វប្បធម៌ ជំនឿ
ទទឹមគឺជាត្បូងដ៏កម្រលើផែនដីនិងមានឥទ្ធិពលខ្លាំងសូម្បីតែក្នុងសុបិនដែលឃើញត្បូងនេះ
ការសុបិនឃើញត្បូងទទឹមក្រហមបង្ហាញថាអ្នកកំពុងគ្រប់គ្រងជីវិតដោយប្រើភាពច្បាស់លាស់និងប្រាជ្ញាដើម្បីដឹកនាំរកជោគជ័យ។ ជាទូទៅគ្រឿងអលង្ការដ៏មានតម្លៃនៅក្នុងក្តីសុបិន គឺជាការបង្ហាញពីតម្រុយនៃ កំណប់ទ្រព្យសម្បត្តិនិងសេរីភាពហិរញ្ញវត្ថុឆាប់ៗក្នុងជីវិតពិតពេលក្រោកឡើង។ ជាពិសេស ត្បូងទទឹមឬត្បូងមរកត គឺជាសញ្ញាបង្ហាញពីចំណូលធំ សម្ភារៈប្រណីត ចំណង់ចំណូលចិត្តផ្លូវភេទ និងស្នេហាថ្មីល្អមួយ។ ជាទូទៅត្បូងទទឹមគឺជាសញ្ញាល្អធំមួយ នៅក្នុងសុបិន។ បើបានឃើញខ្លួនឯង ពាក់ត្បូងទទឹមជាផ្នែកមួយនៃគ្រឿងអលង្ការក្នុងយល់សប្តិ គឺជាសញ្ញានៃទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះល្អ សម្រាប់ហិរញ្ញវត្ថុគឺជាអ្នកមានស្តុក។

សុបិន្តនៃការទទួលបានត្បូងទទឹមមកជាកម្មសិទ្ធិ
ប្រសិនបើសុបិនថា មាននរណាម្នាក់ផ្តល់អំណោយជាត្បូងទទឹមដល់អ្នក បង្ហាញថាមនុស្សដែលធ្វើដូច្នេះនឹងជួយស្ដារសណ្តាប់ធ្នាប់ដល់ជីវិតរបស់អ្នកក្នុងអនាគតដ៏ខ្លី។

សុបិនអំពីត្បូងទទឺមរងការបែកបាក់
ជាការព្រមានមួយដែលថា ប្រភេទនៃការរំខានមួយចំនួននឹងកើតឡើងនៅក្នុងជីវិតរបស់អ្នក។
ទទឹមក្លែងក្លាយឬបែកបាក់ ខូច បង្ហាញថាអ្នកកំពុងដោះស្រាយទិដ្ឋភាពនៃជីវិតដែលមើលទៅដូចជាកំពុងឃ្លាតឆ្ងាយពីការគ្រប់គ្រង។
រូបភាពជាទូទៅនៃត្បូងទទឹមក្នុងសុបិន

ត្បូងទទឹម ទោះជាទទេតែឯង ឬដាំជាមួយអល្លង្ការណាក្តី ក្នុងយល់សប្តិយើង គឺក្លាយជានិមិត្តរូបនៃសុភមង្គលដំណើរផ្សងព្រេង ការត្រាស់ដឹងនិងសេចក្តីស្រឡាញ់ ទ្រព្យ លាភ។
អ្នកណាបានឃើញ ត្បូងមរកតឬទទឹម ក្នុងក្តីសុបិន្តគឺជាសញ្ញាវិជ្ជមានបង្ហាញពីការកើនឡើងនូវឱកាសមានស្នេហានិងមនោសញ្ចេតនានៅក្នុងជីវិតរស់នៅផ្អែមល្ហែម ក៏ដូចជាការផ្លាស់ប្តូរជាវិជ្ជមានដែលកំពុងកើតឡើង។ ជារឿយៗត្បូងទទឹមត្រូវបានគេប្រើជាមធ្យោបាយដើម្បីទស្សន៍ទាយការមានកូន ឬអាពាហ៍ពិពាហ៍ក៏ដូចជាការមានសញ្ញាល្អនៃរឿងលុយកាក់ ប្រាក់រង្វាន់៕
គ្រូ ឯម

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?