ឬ​ប្រទាល​កន្ទុយ​ក្រពើ​​ក្នុង​​​បន្ទប់​គេង​ ត្រូវបាន​​​​​គេ​មាន​ជំនឿ​ថា​​​ពោរពេញ​​​​ដោយ​​​​​រឿង​​អពមង្គល។ ចំណែកក្នុងផ្នែកវិទ្យាសាស្ត្រក៏បានពន្យល់ដែរថា រុក្ខជាតិទាំងនេះមិនផ្ដល់ផលល្អឡើយ សម្រាប់អ្នកប្រតិកម្មអាឡ័កស៊ី។

Euphorbia Aeruginosa 'Blue Pencil' Cactus, 6" | Sunnyside Gardens
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ផ្ទុយទៅវិញ បើ​យក​ផ្កាមានបន្លា​​ឬ​ប្រទាលស្រួចៗ​​ទាំង​នោះ​​​​​​ដាក់​តាម​បង្អួច​​​​ក្រៅ​ផ្ទះ វា​​​​​​​​​​​​អាចស្រូប​​យក​​ភាពអវិជ្ជមាន​​​​ដែល​ចូល​តាម​បង្អួចបាន។

Pin on Types of Cacti

​ក្រៅពីនេះ ម្ចាស់​ផ្ទះ​ទាំងឡាយ​មិន​គួរ​យក​ផ្កា​ណា​ដែល​មាន​បន្លា​មក​ដាក់​តាំង​លម្អ នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នោះទេ តែ​គួរ​រក​ដើមឈើតូចៗ ឬផ្កាស្រស់មកជំនួសវិញ។

Desert Rose: Plant Care & Growing Guide

បើ​តាម​​ជំនឿជនជាតិ​ចិន ដើម្បី​ឲ្យ​បាន​ផល​ល្អផ្កា​ដែល​យក​មក​តុប​តែង​លម្អ​ផ្ទះ គួរ​ឧស្សាហ៍​ថែទាំ​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ធូលី​ដី​រុំ​ស្រោប​ប្រឡាក់ ត្រូវ​ថែទាំ​ឲ្យ​ស្រស់​បំព្រង ហាម​ឲ្យ​ស្វិត​ស្រពោន ដោយ​បន្ថែម​ទឹក​ក្នុង​ថូ​ជានិច្ច​កុំ​ឲ្យ​រីង​ស្ងួត។ ​ជនជាតិចិនប្រកាន់ខ្លាំងណាស់ចំពោះរុក្ខជាតិសិប្បនិម្មិតរួមមាន ជ័រ ឬក្រណាត់។ល។ ពពួកនេះមិនគួរមានក្នុងបន្ទប់ធ្វើការ ឬក្នុងផ្ទះគេនោះទេ។

9 Of The Best Places to Buy Your Houseplants Online

បើ​តាម​ក្បួន​ហុងស៊ុយ ការតុបតែង​ផ្កា​ស្រស់​ក្នុង​ផ្ទះ សុទ្ធ​តែ​នាំ​មក​នូវ​ភាព​ស្រស់ថ្លា និង​លាភ​សំណាង​​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ផ្ទះ។ ​​ផ្កា​កុលាប សំដៅ​ដល់​សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខ។ ផ្កា​ទូលីប បង្ហាញ​ពី​ក្តី​សង្ឃឹម និង​​សំណាងល្អ។ ដើម​ផ្កា​វល្លិ បង្ហាញ​ពី​ដំណឹង​ល្អ។ ផ្កា​កំភ្លឹង សំដៅ​ដល់​ភាព​សម​តាម​បំណង។ ផ្កាទទឹម សញ្ញានៃកូនចៅ។ ផ្កា​ឈូក តំណាងព្រះពរ។ល។

How to Care for Rose Plant especially in Summers - YouTube

រីឯការដែលទុកឱ្យរុក្ខជាតិក្នុងនិងក្រៅផ្ទះស្វិតក្រៀម និងងាប់ក៏ជាតម្រុយនៃរឿងចង្រៃ នាំដល់ការអាប់រាសីផងដែរ។ ដូច្នេះ វត្ថុណាត្រូវគ្រវាត់ចោល គួរតែចោល កន្លែងណាដែលត្រូវសម្អាតគួរតែសម្អាត ហើយត្រង់ណាដែលត្រូវកែលម្អ គួរតែកែ ដើម្បីភាពចម្រុងចម្រើន ក៏ដូចជានាំសិរីសួស្ដីដល់គ្រួសារទាំងមូល៕

Best Indoor Hanging Plants to Decorate Your Home in 2020

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ហុងស៊ុយក្នុងផ្ទះ​ដែល​មនុស្ស​គ្រប់គ្នា​តែង​ទម្លាប់​ធ្វើ​ខុស​មក​រហូត

ចុចអាន៖ ហាមទុកវត្ថុ ៤ នេះក្នុងផ្ទះជាដាច់ខាត ព្រោះអាចនាំអពមង្គលពេញមួយគ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ២២ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម