វប្បធម៌ ជំនឿ
បកស្រាយអត្ថន័យសុបិនឃើញត្រសក់មានន័យយ៉ាងម៉េច
សុបិនឃើញត្រសក់ ប្រផ្នូលពិត សំដៅបញ្ហាដែលយើងនឹងបានដោះស្រាយសម្រេចមិនថា រឿងរ៉ាវល្អ ឬអាក្រក់ ទាក់ទងនឹងជីវិតបច្ចុប្បន្ននេះនឹងរសាត់បាត់ទៅ ជំនួសមកវិញនូវអ្វីថ្មីបរិសុទ្ធស្រលះចិត្ត។

យល់សុបិនបរិភោគត្រសក់មានន័យថា បំណុលរយៈពេលវែងរបស់យើងនានា នឹងសងរួចឆាប់ៗនេះហើយ។ យើងក៏បានធូរស្បើយអារម្មណ៍ ដោយការខិតខំតិចតួច ក្នុងរយៈពេលដ៏ខ្លីតែបានផលមហិមា។ ពិតណាស់ ត្រសក់ជាសុបិនល្អ ចំណែកប្រសិនបើត្រសក់ក្រអូបទៀត ជាសុបិនទ្រព្យសម្បត្តិ។
យល់សុបិនឃើញត្រសក់រឹងៗដូចជាថ្ម ឱ្យដឹងមុនអំពី ជីវភាពសម្បូរបែបដែលនឹងកើតឡើងបន្ទាប់ពីការខ្វះខាតក្នុងជីវិត។

ករណីយល់សុបិនឃើញខ្លួនឯងប្រមូលត្រសក់បង្ហាញថា យើងនឹងធ្វើការរយៈពេលខ្លីតែអាចមានជីវិតគ្រួសារប្រសើរវែងឆ្ងាយ។
សុបិនឃើញវាលត្រសក់ឬចម្ការត្រសក់មានន័យថា យើងនឹងជួយដល់សាច់ញាតិរបស់យើងនៅក្នុងការងារផ្សេងៗ។ ឬមានន័យផ្សេងទៀតថា យើងកំពុងតែមានគម្រោងបង្កើតអាជីវកម្មសម្រាប់ខ្លួនឯងឆាប់ៗនេះ។
សុបិនឃើញជ្រក់ត្រសក់បង្ហាញថា យើងនឹងបិទបំណុលរបស់យើងឆាប់ៗនេះ ជាពិសេសបំណុលរាប់ឆ្នាំមកហើយ។ ឱកាសល្អនៃភាពសុខស្រួលហិរញ្ញវត្ថុ កំពុងតែឈានជិតមកក្បែរខ្លួនយើងហើយ។ ចូរខិតខំបន្តស្វះស្វែងបន្ថែមទៀត។
សុបិនឃើញកាត់ឬបេះត្រសក់បង្ហាញថា យើងនឹងទទួលបានការគាំទ្រពីគ្រួសារជាមួយឱកាសថ្មីៗ ដែលយើងកំពុងតែប៉ងទុក។
សុបិនឃើញច្របាច់ត្រសក់មានន័យថា យើងនឹងមានអារម្មណ៍ធូរស្រាលជាងមុន ដោយការចែករំលែកបញ្ហារបស់យើងជាមួយមិត្តភ័ក្ដិឬអ្នកស្គាល់គ្នា។
សុបិនឃើញបន្ថែមអំបិលលើត្រសក់ឬបរិភោគត្រសក់ប្រៃ សំដៅទៅលើរង្វាន់ដែលយើងនឹងទទួលបានជាថ្នូរនឹងសេវាកម្មឬទំនិញដែលយើងបានទិញ។
សុបិនឃើញទិញឬយកត្រសក់ពីមនុស្សម្នាក់ មានន័យថា មានមនុស្សម្នាក់ព្រមជួយយើងសម្រាប់បញ្ហាផ្ទះឬបញ្ហាឯកជនជាដើម។

សុបិនឃើញខ្លួនឯង លក់ឬឱ្យត្រសក់ ទៅមនុស្សណា ម្នាក់មានន័យថា យើងនឹងបានធ្វើការឡើងធំ តំណែងមេដឹកនាំ នាយកប្រតិបត្តិ ឬជំនួយជំនិតឱ្យមន្ត្រីសាធារណៈក្នុងតំណែងកំពូលៗរបស់ជាតិ។
សុបិនឃើញមនុស្សម្នាក់លក់ត្រសក់ឬត្រសក់ត្រូវតម្រៀបលក់នៅក្នុងហាង មានន័យថា នឹងមានឈ្មួញក្លែងក្លាយចង់មកបោកបញ្ឆោតយើង ហើយនេះគឺជារឿងមួយដែលយើងគួរតែប្រុងប្រយ័ត្ននឹងមនុស្សនេះ។
សុបិនឃើញខ្លួនឯងបានបោះត្រសក់ចូលក្នុងកន្ត្រកមានន័យថា ជីវិតរបស់យើងនឹងប្រសើរឡើងបន្តិចៗម្ដងដោយសារតែការខិតខំរបស់យើង៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ប្រភព ៖ dreaminterpretatio
ចុចអាន៖ សុបិនអំពីគជ់និងត្បូងមានន័យពិស្តារខុសគ្នារវាងទម្លាប់ឥណ្ឌានិងចិន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?