វប្បធម៌ ជំនឿ
រុក្ខជាតិនាំសំណាង ៦ ប្រភេទ ដាំក្នុងផ្ទះទាក់ទាញប្រាក់កាសនិងជួយរក្សាភាពត្រជាក់ត្រជំក្នុងគ្រួសារ
រុក្ខជាតិតាំងលម្អក្នុងផ្ទះ មិនមែនចេះតែដាំតាមចិត្តចង់បានឡើយ។ ដើមឈើនីមួយៗសុទ្ធតែមាន ក្បួនដាំនិងមានអត្ថន័យដើម្បីបញ្ជាក់ពីការទាក់ទាញរបស់វា មកលើម្ចាស់ផ្ទះដែរ។
តួយ៉ាងរុក្ខជាតិទាំង ៦ ប្រភេទនេះ សុទ្ធតែនាំសំណាង ទាក់ទាញលុយ និងនាំមកនូវខ្យល់ដកដង្ហើមល្អដល់ម្ចាស់ផ្ទះ រួមទាំងសុភមង្គលផងដែរ។
១ Emerald

ជួយហៅសំណាងល្អមកខ្លួនអ្នកដាំ មិនថាដាក់តាំងលម្អក្នុងផ្ទះ លើតុឬកន្លែងណាមួយឡើយ។ ការដាក់ដាំដើមឈើប្រភេទដូចត្បូងមរកតនេះ នឹងនាំមកនូវផ្លែផ្កានៃមានសំណាងកាន់តែច្រើនចូលមកក្នុងជីវិត។
២ Gosan

រុក្ខជាតិតាំងលម្អនេះ មានឈ្មោះហៅក្រៅថា “ស្តេចដើមឈើដែលមានស្លឹកច្រើន” ប្រជាជនអាស៊ីជឿជាក់ថា ប្រសិនបើដាំនៅក្នុងផ្ទះ។ វានឹងផ្តល់នូវអុកស៊ីសែនគ្រប់គ្រាន់ ហើយជួយពង្រឹងសេចក្ដីសប្បុរសនិងភាពរីករាយ រួមទាំងជួយរក្សាភាពត្រជាក់ត្រជំក្នុងគ្រួសារ។
៣ Asana

រុក្ខជាតិមួយប្រភេទនេះ នឹងជួយដល់អ្នករស់នៅក្នុងផ្ទះជួបតែសំណាងល្អ និងសុខភាពរឹងមាំ ជាពិសេសគឺចិត្តជ្រះថ្លាដោយវិបស្សនា ដូចជាឈ្មោះដើមឈើដែរ។
៤ Guan Im Money

រុក្ខជាតិនេះមានអំណោយផលតាំងពីដាក់ដាំដំបូង។ ប្រសិនបើផ្ទះណាមួយបានដាំរុក្ខជាតិប្រភេទនេះ នោះអំណាចនៃឥទ្ធិពលរបស់វា នឹងអំពាវនាវរកប្រាក់ចូលមកក្នុងផ្ទះ។
៥ Nang Kwak

Nang Kwak ដូចជារុក្ខជាតិដែលបានរៀបរ៉ាប់ដូចខាងលើដែរ។ ក្នុងផ្ទះណា បានដាំដើមឈើប្រភេទនេះ វានឹងជួយហៅប្រាក់ចូលមកក្នុងផ្ទះ។ ចំណែកមនុស្សក្នុងផ្ទះនឹងជួបតែរឿងសុខសប្បា ទៅណាមកណាជួបសំណាងល្អ។
៦ Ysian

ពាក្យ «ysian» សំដៅទៅលើព្រះទាំង ៨ អង្គ ដែលជាប្រភេទដើមឈើមួយដែលមានន័យថា មានរបស់ដែលជួយការពារមនុស្សនៅក្នុងផ្ទះឲ្យសុខសប្បាយគ្រប់គ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖កំហុសឆ្គងនៃការលម្អរុក្ខជាតិក្នុងផ្ទះដែលនាំឱ្យរាសីស្រុតចុះ
ចុចអាន៖ដើមរាសី រុក្ខជាតិកម្ចាត់ខ្យល់ពុល ជួយបង្កើនសំណាងដល់គ្រួសារនិងអាជីព

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង