Connect with us

វប្បធម៌ ជំនឿ

ទទឹមគឺជាត្បូងដ៏កម្រលើផែនដីនិងមានឥទ្ធិពលខ្លាំងសូម្បីតែក្នុងសុបិនដែលឃើញ​ត្បូងនេះ

បានផុស

នៅ

ការសុបិនឃើញត្បូងទទឹមក្រហមបង្ហាញថាអ្នកកំពុងគ្រប់គ្រងជីវិតដោយប្រើភាពច្បាស់លាស់និងប្រាជ្ញាដើម្បីដឹកនាំរកជោគជ័យ។ ជាទូទៅគ្រឿងអលង្ការដ៏មានតម្លៃនៅក្នុងក្តីសុបិន គឺជាការបង្ហាញពីតម្រុយនៃ​ កំណប់ទ្រព្យសម្បត្តិនិងសេរីភាពហិរញ្ញវត្ថុឆាប់ៗក្នុងជីវិតពិតពេលក្រោកឡើង។ ជាពិសេស ត្បូងទទឹមឬត្បូងមរកត គឺជាសញ្ញាបង្ហាញពីចំណូលធំ សម្ភារៈប្រណីត ចំណង់ចំណូលចិត្តផ្លូវភេទ និងស្នេហាថ្មីល្អមួយ។ ជាទូទៅត្បូងទទឹមគឺជាសញ្ញាល្អធំមួយ នៅក្នុងសុបិន។ បើបានឃើញ​ខ្លួនឯង ពាក់ត្បូងទទឹមជាផ្នែកមួយនៃគ្រឿងអលង្ការក្នុងយល់សប្តិ គឺជាសញ្ញានៃទ្រព្យសម្បត្តិនិងកេរ្តិ៍ឈ្មោះល្អ សម្រាប់ហិរញ្ញវត្ថុគឺជាអ្នកមានស្តុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន្តនៃការទទួលបានត្បូងទទឹមមកជាកម្មសិទ្ធិ
ប្រសិនបើសុបិនថា មាន​នរណាម្នាក់ផ្តល់អំណោយជាត្បូងទទឹមដល់អ្នក បង្ហាញថាមនុស្សដែលធ្វើដូច្នេះនឹងជួយស្ដារសណ្តាប់ធ្នាប់ដល់ជីវិតរបស់អ្នកក្នុងអនាគតដ៏ខ្លី។

សុបិនអំពីត្បូងទទឺមរងការបែកបាក់
ជាការព្រមានមួយដែលថា ប្រភេទនៃការរំខានមួយចំនួននឹងកើតឡើងនៅក្នុងជីវិតរបស់អ្នក។

ទទឹមក្លែងក្លាយឬបែកបាក់ ខូច បង្ហាញថាអ្នកកំពុងដោះស្រាយទិដ្ឋភាពនៃជីវិតដែលមើលទៅដូចជាកំពុងឃ្លាតឆ្ងាយពីការគ្រប់គ្រង។

រូបភាពជាទូទៅនៃត្បូងទទឹមក្នុងសុបិន

ត្បូងទទឹម ទោះជាទទេតែឯង ឬដាំជាមួយអល្លង្ការណាក្តី ក្នុងយល់សប្តិយើង គឺក្លាយជានិមិត្តរូបនៃសុភមង្គលដំណើរផ្សងព្រេង ការត្រាស់ដឹងនិងសេចក្តីស្រឡាញ់ ទ្រព្យ លាភ។

អ្នកណាបានឃើញ ត្បូងមរកតឬទទឹម ក្នុងក្តីសុបិន្តគឺជាសញ្ញាវិជ្ជមានបង្ហាញពីការកើនឡើងនូវឱកាស​មាន​ស្នេហានិងមនោសញ្ចេតនានៅក្នុងជីវិតរស់នៅផ្អែមល្ហែម ក៏ដូចជាការផ្លាស់ប្តូរជាវិជ្ជមានដែលកំពុងកើតឡើង។ ជារឿយៗត្បូងទទឹមត្រូវបានគេប្រើជាមធ្យោបាយដើម្បីទស្សន៍ទាយការមានកូន ឬអាពាហ៍ពិពាហ៍ក៏ដូចជាការមាន​សញ្ញាល្អនៃរឿងលុយកាក់ ប្រាក់រង្វាន់៕

គ្រូ ឯម

ចុចអាន៖ អត្ថន័យ​ដ៏​អស្ចារ្យ នៃ​សុបិន ​អំពី​ត្បូងកណ្ដៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

កូវីដបំប្លែងខ្លួនឆ្លងលឿន កំពុងវាយលុកប្រទេសជិតខាងកម្ពុជា ដល់ថ្នាក់មានអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៩ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម