វប្បធម៌ ជំនឿ
៤ កន្លែងនេះ បើហ៊ានតែតាំងកញ្ចក់ដូចនាំឧបទ្រពចង្រៃចូលផ្ទះ
ទោះបីអ្នកជាម្ចាស់ផ្ទះ មានសិទ្ធិក្នុងការតាំងលម្អវត្ថុនានាក្នុងគេហដ្ឋានតាមបំណងចិត្តក៏ពិតមែន តែក៏ត្រូវគិតដល់ក្បួនហុងស៊ុយផងដែរ ព្រោះថាអបិយជំនឿនេះមិនអាចកាត់ផ្ដាច់ពីការរស់នៅបានឡើយ។
ចំណែឯជំនឿអំពីការតាំងកញ្ចក់ក្នុងគេហដ្ឋាន ក៏ជាទម្លាប់មួយដែលដូនតាមានការប្រុងប្រយ័ត្ន ព្រមទាំងប្រកាន់ទីតាំងមួយចំនួន មិនឱ្យដាក់តាំងកញ្ចក់ទុកឆ្លុះជាដាច់ខាត ព្រោះប្រៀបដូចហៅគ្រោះមកចូលផ្ទ្ទះ។
១.កញ្ចក់ទល់មុខគ្រែគេង

កញ្ចក់ដែលដាក់តាំងលម្អនៅក្នុងបន្ទប់គេង ហើយចាំងឆ្លុះឃើញស្ថានភាពគ្រែ នឹងនាំមកនូវគ្រោះអាក្រក់ ជាពិសេសបញ្ហាទំនាក់ទំនងរវាងប្ដីប្រពន្ធ។
តាមជំនឿគេជឿថា ជីវិតគូនឹងមានភាពរង្គោះរង្គើ ព្រោះថាមពលអាក្រក់ដែលជះចេញពីផ្ទាំងកញ្ចក់ ដែលស្ថិតនៅទល់មុខនឹងគ្រែគេង អាចជះថាមពលខ្លាំងដល់អ្នកដែលគេងនៅលើគ្រែនោះ។
២. កញ្ចក់ទល់មុខបង្គន់

ផ្ទះខ្លះសង់បន្ទប់ទឹកនិងបង្គន់ក្នុងបន្ទប់តែមួយ ហើយដាក់តាំងកញ្ចក់ទល់មុខនឹងចានបង្គន់តែម្ដង។ គេហាមមិនឱ្យតាំងបែបនេះទេ ព្រោះម្ចាស់ផ្ទះងាយរងដោយសារការវាយលុកពីថាមពលឬអំណាចងងឹតដែលលាក់ខ្លួននៅក្នុងផ្ទៃនៃកញ្ចក់។ មួយវិញទៀតគេជឿថា វិញ្ញាណអសោចអាចចូលសណ្ឋិត ប្រសិនរាសីរបស់អ្នកស្រុតចុះ។
៣. កញ្ចក់ទល់មុខទ្វារចូលផ្ទះ

កម្រមានអ្នកតាំងកញ្ចក់ទល់មុខនឹងទ្វារចូលផ្ទះណាស់ ប៉ុន្តែករណីខ្លះ ម្ចាស់អាចតាំងទូដែលមានភ្ជាប់ជាមួយកញ្ចក់។ កញ្ចក់ប្រភេទនេះ ក៏ជាត្រណម ហាមមិនឱ្យដាក់ដែរ ព្រោះប្រៀបបាននឹងការហៅខ្មោចព្រាយចង្រៃឱ្យចូលមកនៅជាមួយ។ យូរៗទៅ សមាជិកគ្រួសារអាចឈឺថ្កាត់ ពិបាកព្យាបាល។
៤. កញ្ចក់ទល់មុខជណ្ដើរ

ទីតាំងទល់មុខជណ្ដើរឡើងក្នុងផ្ទះ បុរាណហាមប្រាមដូចគ្នា។ ចាស់ៗតែងថា គ្រួសាររកស៊ីមិនឡើង ឯរាសីស្រុតចុះគ្រប់ប្រការ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Feng Shui
ចុចអាន៖ ហាមទុកវត្ថុ ៤ នេះក្នុងផ្ទះជាដាច់ខាត ព្រោះអាចនាំអពមង្គលពេញមួយគ្រួសារ
ចុចអាន៖ ចាស់ៗហាមមិនឱ្យគេងបន្ទប់ ៣ ប្រភេទ ពេលស្នាក់នៅផ្ទះសំណាក់ឬសណ្ឋាគារ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា