វប្បធម៌ ជំនឿ
ដើមរាសី រុក្ខជាតិកម្ចាត់ខ្យល់ពុល ជួយបង្កើនសំណាងដល់គ្រួសារនិងអាជីព
ដើមរាសី ជារុក្ខជាតិជួយបន្សុទ្ធខ្យល់ដ៏អស្ចារ្យ។ ជាពិសេសដាក់តាំងក្នុងបន្ទប់គេង រឹតតែផ្ដល់ផលល្អ អាចជួយសម្រួលឱ្យគេងលក់ស្រួលយ៉ាងស្កប់ស្កល់។ វាដើរតួជាអ្នកកម្ចាត់ខ្យល់ពុលគីមីផ្សេងៗ ហើយមិនសូវរើសកន្លែងដាំឬតាំងលម្អឡើយ។

ក្រៅពីគុណសម្បត្តិផ្នែកវិទ្យាសាស្ត្រ ដើមរាសី ឬ ឫស្សីចិន តាមជំនឿជនជាតិចិន វាជាប់ទាក់ទិននឹងហុងស៊ុយជួយបង្កើនទ្រព្យសម្បត្តិ និង ភាពជោគជ័យអាជីពផងដែរ។

ជាយូរលង់មកហើយ ដើមរាសី ត្រូវបានចាត់ជារុក្ខជាតិដ៏ពិសិដ្ឋមួយដែលតំណាងឲ្យជីវិត និងសំណាងដែលពោរពេញទៅដោយភាពចម្រុងចម្រើន។ រុក្ខជាតិនេះសក្តិសមបំផុតសម្រាប់អ្នកជំនួញ ឬការរកស៊ីនានា ដោយលើកហុងស៊ុយឲ្យអាជីវកម្មររីកដុះដាលជានិច្ច។

ដើមរាសី ក៏សក្តិសមសម្រាប់គូស្នេហ៍ផងដែរ ដោយវាតំណាងឱ្យសេចក្តីស្រឡាញ់ បើជូនជាអំណោយសម្រាប់សង្សារឬស្វាមីភរិយា គេជឿថា អាចផ្ដល់ឱ្យស្នេហាកាន់តែរឹងមាំ ព្រមទាំងបង្កើនសុភមង្គលគ្រួសារ បង្កើនកូនចៅពេញផ្ទះ។

រុក្ខជាតិហុងស៊ុយមួយប្រភេទនេះជានិមិត្តសញ្ញាឱ្យការរីកចម្រើន ជួយលើករាសីឲ្យសេចក្ដីប្រាថ្នាបានសម្រេច។ ជាពិសេស អ្នកដែលជាម្ចាស់នៃដើមរាសីនឹងមានសុខភាពល្អ ព្រមជាមួយទ្រព្យសម្បត្ដិហូរចូលច្រើនទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ fengshuibeginner
ចុចអាន៖ មិនចង់នាំគ្រោះចូលផ្ទះ ហាមដាំប្រទាលពស់ក្រាយនៅកន្លែង២នេះដាច់ខាត
ចុចអាន៖ ដើមលុយ ហុងស៊ុយទាក់ទាញទ្រព្យ នាំលាភចូលផ្ទះនិងការិយាល័យ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ