វប្បធម៌ ជំនឿ
ទាំងនេះជាអត្ថន័យនៃពណ៌កាបូបដាក់ប្រាក់តាមក្បួនហុងស៊ុយ
ការជ្រើសរើសកាបូបដៃសម្រាប់ដាក់ប្រាក់ ជាហុងស៊ុយសំខាន់មួយដែលគួរពិចារណា មុនសម្រេចប្រើប្រាស់ពណ៌ណាមួយ ព្រោះថាកាបូបដាក់ប្រាក់នីមួយៗ សុទ្ធតែអាចនាំលាភ ឬសំណាងអាក្រក់ទៅតាមពណ៌របស់វា។ ដូច្នេះ មកស្វែងយល់អត្ថន័យនៃពណ៌កាបូបដាក់ប្រាក់ ដែលគួរប្រុងប្រយ័ត្នក្នុងការជ្រើសយកមកប្រើ។
ពណ៌ខ្មៅ៖ ហុងស៊ុយរក្សាទ្រព្យ និងលុយកាក់បានល្អ។ កាបូបពណ៌ខ្មៅនិមិត្តរូបសម្បូរប្រាក់កាស ចំណូលហូរចូលឆិបៗ រកស៊ីមិនងាយខាតបង់ឡើយ។

ពណ៌ស៖ កាបូបពណ៌ស មិនសូវមានអ្នកជ្រើសរើសយកមកប្រើទេ ដោយសារពណ៌នេះតំណាងឱ្យភាពទទេស្អាត។ បើអ្នករកស៊ីប្រើប្រាស់វា គេជឿថា នឹងរកចំណូលមិនសូវបាន។

ពណ៌ក្រហម៖ អាប់រាសី! វាអាចងាយរក តែក៏ងាយចំណាយ ហើយប្រាក់ចាយខ្ជះខ្ជាយមិនសល់នឹងខ្លួន និងពិបាកសន្សំសំចៃណាស់។

ពណ៌លឿង៖ កាបូបពណ៌នេះ និមិត្តរូបហៅទ្រព្យសម្បត្តិឱ្យចូលហូរហៀរ។ វាមានថាមពលក្នុងការរកលុយ ប៉ុន្តែសន្សំមិនសូវសល់។

ពណ៌ខៀវ៖ ពណ៌ខៀវនិងពណ៌ស មានហុងស៊ុយមិនខុសគ្នាប៉ុន្មានទេ។ វាជាសញ្ញានៃការបណ្ដេញប្រាក់កាស ហើយចំណូលពិបាករក និងបែកទ្រព្យ។

ពណ៌បៃតង៖ ពណ៌នេះហុងស៊ុយល្អ! មិនត្រឹមតែអាចរក្សាទ្រព្យសម្បត្តិទេ ថែមទាំងរកស៊ីកាក់កប សម្បូរលុយចាយទៀតផង ។

ពណ៌ជម្ពូ៖ ពណ៌ស៊ីជម្ពូនាំមកនូវថាមពលនៃជោគជតាស្នេហា ។ អ្នកប្រើពណ៌នេះ នឹងជួបលាភសំណាងស្នេហាផ្អែមល្ហែម យល់ចិត្ត ក៏ដូចជាជួបសុមង្គលច្រើនៗ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Feng Shui
ចុចអាន៖ ពណ៌សម្រាប់លាបគេហដ្ឋានឬការិយាល័យ ក៏ជាហុងស៊ុយជួយលើករាសីដល់ម្ចាស់ដែរ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?