វប្បធម៌ ជំនឿ
ជំនឿសង់ផ្ទះថ្មីតាមថ្ងៃទាំង៧ មួយណាមានរាសីល្អជាងគេ?
ថ្ងៃអាទិត្យ៖ សង់ផ្ទះថ្មីថ្ងៃនេះ ជោគរាសីទាយថា ទ្រព្យសម្បត្ដិហូរចូលមធ្យម តែអាចសល់ប្រាក់សន្សំច្រើន វាសនាបុណ្យស័ក្ដិកើតឡើង សម្បូរទៅដោយមិត្ដភក្ដិ និងមានញាតិមិត្តស្រឡាញ់រាប់អានគ្រប់ទិសទី។

ថ្ងៃចន្ទ៖ ថ្ងៃចន្ទដើមទ្រព្យ លាភសក្ការៈហូរចូលមិនខ្វះ រកបានមកទុកដាក់គង់វង្ស។ ប៉ុន្តែអភ័ព្វញាតិជិតឆ្ងាយ បើសេពគប់មិត្ដភក្ដិ ល្អតែដំបូង លុះចុងក្រោយទៅ ច្រើនសោះអង្គើយដាក់គ្នា។
ថ្ងៃអង្គារ៖ ថ្ងៃអង្គារមិនចង្រៃដូចធ្លាប់ឮទេ។ សង់ផ្ទះថ្មីថ្ងៃនេះលាភសក្ការៈកើនច្រើនជានិច្ច ហើយក៏រក្សាទ្រព្យសម្បត្ដិគង់វង្សបានល្អ។ វាក៏ជាថ្ងៃដែលសម្បូរអ្នកផងរាប់រក ប៉ុន្តែពឹងពាក់គេវិញពិបាកបន្តិច។
ថ្ងៃពុធ៖ ជាថ្ងៃនៃការបន្សល់ទ្រព្យសម្បត្ដិច្រើននៅក្នុងផ្ទះ គ្រួសាររកស៊ីធូរ។ យ៉ាងណាមិញ ការសេពគប់មិត្ដភក្ដិ ច្រើនមិនសូវសមប្រកប មានគេច្រណែននិន្ទាឈ្នានីស។
ថ្ងៃព្រហស្បតិ៍៖ ថ្ងៃនេះ រកលុយកាក់មិនសូវសល់ តែយីអ៊ុនក៏មិនដាក់ពេកដែរ បើសិនកុំបៀតជាមួយល្បែងស៊ីសង។ រីឯញាតិមិត្ត មានអ្នកផងទាំងពួងចោមស្រឡាញ់រាប់អាន មានអ្នកតាមជួយទំនុកបម្រុងរាល់ពេលជួបការលំបាក។
ថ្ងៃសុក្រ៖ សង់ផ្ទះថ្មីឬរើចូលនៅផ្ទះថ្មីថ្ងៃនេះ នឹងមានគេនាំលាភយកមកឱ្យជារឿយៗ សម្បូរទៅដោយទ្រព្យសម្បត្ដិថ្កុំថ្កើងរុងរឿង។ ញាតិការខ្សត់បន្តិច ប៉ុន្តែអ្នកនឹងជួបតែមនុស្សល្អជុំវិញខ្លួន។
ថ្ងៃសៅរ៍៖ វាជាថ្ងៃមិនល្អសម្រាប់សង់គេហដ្ឋានថ្មីឡើយ។ ទំនាយថា បើសិនសង់ផ្ទះថ្មីថ្ងៃនេះ អ្នកនឹងជួបបណ្ដាសារ រកស៊ីមិនឡើង រីឯមាសប្រាក់ហូរចេញមិនឈប់។ ចំណែកបងប្អូន និងការសេពគប់មិត្ដភឿននឹងនាំទុក្ខភ័យដល់ខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ the spruce
ចុចអាន៖ មិនជឿកុំប្រមាថ ចាស់ៗហាមមិនឲ្យឈ្លោះជាមួយជាងដាច់ខាត ពេលសង់ផ្ទះ
ចុចអាន៖ ក្បួនហុងស៊ុយមុនទិញគេហដ្ឋានថ្មី ដើម្បីនាំជោគលាភដល់ម្ចាស់ផ្ទះ
ចុចអាន៖ ពណ៌សម្រាប់លាបគេហដ្ឋានឬការិយាល័យ ក៏ជាហុងស៊ុយជួយលើករាសីដល់ម្ចាស់ដែរ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៥ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម